រឿងសុបិនកុមារ

ពីវិគីភីឌា

កាលកន្លងទៅហើយ នៅក្នុងក្រុងសាវត្ថី មានត្រកូលក្រខ្សត់

មួយ ជាអ្នកមិច្ឆាទិដ្ឋិ មិនដែលធ្វើបុណ្យទានអ្វីបន្តិចសោះ។

ប្តីជាអ្នកប្រកបរបរ ដាក់អន្ទាក់ និងបាញ់សត្វ ចំណែកប្រពន្ធ

ជាអ្នក កាប់អុសយកទៅលក់។ ជារៀងរាល់ថ្ងៃ ប្តីប្រពន្ធនេះ

តែងតែដេីរចូល ទៅក្នុងព្រៃជ្រៅ ដេីម្បីប្រកបកិច្ចការរបស់ខ្លួន។

វេលាយប់មួយ ប្រពន្ធយល់សប្តិឃើញថា ព្រះឥន្ទ្រាធិរាជ យក

ខ្សែ កមាសទឹកដប់ ធំប៉ុនមេដៃ មកអោយនាង។លុះព្រឹកឡើង

នាងជាប្រពន្ធ បានយកម្លូស្លាបារី ទៅពឹងហោរអោយជួយកាត់

សប្តិ របស់ខ្លួន។ តាហោរ បានទស្សន៏ទាយថានាងនឹងមានកូន

ប្រុសមួយ ដែលអាចជួយ រំដោះគ្រោះ ឪពុកម្តាយបាន។

លុះគម្រប់ខែ នាងជាប្រពន្ធ ក៏សម្រាលបានកូនប្រុសមួយ ដោយដាក់ឈ្មោះថា សុបិនកុមារ។ វេលាចម្រើនវ័យ បាន១០

ឆ្នាំ ក្មេងប្រុសនោះ តែងតែទៅលេងនៅវត្តជេតពន ជារៀងរាល់

ថ្ងៃ ដោយជួយបោសសំអាត វត្តអារាមជារឿយៗ ទោះបីជាឪពុកម្តាយ ហាមឃាត់យ៉ាងណាក៏មិនស្តាប់។ សុបិនកុមារ

វេលាដែល ឃើញឪពុករបស់ខ្លួន រែកសត្វដែលគាត់បានបាញ់

សម្លាប់ មកដល់ផ្ទះកាលណា កេីតក្តីសង្វេគជាពន់ពេក ទើប

និយាយទៅកាន់ ឪពុកអោយឈប់ ប្រកបមុខរបរទៀត ព្រោះ

វាជាអំពើបាបកម្មដ៏ធ្ងន់ធ្ងរ តែឪពុករបស់ខ្លួនមិនបានស្តាប់តាមឡើយ ហើយនិយាយប្រាប់កូនប្រុស អោយទៅកាន់ទីព្រៃរៀន

ដាក់អន្ទាក់ និង បាញ់សម្លាប់សត្វ តែសុបិនកុមារមិនព្រម ហើយតែងតែ រត់ទៅកាន់វត្តជេតពនជានិច្ច ។

វេលាថ្ងៃមួយ បុរសជាព្រានព្រៃ បាញ់សត្វបានយ៉ាងច្រេីន ក៏ខំ

រែក មកកាន់ផ្ទះរបស់ខ្លួន ដោយអស់កម្លាំងពេក ណាមួយកម្ម

អកុសល តាមហុចផលអោយផង បណ្តាលអោយ បុរសនោះដាច់ខ្យល់ស្លាប់ បាត់បង់ជីវិត ហើយបានទៅកេីតជាសត្វប្រេត

វេលាដែល អត់អំពីឪពុកទៅ សុបិនកុមារ បានសូមភិក្ខុសង្ឃ

សាងផ្នួស ប៉ុន្តែភិក្ខុសង្ឃ អោយទៅសូមអនុញ្ញាត ពីអាណា

ព្យាបាលសិន វេលាទៅដល់ផ្ទះ ម្តាយមិនព្រម អោយកូនប្រុស

ទៅបួសទេ ប៉ុន្តែសុបិនកុមារ នៅតែទទូចសុំជារឿយៗ ទេីប

ម្តាយ កាត់កាលចោល ហើយបណ្តេញ សុបិនកុមារចេញពីផ្ទះ

ដោយក្តីមេត្តា ទេីបព្រះភិក្ខុសង្ឃ ព្រមបំបួស សុបិនកុមារ អោយក្លាយជានេន គង់នៅក្នុងវត្តជេតពន។ ថ្ងៃខែចេះតែ

កន្លងផុតទៅ វេលាព្រឹកមួយ ម្តាយបានចូលទៅ កាប់អុសនៅ

ក្នុងព្រៃ ដោយអស់កម្លាំងពេក គាត់ក៏ដេកក្រោមដេីមឈេីលក់ទៅ ហើយបានយល់សប្ដិ ឃើញថា យមភូបាលមកយកគាត់

ទៅកាត់ទោស នៅឋាននរក ដូចតទៅៈ

យមរាជ = មេីល ញោមស្រី តេីអ្នកកាលនៅជាមនុស្សបានធ្វេី

អំពើល្អ និងធ្វេីបុណ្យទានខ្លះ ដែរឺទេ?

