Jump to content

រ៉េត ថៃហ្គឺ

ពីវិគីភីឌា

រ៉េត​ ថៃហ្គឺ (រ៉េត​ វិសុថាន់) គឺ​ជា​អ្នក​ក្បាច់​គុន​ខ្មែរ តារា​សម្ដែង និង​ក្បាច់​គុន​ខ្មែរ។

ជីវប្រវត្តិ

[កែប្រែ]
Tiger Reth at the CIFF Premiere

រ៉េត ថៃហ្គឺ កើតនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៩៨ នៅភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ថៃហ្គឺបានមើលរឿងក្បាច់គុណកាលពីនៅក្មេង ហើយចាប់ផ្តើមត្រាប់តាម ថៃហ្គឺបានរៀនក្បាច់គុននៅវិទ្យាល័យក្នុងស្រុកក្នុងទីក្រុងភ្នំពេញ។

ជីវិត និងការងារ

[កែប្រែ]

Tiger បានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងឧស្សាហកម្មភាពយន្ត ហើយបានការផ្តើមរបស់គាត់នៅក្នុងខ្សែភាពយន្តភាគនៃកម្មវិធីទូរទស្សន៍ក្នុងស្រុក។ គាត់បានសម្តែងក្នុងខ្សែភាពយន្តជាច្រើន។ លោក​បាន​សម្ដែង​ក្នុង​ឆ្នាំ ២០១៧ ជា​ភាពយន្ត​បែបវាយតប់ និងបាញប្រហារនៅ​កម្ពុជា។ ក្រៅពីការងារសិល្បៈ លោកក៏ជាមន្ត្រីរាជការក្នុងជួររដ្ឋាភិបាលនៃក្រសួងផែនការនៅកម្ពុជាផងដែរ។ ក្នុងឆ្នាំ 2017 គាត់ក៏បានបង្ហាញខ្លួនក្នុងរឿង First They Killed My Father ជាតួអង្គកងទ័ពខ្មែរក្រហម​និងតួជំនួសផ្សងគ្រោះថ្នាក់។

Phnom Penh Ground Zero (film)

នៅឆ្នាំ 2024 ថៃហ្គឺ បានសម្តែងក្នុងខ្សែភាពយន្តអន្តរជាតិ ហើយក៏ជាតួអង្គសំខាន់ផងដែរ។ ភាពយន្ត​នេះ​មាន​ចំណង​ជើង​ថា Phnom Penh Ground Zero។ ខ្សែភាពយន្តនេះមានតួអង្គសំខាន់ៗចំនួនបួនគឺ Maurice Chan, Derek Bidaut, Tharoth Sam និង Tiger Reth ។

គុនខ្មែរ ក្បាច់គុនបុរាណខ្មែរ

[កែប្រែ]

ថៃហ្គឺគាត់ ធ្លាប់​ចូលរួម​ក្នុង​កម្មវិធី​ក្បាច់គុន​ជាតិ និង​អន្តរជាតិ​ផង​ដែរ។

ការបង្ហាញក្បាច់គុនថ្នាក់ជាតិ

[កែប្រែ]

- ពិធីសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ ឆ្នាំ២០២១

- ពិធីបិទការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២

- កម្មវិធីរាត្រីចងចាំនៅប្រាសាទអង្គរវត្ត រៀបចំដោយក្រសួងវប្បធម៌ 2022[]

- កម្មវិធីរាត្រីស្រមោលស សំដែងនៅប្រាសាទចៅសាយទេវតា រៀបចំដោយក្រសួងវប្បធម៌ ២០២៣

ការបង្ហាញក្បាច់គុនថ្នាក់អន្តរជាតិ

[កែប្រែ]

- សម្តែងក្នុងពិធីបិទ និងបើកហ្គេម Sea Game លើកទី៣២ នៅកម្ពុជា ឆ្នាំ២០២៣[][]

- សម្តែងក្នុងពិធីបើកការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមនៅកម្ពុជាឆ្នាំ២០២៣[]

ការវឹកហាត់ក្បាច់គុនខ្មែររបស់ថៃហ្គឺ

[កែប្រែ]

ថៃហ្គឺគាត់បានវឹកហាត់គុនខ្មែរ (ប្រដាល់សេរី), គុនខ្មែរបុរាណ (យុទ្ធគុនខម, គុនល្បុក្កតោ).

ភាពយន្តដែលគាត់បានសម្តែង

[កែប្រែ]
Year Title Role Note Ref.
2017 Khunchhang Khunpheng Stunt Man
2017 Loung Preah Sdech Korn Right hand guard []
2018 Dai Jhav Stunt Man
2019 Komherng Kmeng 1 Fighter Guy
2019 Komherng Kmeng 2 Best Fighter Guys
2019 Usual Suspect Stunt Man / Gang
2020 Usual Suspect Horn TV Series
2021 The Flag Green Army Fighter Short Film
2021 Anger Tiger Phnom Penh Black Bodyguard Fighter Short Film
2021 The Rewind Archaeologist Feature Film
2022 Monsters Ros Santhy Short / Feature
2022 Gang of Phnom Penh Tiger TV Series
2024 Neath Love Story Stunt Man Feature Film
2024 The Last Fight Kun Khmer Chakra Feature Film
2024 Phnom Penh Ground Zero Vichet [][]
2024 Anje Noir (Post Production)

Director by Atsushi Muroga.

Kong

ឯកសារយោង

[កែប្រែ]
  1. "«រាត្រីចងចាំ»លើកទី៤ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមនៅថ្ងៃទី១៤ធ្នូ ស្អែកនេះ - សុីសុីថាមស៍". The Cambodia China Times. 2023-12-13. Retrieved 2024-08-15.
  2. "ពូកែណាស់! ប្អូនប្រុស រ៉េត សារីតា ជាកីឡាករគុនល្បុក្កត្តោ ត្រៀមសម្ដែង ថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម - Khmerload | Cambodia Latest News". Khmerload. Retrieved 2024-08-15.
  3. "កក្រើកមិនខាន! ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ កម្ពុជាគ្រោងបង្ហាញទស្សនីយភាពល្បុក្កតោ ២ ធំៗ". www.popular.com.kh (in American English). Retrieved 2024-08-15.
  4. "(វីដេអូ) អស្ចារ្យណាស់! ការពិតប្អូនប្រុសរបស់ រ៉េត សារីតា ជាកីឡាករគុនល្បុក្កត្តោល្បីឈ្មោះ និង ត្រៀមសម្ដែងក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម". www.popular.com.kh (in American English). Retrieved 2024-08-15.
  5. "LOUNG PREAH SDECH KORN". Cambodia Film Commission (in American English). 2019-10-07. Retrieved 2024-08-15.
  6. "Page non trouvée". Info-lux.com (in បារាំង). Retrieved 2024-08-15.
  7. "PHNOM PENH GROUND ZERO - CAMBODIA". mauricechan.book.fr. Retrieved 2024-08-15.

តំណភ្ជាប់ខាងក្រៅ

[កែប្រែ]

Tiger Reth. IMDb.

Tiger Reth Instagram.