Jump to content

រឿង​ចៅឆោតជិះក្របីទូលស្រូវ

ពីវិគីភីឌា

ដូចរឿងចៅឆោតម្នាក់ជិះក្របីទៅស្រែយកស្រូវ១ ល្អីទៅសាបផង ចៅនោះគិតថា អញជិះក្របីនេះជាធ្ងន់វាហើយ បើ​ឯង​ដាក់​ស្រូវ​១​ល្អី​ នេះ​លើ​ខ្នង​វា​ទៀត វា​រិត​តែ​ធ្ងន់គ្នាណាស់ គួរតែជួលទូលវាកុំអោយគ្នាធ្ងន់ពេក ចៅនោះគិតដូច្នោះហើយ ទើបជិះក្របី​ទូល​ស្រូវ​បរ​ទៅ​កាន់​ស្រែ​នៃ​អាត្មា​។

    កាលណោះ មានមហាក្សត្រាធិបតី ប្រើរាជអាមាត្យ អោយដើររកមើលមនុស្សឆោតក្នុងព្រះនគរក្រៅនគរថាបើ​មាន​​មនុស្ស​ឆោត​នៅ​ ក្នុង​ទី​ណា​នោះ​អោយ​អា​មាត្យ​នាំមនុស្សនោះចូលទៅគាល់ នឹងព្រះរាជទានវង្វន់អោយរាជអាមាត្យតាមក្ដីគាប់។ ឯអាមាត្យ​ក៏​ដើរ​ត្រាច់​មើល​ មនុស្ស​ទាំង​ឡាយ តាម​តំបន់​ពុំ​មាន​ឃើញមានមនុស្សឆោត១ឡើយ លុះ ដើរមកដល់វាលស្រែ បែរទៅឃើញចៅជិះក្របី​ទូល​ល្អី​ស្រូវ​ដូច្នោះ​ ក៏​សំគាល់​ថា​ចៅ​នេះ​ឆោត​ពិតប្រាកដ ទើបសួរទៅថា ចៅឯងនេះជិះលើខ្នងក្របីហើយស្រូវ១ល្អីនោះ ម្ដេចមិនដាក់លើខ្នង​ក្របី​ទៅ ម្ដេច​ចាំ​ ទូល​ផង ចៅ​ឯង​ម្ដេច​ឆោត​ម្លេះ ចៅ​ឯង​ឆោតឬឆ្កួតយ៉ាងណា? ឯចៅនោះពុំទទួលខ្លួនថាឆោត ល្ងង់ទើបតបទៅថា ខ្ញុំបាទ​នឹង​ឆោត​ល្ងង់​កាល​ ណា គឺ​ខ្ញុំ​បាទ​ចេះ​គិត​ឃើញ​ថា ខ្លួនជិះលើខ្នងគ្នាៗ ធ្ងន់មួយសាហើយ សមជាដាក់ស្រូវ១ល្អីថែម លើខ្នងគ្នាទៀត ក្ដីធ្ងន់គ្នា​ក៏​រិត​ទ្វេ​ឡើង​។ ហេតុ​ នេះ​ខ្ញុំ​មេត្ដា​ក្របី​ខ្ញុំ​បាទ ទើប​ជួយ​ទូល​វា​យ៉ាងនេះហេតុដូចម្ដេចក៏លោកមកពោលថាខ្ញុំបាទ ឆោតល្ងង់នោះ។
    ឯរាជអាមាត្យនិយាយពន្យល់ទៀត ចៅនេះក៏មិនទទួលតាម ថាខ្លួនឆោតឡើយ រាជអាមាត្យអស់ប្រាជ្ញាទើបគិតថា មែនហើយ​មនុស្ស​យើង​ នេះ​ប្រតិ​បត្ដិ​ការ​ខុស ឆោតល្ងង់ជាប់នូវក្ដីប្រកាន់ខ្ជាប់ហើយ ទោះចេះនិយាយពន្យល់យ៉ាងណាៗ ក៏មិនតាមនៅរឹងទទឹង​ដោយ​ទិដ្និ​ខ្លាំង​។ រាជ​ អា​មាត្យ​នោះ​រក​មនុស្ស​ឆោត​ល្ងង់ ទទួលខ្លួនជាឆោតល្ងង់ពុំបានឡើយ ហើយក៏ចូលទៅព្រះនគរក្រាបទូលស្ដេច ដោយ​សេច​ក្ដី​រក​ពុំ​បាន​មនុស្ស​ទទួល​ខ្លួន​ឆោត​ល្ងង់​ដូច​ពណ៌នាមកនេះ។អត្ថបទជាអក្សរទ្រេត