រោគព្រូន
Appearance
ហេតុនាំឲ្យកើតព្រូន
[កែប្រែ]ព្រូនអាចចូលមកក្នុងខ្លួនមនុស្សយើង ដោយសារទឹកដី ផ្លែឈើ ឬ បន្លែស្រស់ សាច់គោ សាច់ជ្រូក ត្រីមិនស្អាត។
អាការៈរោគ
[កែប្រែ]- ជួនណាគ្មានឈឺចាប់អ្វីទេ, គេយកលាមកទៅពិនិត្យទើបដឹងច្បាស់ថាមានកើតព្រូន
- ជួនណាឃ្លានច្រើន ឬ មិនសូវឃ្លាន
- ក្អួត ចង្អោរ ចុកពោះ
- ទល់លាមក ឬ រាករូស
- និន្ទ្រាមិនសូវលក់
- ប្រកាច់
- រមាស់ទ្វារធំ ច្រមុះ អវយវៈតពូជ
- ស្លេកស្លាំង
វិធីបង្ការ
[កែប្រែ]- ត្រូវបរិភោគអាហារឆ្អិន
- ផឹកទឹកដាំពុះ
- ហាមឲ្យក្មេងយកម្រាមដៃ ដែលប្រឡាក់ដីដាក់ក្នុងមាត់
- ហាមឲ្យកូនក្មេងអេះទ្វារលាមក និងមិនឲ្យយកម្រាមដៃដាក់ក្នុងមាត់
- ក្រចក ត្រូវកាត់ខ្លី