រោគសរសៃប្រសាទ
ការរចនា
| រោគសរសៃប្រសាទ | |
|---|---|
| Classification and external resources | |
Eight women representing prominent mental diagnoses in the 19th century. (Armand Gautier) | |
| ICD-10 | F. |
| MeSH | D001523 |
ប្រភេទរោគ
[កែប្រែ]រោគនេះអាចកើតដល់មនុស្សគ្រប់ប្រភេទ។ វាកើតឡើងព្រោះសរសៃប្រសាទ និងចិត្តគំនិតរបស់អ្នកជំងឺ មានអាការៈកម្រើកឡើងខុសប្រក្រតី ហើយអាចជារោគដែលកើត តពូជគ្នា ពីបុព្វជនក៏ថាបាន។
ចិត្តគំនិតអ្នកជំងឺ
[កែប្រែ]- មានចិត្តច្រើន
- មានចិត្តគំនិតមិននឹងនរ
- មិនសូវក្រែងចិត្តនរណា
- តាមតែចិត្តខ្លួនឯង
- មានសេចក្ដីព្រួយបារម្ភជានិច្ច
- គិតឃើញតែប្រយោជន៍ផ្ទាល់ខ្លួន
- ចង់ឲ្យមនុស្សដទៃ អាណិតអាសូរនិងយកចិត្តទុកដាក់ដល់ខ្លួនជាដរាប
- គិតថាខ្លួនជាមនុស្ស មានសមត្ថភាពជាងគេទាំងអស់។
អាការៈរោគ
[កែប្រែ]- ច្រើនតែឈឺក្បាល
- ធុំអាហារ
- ទល់លាមក
- និន្ទ្រាពុំសូវលក់
- ខ្សោយកម្លាំងល្ហិតល្ហៃ
- រាងកាយស្គមស្លឺតស្លាំង
- ចិត្តថ្លើមប្រែប្រួលជានិច្ច
- ភ្ញាក់ផ្អើលងាយៗ
- ធ្វើការងារអ្វីមិនប្រាកដ
- ស្ទើរឆ្កួត ស្ទើរជា។
វិធីព្យាបាល
[កែប្រែ]- ចាត់ឲ្យអ្នកជំងឺ មានជីវិតរស់នៅ តាមក្បួនអនាម័យ
- គួរឲ្យសម្រាកនៅទីណាស្ងាត់ ទាំងកាយ ទាំងចិត្ត
- ផ្ដល់នូវអាហាដែលមានគុណភាពល្អៗ យ៉ាងគ្រប់គ្រាន់ ហើយត្រូវពេលវេលា
- គួរនាំទៅកម្សាន្តតាមមាត់សមុទ្រ
- គួរឲ្យទៅនៅនឹងអ្នកដទៃ។ អាការៈរោគអាចធូរស្បើយខ្លះ ព្រោះអ្នកជំងឺ អាចមានការរអែងចិត្តអ្នកដទៃ មិនហ៊ានប្រព្រឹត្តិតាមទំនើងចិត្តខ្លួន
- គួរឲ្យអ្នកជំងឺ យកចិត្តទុកដាក់ នឹងកិច្ចការអ្វីម្យ៉ាង តែកុំឲ្យមានការប្រើខួរក្បាលឲ្យសោះ។