ញោមស្រី = បពិត្រ លោកម្ចាស់អេីយ ខ្ញុំក្រណាស់ មិនបានធ្វេី

ទាន រឺ សាងអំពើល្អអ្វីទេ រវល់តែប្រកបរបរចិញ្ចឹមជីវិត?

យមរាជ =  ញោមស្រី បុណ្យទាន គេធ្វើតាមសទ្ធា អ្នកឯងនេះពិតជា ប្រមាទពេកហើយ។ យមភូបាល យកអ្នកទោសនេះទៅបោះ ក្នុងរណ្តៅនរកទៅ។

វេលាដែល យមភូបាល យកគាត់ទៅបោះ ក្នុងរណ្តៅនរក ខណៈនោះ គាត់ឃើញភ្លើងនរក ពណ៌ក្រហមច្រាល ដូច

ស្បង់ជីពរ លោកកូនគាត់ ទេីបគាត់និយាយថា សូមបារមីលោកកូន ជួយញោមផង ខណៈនោះ មានផ្កាឈូកដ៏ធំ មកទ្រ

ខ្លួនរបស់គាត់ មិនអោយរលាកភ្លើងបានឡេីយ។ យមភូបាល

ឃើញដូច្នោះ ក៏ចាប់គាត់ មកជួបនិង យមរាជវិញ។

យមរាជ = ញោមស្រី អ្នកថា មិនបានធ្វេីបុណ្យទានអ្វីទេ ចុះ

ហេតុដូចម្ដេច បានជាមាន ផ្កាឈូកទ្ររាងកាយអ្នក ដូច្នេះ?

ញោមស្រី = បពិត្រលោកម្ចាស់ ខ្ញុំមិនបានធ្វេីបុណ្យពិតមែន តែខ្ញុំមាន កូនប្រុសមួយ បួសក្នុងសំណាក់ព្រះពុទ្ធសាសនា!

យមរាជ = កុសលកម្មនេះ ដោយសារតែ កូនរបស់ញោមស្រី

ជាអ្នកបួសបរិសុទ្ធ មិនប្រព្រឹត្តខុសធម៌វិន័យ បានទ្រទ្រង់នូវ

ត្រៃសិក្ខាខ្ជាប់ខ្ជួន ត្រឹមត្រូវ បើមិនដូច្នោះទេ ក៏មិនអាចជួយញោមស្រី បានរួចដែរ ក្នុងវេលានេះ ។  តែញោមស្រី ពេលត្រឡប់ទៅវិញ ខំធ្វើបុណ្យទានផង កុំរវល់និង ការចិញ្ចឹមជីវិតខ្លាំងពេក កុំប្រមាទអោយសោះ ជីវិតមនុស្សខ្លីណាស់ លឺទេយមភូបាលឆាប់នាំគាត់ត្រលប់ទៅកាន់ឋានកណ្តាលវិញទៅ។

បន្ទាប់មក ម្តាយសុបិនកុមារ ក៏ភ្ញាក់ឡើង ហើយរត់សំដៅទៅ

កាន់ វត្តជេតពន បានជួបនឹង លោកកូន ទូលប្រាប់អំពីការ

យល់សប្តិទៅប្រាប់ លោកកូន តាមដំណើររឿង ហេីយសូម

អោយ លោកកូន សឹកមកវិញ ចាំម្តាយ បំបួសកូនផ្ទាល់ដៃ

ខណៈនោះ លោកកូន ក៏យល់ព្រម ។ វេលាបានហេីយ ទេីប

ម្តាយ បានបំបួស សុបិន្តកុមារ ក្លាយជាភិក្ខុ នៅវ័យ ១៨ឆ្នាំ។

ហើយម្តាយ បានឧទ្ទិសកុសលផលបុណ្យ ដល់ខ្មោចឪពុក

ដែលកេីតជាប្រេត អោយបានរួចចាកទុក្ខ បានទៅកេីតក្នង

សុគតិភព ក្នុងគ្រានោះហោង។

សាងអំពើបាប រមែងទៅកេីត ក្នុងអបាយភូមិ។ ភិក្ខុសង្ឃអង្គ

ណា ដែលអាណាព្យាបាល បានបំបួសហេីយមាន វត្តប្រតិបត្តិ

ដ៏ល្អបរិសុទ្ធត្រឹមត្រូវ រមែងជួយពួកគាត់ អោយទៅកេីតក្នុង

សុគតិភព។