រាមាធិបតីទី២ (រជ្ជកាលទី២)

ពីវិគីភីឌា

រាមាធិបតីទី២ (រជ្ជកាលទី២)

រជ្ជកាល ១៧៥៥-១៧៥៧

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៧៥៥
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះអង្គទងរាជាធិរាជ រាមាធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ជ័យជេស្ឋាទី៤
រាជបន្ត នរាយណ៍រាជា
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៦៩៥
បុត្រ អង្គតន់ទី២
ចូលទីវង្គត់ ១៧៥៧
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

រាមាធិបតីទី២ (រជ្ជកាលទី២) អង្គទងទី២ (អង់គ្លេស: Reamea Thipadei II/2nd reign) or (Ang Tong II) (ប្រ.ស|គ.ស ១៦៩៥-១៧៥៧) រជ្ជកាលគ្រងរាជ (គ.ស ១៧៥៥-១៧៥៧) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២៩៩ ត្រូវនិង គ.សករាជ ១៧៥៥ ត្រូវនិង មហាសករាជ ១៦៧៨ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះអង្គទងរាជាធិរាជ រាមាធិបតី ព្រះអង្គជាបុត្រ ព្រះរាមាធិបតីទី១ នៃ អង្គពញ្ញាយ៉ង ទ្រង់ឡើងសោយរាជបន្តពី ព្រះជ័យជេស្ឋាទី៤ ដែលជាចៅក្មួយរបស់ទ្រង់ ។[១]

អណ្ណាមឈ្លានពានកម្ពុជា គ.សករាជ ១៧៥៧[កែប្រែ]

Annam invaded Cambodia, 1757 AD

គ.សករាជ ១៧៥៧ ព្រះចៅក្រុងហ្វេ បានចាត់ឱ្យមេទ័ពអណ្ណាមនាម "គូកុង" លើកទ័ពចំនួន ២០,០០០ (២មុឺននាក់) ចូលឈ្លានពានកម្ពុជា ដើម្បីច្បាំងយកបន្ទាយភ្នំពេញ ពេលនោះ ព្រះរាមាធិបតីទី២ បានយាងចេញពីរាជធានីឧដុង្គ មកគង់នៅបន្ទាយភ្នំពេញដើម្បីត្រួតពលទ័ពដោយផ្ទាល់ និង បានចាត់ឱ្យកងទ័ពកម្ពុជា ២,៥០០០ (ជាង២មុឺននាក់) ចូលច្បាំងនិងកងទ័ពអណ្ណាម ដើម្បីការពារបន្ទាយភ្នំពេញ ។ កងទ័ពកម្ពុជាបានច្បាំងឈ្នះកងទ័ពអណ្ណាមនៅសមរភូមិភ្នំពេញ ពួកអណ្ណាម ក៏ដកទ័ពត្រឡប់ទៅវិញ ព្រះរាមាធិបតីទី២ អបអរជ័យជំនះនេះមិនប៉ុន្មាន ប្រមាណជា ៣ខែក្រោយមក ព្រះរាមាធិបតីទី២ ក៏ត្រូវព្រះអង្គណន ដែលជាបុត្រ របស់ព្រះឧទ័យរាជាទី២ ចូលដៃជាមួយពួកអណ្ណាម ហើយលួចធ្វើឃាត បានសម្រេចនៅបន្ទាយភ្នំពេញ ក្នុងខែមីនា ឆ្នាំ ១៧៥៧ នៃគ.សករាជ ។ ក្រោយពេលព្រះរាមាធិបតីទី២ យាងសោយទិវង្គតទៅ ព្រះអង្គណននៅតែមិនអាចឡើងសោយរាជបាន ក៏ព្រោះតែដែនដីរដ្ឋបាលកណ្ដាល និង គ្រឿងសម្រាប់ឡើងសោយរាជ គឺស្ថិតនៅរាជធានីឧដុង្គ ក្រោមការមើលខុសទ្រូវដោយបុត្ររបស់ទ្រង់គឺ ព្រះអង្គតន់ទី២ ដូចនេះហើយ ព្រះអង្គតន់ទី២ ក៏ឡើងសោយរាជបន្តពីព្រះបិតាខ្លួន ក្នុងឆ្នាំ ១៧៥៧ នៃគ.សករាជ ដែលយកព្រះនាមសម្រាប់រាជថា "ព្រះនរាយណ៍រាជា" ។[២]

តំណភ្ជាប់ រជ្ជកាលគ្រងរាជ[កែប្រែ]

រាមាធិបតីទី២ (រជ្ជកាលទី២)
(គ.ស ១៦៩៥-១៧៥៧)
មុនដោយ
ជ័យជេស្ឋាទី៤
រាជាណាចក្រកម្ពុជា
(១៧៥៥-១៧៥៧)
តដោយ
នរាយណ៍រាជា

ឯកសារយោង[កែប្រែ]

  1. Manomohan Ghosh (1968) A History of Cambodia: From the Earliest Times to the End of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304
  2. Société Asiatique (1872) Journal asiatique ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux · Volume 20, Publisher: Soc. Original from:the Bavarian State Library