Jump to content

រោគគ្រុនចាញ់

ពីវិគីភីឌា
រោគគ្រុនឈាម
(Dengue fever)
Classification and external resources
Photograph of a person's back with the skin exhibiting the characteristic rash of dengue fever
The typical rash seen in dengue fever
ICD-10A90.
ICD-9061
DiseasesDB3564
MedlinePlus001374
eMedicinemed/528
MeSHC02.782.417.214

ប្រភេទ​នៃ​រោគ

[កែប្រែ]

រោគ​គ្រុន​ចាញ់អាច​កើត​ដល់​មនុស្ស​គ្រប់​វ័យ និង​គ្រប់​ប្រភេទ។ គេ​ឃើញ​រោគ​នេះ​កើត​ច្រើន​នៅ​រដូវ​ក្ដៅ។ ភ្នាក់​ងារ​សំខាន់​ដែល​នាំ​មេរោគ​ចូល​មក​ក្នុង​ខ្លួន​មនុស្ស​យើង គឺ​សត្វ​មូស​ដែក​គោលញី (Anophèle)។

រយៈ​ពេល​ដែល​ប្រាកដ

[កែប្រែ]

ក្រោយ​ដែល​បាន​ទទួល​មេរោគ​ចូល​មក​ក្នុង​ខ្លួន​ហើយ រោគ​នឹង​សម្ដែង​ឲ្យ​បាន​ប្រាកដ​ក្នង​រយៈ​ពេល​ ១ទៅ៣​សប្ដាហ៍។

អាការៈ​រោគ

[កែប្រែ]

អាការៈ​ដំបូង​នៃ​រោគ​គ្រុន​ចាញ់​គឺ៖

  1. ឈឺ​មាត់
  2. អណ្ដាត​ឡើង​ពណ៌​ស
  3. ចង្អោរ
  4. ក្អួត​អាហារ ឬ ក្អួត​បែក​ប្រមាត់
  5. ទល់​លាមក ឬ រាក​រូស
  6. មាន​គ្រុន​ (សីតុណ្ហភាព ៣៩ ឬ ៤០​អង្សារ) តែ​គ្រុន​មិន​ទៀង ជួន​ណា​គ្រុន​ជាប់​រាល់​ថ្ងៃ, ជួន​ណា​២​ថ្ងៃ​ម្ដង, ជួន​ណា​៣​ថ្ងៃ​ម្ដង
  7. ខ្លួន​ប្រាណ​ស្លេក​ស្លាំង​យ៉ាង​ខ្លាំង
  8. អស់​កម្លាំង​ល្ហិត​ល្ហៃ


អាការៈ​ទី​២ នៃ​រោគ​គ្រុន​ចាញ់ ចែក​ចេញ​ជា​អាការៈ​ប្រែ​ប្រួល​៣យ៉ាង។

អាការៈ​ប្រែល​ប្រួល​ទី១

[កែប្រែ]
  1. អាការៈ​ត្រជាក់១ម៉ោង ឬ ២ម៉ោង
  2. គ្រុន​ញាក់​យ៉ាង​ខ្លាំង​ហើយ​យូរ
  3. ញ័រ​ធ្មេញ​រណ្ដំ
  4. ដក​ដង្ហើម​ថប់ៗ
  5. ស្បែក​ត្រជាក់, ចុង​ដៃ​ជើង​ត្រជាក់​ដូច​ទឹក​កក
  6. គេ​ដាក់សីតុណ្ហមាត្រ នៅ​ក្រោម​ក្លៀក​គេ​ឃើញ​សីតុណ្ហភាព ៤០ឬ៤១​អង្សារ
  7. ជីពចរ​តិច
  8. ចង្អោរ ឬ ក្អួត
  9. ដាល​រីក​ធំ

