រោគចិត្ត

ដោយវិគីភីឌា


ក. អ្វីទៅជាស្រេ្តស?

ស្រ្តេស(ការតានតឹងក្នុងចិត្ត) ជាលទ្ធផលដែលកើតចេញពីប្រតិកម្មរវាងអារម្មណ៍ និង​សរីរាង្គ​​កាយ​ទៅ​នឹង​ស្រ្តេស​ស៊រ័ (ប្រភព​​នាំ​​ឲ្យ​​មាន​​ការ​​តានតឹង​ក្នុង​ចិត្ត​)​។​ ស្រ្តេស​ស៊រ័​ (ប្រភព​នាំ​ឲ្យ​មានការ​តានតឹង​ក្នុងចិត្ត​)​ មាន​ប្រភព​មក​ពី​បរិស្ថាន​ ទំនាក់​ទំនង​ ការងារ​ និង​សង្គម​។​ ស្រ្តេស​​ជា​​បញ្ហា​​មួយ​​កើត​​ស្ទើរ​​តែ​​គ្រប់​បុគ្គល​ទាំងអស់​ មិនថា​ស្រ្តី​ឬ​បុរស​ អ្នក​មាន​ឬ​អ្នកក្រ​ អ្នក​ជនប​ទ​ឬ​ទីក្រុង​ និង​​មិន​​ថា​​តែ​​ពេល​​ណា​​ឬ​​មួយ​​ណា​​ឡើយ​​នៃ​​ដំណើរ​​ជីវិត​រស់​នៅរបស់យើងគ្រប់ៗរូប។ ស្ត្រេស​នាំ​ទៅ​ដល់​ការ​​ប៉ះ​​ពាល់​ទាំង​សុខភាព​ផ្លូវចិត្ត​ និង​ផ្លូវកាយ​។ ស្ត្រេសមានពីរប្រភេទ អវិជ្ជមាន និងវិជ្ជមាន៖ ​​​​ ១.​ អវិជ្ជមានដូចជាភាពបាត់បង់ការងារ ឬគ្មានការងារធ្វើ ការលំបាក និងភាពស្មុគស្មាញក្នុងផ្ទះ​សម្បែង ក្នុងសាលា ឬក្នុងការិយាល័យ។

       ២. វិជ្ជមានដូចជា ការមានបុត្រដំបូង អាពាហ៍ពិពាហ៍ ឬការមានផ្ទះថ្មី។ល។

ខ. អ្វីខ្លះជារោគសញ្ញាស្ត្រេស?

​ រោគសញ្ញានៃស្ត្រេសមានដូខខាងក្រោម៖