លទ្ធិព្រាហ្មណ៍
ព្រាហ្មណ៍និយម ឬលទ្ធិព្រាហ្មណ៍កើតមានតាំងពីសតវត្សរ៍ទី៥ មុនគ្រឹស្តសករាជ ជាទស្សនៈ ទ្រឹស្តី គោរពនិយមតាមពួកព្រាហ្មណ៍គោរពបូជាទេវៈ អាទិទេព។ អាទិទេព ឬទេវៈសំខាន់ៗក្នុងលទ្ធិព្រាហ្មណ៍មាន៣ហៅថា ត្រីមូ៌តិគឺ៖ ព្រះវិស្ណុ ឬព្រះនារាយណ៍ ព្រះសិវៈ ឬព្រះឥសូរ និងព្រះព្រហ្ម[១]។
វិធីប្រតិបត្តិនៅក្នុងលទ្ធិព្រាហ្មណ៍
[កែប្រែ]ពួកព្រាហ្មណ៍តែងតែមានទស្សនៈយល់ថា លោកៈ លោកធាតុ ធម្មជាតិ វត្ថុទាំងអស់នៅក្នុងលោកសុទ្ធតែកើតឡើងដោយសារអាទិទេព។ អាទិទេព បង្កើតពុទ្ធិ ភាវៈ សិខៈ។ អាទិទេពអាចឱ្យសុខទុក្ខ អាក្រក់ល្អ ចម្រើនវិនាស ដល់មនុស្សសត្វគ្រប់រូបមានវាសនា ភ័ព្វសំណាង ឬគ្មានគឺអាស្រ័យលើអាទិទេពជាអ្នកកំណត់។ បើអាទិទេពឱ្យរស់កបានរស់ បើអាទិទេពឱ្យស្លាប់ក៏ត្រូវស្លាប់ ពុំអាចប្រកែងជជែកតវ៉ាបានឡើយ។ ដោយមានជំនឿយ៉ាងនេះ ទើបពួកព្រាហ្មណ៍បញ្ចេញទស្សនាថា មនុស្សម្នាក់ ដើម្បីបានសេចក្តីសុខ ត្រូវមានភក្តីភាពយ៉ាងមុតមាំចំពោះអាទិទេពហើយត្រូវប្រព្រឹត្ត ប្រតិបត្តិចិត្តគំនិតខ្លួនឱ្យត្រូវតាមបំណង និងស្របតាមព្រះទ័យអាទិទេព។ ឯវិធីត្រូវប្រព្រឹត្ត ប្រតិបត្តិបំពេញបំណងបំពេញព្រះទ័យអាទិទេពមានគោលសំខាន់ៗបួនយ៉ាងដូចជា ភក្តី ការបំពេញតបៈ និងយោគៈ ពិធីបូជាយញ និងបូជាអគ្គី ពិធីសិវរាត្រី និងមុជទឹកលាងបាប។
ឯកសារយោង
[កែប្រែ]- ↑ សៀវភៅវប្បធម៌ អរិយធម៌ ឆ្នាំ១៩៧១-១៩៧២ ទាវ ឆៃសុក ទំព័រទី១៩