អាការៈ​ប្រែប្រួល​លើក​ទី២

[កែប្រែ]
  1. អាការៈ​ត្រជាក់ ផ្លាស់​ទៅ​ជា​អាការៈ​ក្ដៅ​យ៉ាង​ខ្លះ (១ម៉ោង ឬ ២ម៉ោង)
  2. ស្បែក​ស្ងួត​ក្ដៅ​ចែស
  3. មុខ​ក្រហម
  4. ស្រេក​ទឹក​មិន​ចេះ​ស្ងប់
  5. សីតុណ្ហភាព ៤០​ឬ​៤១​អង្សារ
  6. ឈឺ​ក្បាល​យ៉ាង​ខ្លាំង ជួន​កាល​រវើររវាយ។

អាការៈ​ប្រែល​ប្រួល​លើក​ទី​៣

[កែប្រែ]
  1. អាការៈ​បែក​ញើស (២ម៉ោង ទៅ ៤ម៉ោង)
  2. សីតុណ្ហភាព​ចុះ​មក​ធម្មតា (៣៦​អង្សារ)
  3. ស្បែក​ត្រជាក់
  4. ជីពចរ​ដើរ​មួយៗ
  5. ជាល​ចុះ​តូច
  6. ញើស​ចេញ​ច្រើន អ្នក​ជំងឺ​ត្រូវ​ផ្លាស់​សំលៀក​បំពាក់​ជា​ញឹក​ញយ
  7. មាន​កន្ទួល​នៅ​នឹង​បបូរ​មាត់


រោគ​ជ្រៀត​ជ្រែក

[កែប្រែ]

ក្នុង​វេលា​ដែល​កើត​រោគ​គ្រុន​ឈាម អាច​នឹង​មាន​រោគ​ជ្រៀត​ជ្រែក​មក​បន្ថែម​ទៀត ព្រោះ​អ្នក​ជំងឺ​មាន​កម្លាំង​ខ្សោយ​ចុះ​ស្គម​ជាង​ខ្លាំង។ ឯ​រោគ​ជ្រៀត​ជ្រែក​ទាំង​នោះ​គឺ រោគ​ខ្វះ​ឈាម ឬ ឈាម​តិច រោគ​បេះដូង និង​រោគ​ក្រពះ​អាហារ​ជា​ដើម។

រយៈ​ដែល​អាច​ឆ្លង​បាន

[កែប្រែ]

រហូត​ដល់​វេលា​កើត​គ្រុន​ឈាម សត្វ​មូស​អាច​នាំ​មក​នូវ​មេរោគ​ពីអ្នក​ជំងឺ ទៅ​កាន់​មនុស្ស​ដែល​មាន​សុខភាព​ល្អ​បាន។

វិធី​ការ​ពារ

[កែប្រែ]
  1. កុំ​ឲ្យ​មូស​ខាំ ដេក​ត្រូវ​ដាក់​មុង
  2. ត្រូវ​ចិញ្ចឹម​ត្រី​ក្រឹម​ក្នុង​ពាងអោយ​ស៊ី​ដង្កូវទឹក កុំ​ឲ្យ​មូស​កើត​បាន
  3. សម្លាប់​ដង្កូវ​ទឹក នៅ​ក្នុង​ទី​ស្អុយ ដោយ​ចាក់​ប្រេង​កាត
  4. ទទួល​ទាន​ថ្នាំ​ដើម្បី​ការ​ពារ​ជា​មុន មុន​នឹង​ចូល​ទៅ​កន្លែង​ណា​ដែល​មាន​រោគ​គ្រុន​ឈាម។
  5. សំអាតព្រៃជុំវិញផ្ទះ

វិធី​រក្សា​រោគ

[កែប្រែ]
  1. ត្រូវ​ទទួល​ទាន​ថ្នាំ ឬ ចាក់​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូ​ពេទ្យ
  2. ត្រូវ​ដេក​ស្ងៀម
  3. ត្រូវ​បរិភោគ​អាហារ​រាវៗ ដូច​ជា​ទឹក​ដោះ​គោ បបរ ក្រូច​ពោធិសាត់