Jump to content

រៀនដោះលែងជីវិតអ្នកចេញពីទុក្ខ

ពីវិគីភីឌា

១.​ការខឹងក្រោធរមែងចាប់ផ្តើមពីសេចក្តីល្ងង់ខ្លៅ ហើយត្រូវបញ្ចប់ដោយការខូចចិត្ត សេចក្តីក្តៅក្រហាយ ស្តាយក្រោយ

២. គុណធម៌នៅក្នុងឧបនិស្ស័យដែលល្អ

៣. អ្នកដែលស្ថិតនៅក្នុងការអប់រំ ត្រូវស្តាប់ឲ្យច្រើនជាងនិយាយ ឲ្យដូចជាត្រចៀកពីរ មាត់មួយដូច្នោះដែរ

៤.​ភ្លាត់ជើងនៅល្អជាងភ្លាត់មាត់

៥. ទឹកមុខអាចចង្អុលប្រាប់ពីសភាពរបស់ចិត្ត

៦. សន្សំប្រាក់បានប្រាក់ សន្សំល្អបានល្អ

៧.​ មិនអាចគ្រប់គ្រងខ្លួនឯងបាន មិនមែនជាអ្នកធំពិតប្រាកដទេ

៨. កុំអាងភ្លើងពណ៌បៃតងហើយ ទៅដោយមិនមើលឆ្វែងស្តាំផងនោះ

៩.​លោកភ្លឺស្វាងដោយដួងអាទិត្យ ចិត្តភ្លឺស្វាងពិតដោយបញ្ញា កំណត់ត្រៃលក្ខណ៍ក្នុងសង្ខារ ចន្តាស្ងប់ទុក្ខសុខពិតហោង

១០. កិរិយាសុភាពរាបសាប្រៀបដូចផ្កាដែលស្អាត ទាំងដែលមានក្លិនក្រអូបទៀតផង

១១. ត្រូវឲ្យភាពយុត្តិធម៌ដល់មនុស្សគ្រប់គ្នា តែកុំទុកចិត្តមនុស្សទាំងអស់គ្នា

១២. ចាប់ផ្តើមពីល្អទៅមុន រមែងបញ្ចប់ដោយល្អ