រ៉ូមូលូស អូហ្គូសទូស

ពីវិគីភីឌា
រ៉ូមូលូស អូហ្គូសទូស
អធិរាជ​រ៉ូម​ចុងក្រោយនៃចក្រភពរ៉ូម​ខាងលិច
រជ្ជកាល៣១ តុលា ៤៧៥ – ៤ កញ្ញា ៤៧៦

ព្រះបាទ រ៉ូមូលូស អូហ្គូសទូស ( ឆ្នាំ៤៦៥ ដល់ ៥១១) មានរហស្សនាមថា អូហ្គូសទូលូស ទ្រង់ជា អធិរាជ​រ៉ូម​ចុងក្រោយនៃចក្រភពរ៉ូម​ខាងលិច ចាប់ពីថ្ងៃទី ៣១ ខែតុលាឆ្នាំ៤៧៥ រហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ៤៧៦។ បន្ទាប់ពី ព្រះបាទ រ៉ូមូលូស គ្រប់គ្រងបានតែដប់ខែ ឧត្តមសេនីយ៍ដ៏ព្រៃផ្សៃ បានកម្ចាត់ និងសម្លាប់គាត់ ហើយទម្លាក់ ព្រះបាទ រ៉ូមូលូស ។ ការចុះចូលរបស់ព្រះបាទ រ៉ូមូលូស បង្ហាញពីការ បញ្ចប់នៃចក្រភពរ៉ូមខាងលិចជាអង្គភាពនយោបាយ ។ យោងតាមអ្នកប្រវត្តិសាស្រ្ត ការទម្លាក់របស់រ៉ូមូលូស អូហ្គូសទូសគឺជាការសម្គាល់ការផ្លាស់ប្តូរពី សម័យបុរាណ ទៅ យុគសម័យមជ្ឈិមសម័យ ។[១]

  1. សេង, ឌីណា (2013-08-18). "យុគខ្មៅងងឹត​នៅ​អឺរ៉ុប​ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម". វិទ្យុបារាំងអន្តរជាតិខេមរភាសា. https://www.rfi.fr/km/dark-age-in-europe-post-roman.