Jump to content

រាហុល

ពីវិគីភីឌា

រាហុល (អានថា រា​ហ៊ុល) ន. (សំស្ក្រឹត ឬ បាលី < រាហុ "រាហូ"​ + លា "ចាប់" > ល = រាហូ​ចាប់​) ព្រះ​នាម​របស់​ព្រះ​រាជ​ឱរស​នៃ​ព្រះ​សក្យ​មុនី​គោតម (កាល​ដែល​ព្រះ​មហាសត្ត​សិទ្ធត្ថ ទ្រង់​បាន​ជ្រាប​ដំណឹង​ថា "ព្រះ​រាជ​បុត្រ​ប្រសូត​ហើយ", ទ្រង់​លាន់​ព្រះ​ឱស្ឋថា "រាហូ​ចាប់​អញ​ហើយ ! ចំណង​កើត​ហើយ​តើ !" គឺ​ទ្រង់​ប្រៀប​ថា​ព្រះ​រាជបុត្រ​ទុក​ដូច​ជា​រាហូ​និង​ចំណង​ចាប់​ចង​ព្រះ​អង្គ ដោយ​ហេតុ​នេះ បាន​ជា​ព្រះ​បាទ​សិរី​សុទ្ធោទនៈ ព្រះ​អង្គ​បាន​ជ្រាប​ការណ៍​នេះ​ហើយ ទើប​ទ្រង់​ព្រះ​រាជ​ទាន​នាម​ព្រះ​រាជ​នត្តា​របស់​ព្រះ​អង្គ​ថា រាហុល) ។