រឿងក្រពើរមិលគុណ
ដំណើររឿង
[កែប្រែ]មានបុរសឳពុកនិងកូនបរទេះចេញទៅជួញជួបនិងក្រពើមួយដែលភ្លើងព្រៃ រោលរលាកជើងទាំង ៤ និងដើររកចំណីឆីពុំបានអត់អាហារស្គមរីងរៃ ។ បុរសឳពុក និង កូនបានឃើញក្រពើនោះរលាកជើងទាំង ៤ ស្គមទាំងខ្លួននិងវារពុំបានដូច្នោះហើយ បុរសនោះអាសូរ(可怜)ក្រពើ បានកាប់砍ឈើមកចង(系)អម(伴随)ក្រពើនោះរឹងជាប់(稳固的) លើកដាក់លើ រ ទេះបរទៅ លុះដល់បឹង遇到មួយធំជាទីសុខសប្បាយ បុរសនោះដាក់ក្រពើចុះក្នុងទឹកក្រពើនោះបានផឹកទឹកអកភក់ឆ្អែតហើយ គិតនឹងខាំ咬បុរសនោះវិញ បុរសនោះថា "ព្រះស្ដែង神明កុំខាំអញៗ(老子,我) មានគុណលើព្រះស្ដែង(恩情)" ក្រពើនោះថា "មានគុណនឹងអញឯណា បើចងអញស្ទើរស្លាប់ដូច្នោះ អញឆីព្រះស្ដែងឲ្យទាល់តែបាន" ។
ឯបុរសថា "ព្រះស្ដែងកុំអាល(别急)ខាំអញ មកយើងនឹងនាំគ្នាទៅរកអ្នកប្រាជ្ញ លោកកាត់សេចក្ដីនេះឲ្យយើង" ទើបបុរសនិងក្រពើ នាំគ្នាទៅក្រាបបង្គំទូលព្រះមហាក្សត្រ ដោយនូវដំណើរទីទៃៗ ។ ក្រពើក្រាបបង្គំថា "ខ្ញុំ ព្រះបាទអម្ចាស់នៅទីមួយស្ងៀមៗ (安静的)ស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំព្រះបាទអម្ចាស់(老子)ជាប់ លើកដាក់លើរទេះបរទៅ ខ្ញុំព្រះបាទអម្ចាស់បម្រះ(挣扎)ពុំរួច ព្រោះតែធ្វើទុក្ខ(折磨)ខ្ញុំព្រះបាទអម្ចាស់បានជាខ្ញុំព្រះបាទអម្ចាស់ ខាំបុរសនេះឆី" ។ បុរសក្រាបបង្គំថា "ក្រពើ នេះភ្លើងព្រៃរោលរលាកជើងទាំង ៤ វារពុំរួចបានខ្ញុំព្រះបាទអម្ចាស់អាសូរ ទើបយកឈើចងអបហើយលើកដាក់លើរទេះបរទៅដល់បឹងទើបស្រាយ(解开)លែងហើយ ក្រពើនេះចុះទៅក្នុងទឹកបានផឹកទឹកអកភក់មានកម្លាំងហើយ គិតខាំខ្ញុំព្រះបាទអម្ចាស់វិញ ហេតុនេះបានជាខ្ញុំព្រះបាទអម្ចាស់ទាំង ២ នាំគ្នាមកក្រាបបង្គំទូលព្រះអង្គ សូមទ្រង់កាត់សេចក្ដីនេះ បើព្រះអង្គពុំជឿសុំទ្រង់ទតជើងក្រពើទាំង ៤ ចុះ" ។
ព្រះមហាក្សត្រទ្រង់ពិចារណា(思考)ថា "ក្រពើនេះឥតធម៌(道义)ពុំដឹងគុណគេឡើយ" ទើបព្រះអង្គកាត់ថា "បើដូច្នេះមានតែព្រះស្ដែងឲ្យគេចងព្រះស្ដែងដូចអំពីមុននោះសិនហើយ សឹមអញពិចារណាឲ្យព្រះស្ដែង" ទើបព្រះអង្គឲ្យបុរសនោះទៅចងក្រពើនោះជាប់ដូចអំពីមុន ហើយទ្រង់មានព្រះបន្ទូល(话语)ថា "ព្រះស្ដែងនាំទៅផ្ទះចុះ ថ្ងៃក្រោយព្រះស្ដែងកុំធ្វើគុណនឹងសត្វតិរច្ឆាន ព្រោះលោកថាពុំត្រូវទុកចិត្តសត្វមានចង្កូម(尖牙)មានពិសទេ" ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះបុរសនោះចូលចិត្តហោង(非常) ។
ឯកសារយោង
[កែប្រែ]ប្រជុំរឿងព្រេងខ្មែរភាគ៣