រឿងនារីពិការភ្នេក ភាគពីរ

ពីវិគីភីឌា

ស្រីម្នាក់ពិការភ្នែកទាំងគូ

សន្យាផ្តាច់ប្តូរថារៀបការ

ជាមួយបុរសចិត្តជ្រះថ្លា

ផ្តល់កែវនេត្រាភ្លឺសុក្រិត។

ប្រុសម្នាក់ឃើញនាងគួរអាសូរ

ខ្វេះភ្នែកសួនតួព្រោះអាណិត

ប្រគល់ភ្នែកមួយដល់វរមិត្រ

សូមផុតងងិតយល់ទ្វីបលោក។

នារីទទួលដោយត្រេកអរ

បានភ្នែកបវរចាកសោយសោក

ស្រាប់បែរខកចិត្តកើតវិយោគ

ត្បិតឃើញម្ចាស់ចូលរូបអប្រិយ។

អ្នកអើយ! ខ្ញុំមានចិត្តទោម្នេញ

មិនអាចស្រឡាញ់អ្នកជាប្តី

ព្រោះខ្ញុំសោភាស្រស់ពេកក្រៃ

គួររស់មានន័យនិងប្រុសស្អាត។

បុរសឮហើយឆ្លើយតបភ្លាម

ពៅកុំគំរាមពាក្យគ្រោតគ្រាត

មានភ្នែកតែម្ខាងមិនពេញខ្នាត

ម្តេចនឹងហៅស្អាតពេញលក្ខណៈ?

ម៉្យាងតម្លៃមនុស្សស្ថិតលើចិត្ត

សទ្ធាសុក្រិតឥតមានអាក់

សំបកខាងក្រៅមិនអាចឆ្លាក់

អោយនាងស្អាតជាក់ពេញអត្ថន័យ។

ភ្នែកមួយដែលខ្ញុំប្រគល់នាង

ជាបុណ្យសំណាងបងជូនស្រី

មិនទន្ទឹងអូនតបគុណស្រ័យ

សូមអោយតែថ្លៃជួយក្សេមក្សាន្ត។

ឆវីបានឮនូវសំដី

ក្តុកក្តួលហឬទ័យពន់ប្រមាណ

រំភើបនឹងចិត្តប្រុសកល្យាណ

ផ្លាស់ចិត្តរួមប្រាណដូចសន្យា។


ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