លិច
កិរិយាសព្ទ
[កែប្រែ]លិបចុះបាត់ទៅ, ចូលកប់បាត់ទៅ ក្នុងទឹកជាដើម
ទូកលិច, សម្ទូងលិចទឹក, បន្លាមុតលិច ។
អស្ដង្គត
ព្រះអាទិត្យលិច ( ថ្ងៃលិច ) ។
ព. ប្រ. វិនាស, ខូច, អន្តរាយ; បាត់ឈ្មោះ; លង់គំនិត
លិចលែងងើបរួច វិនាសរើខ្លួនលែងរួច; លិចខ្លួន ខូចខ្លួនឬបាត់ឈ្មោះ ។
គុណសព្ទ
[កែប្រែ]ដែលធ្ងន់មិនអណ្ដែតទឹក
ឈើមួយកំណាត់នេះលិចទឹក, មួយកំណាត់នុ៎ះអណ្ដែត ។
ដែលទាបឬជ្រៅតែងតែលិចទឹក
ដីលិចទឹក, ព្រៃទឹកលិច ។
លិចកញ្ជង់ ដែលចេះតែហិនហោចវិនាសទ្រព្យសម្បត្តិជានិច្ច មនុស្សលិចកញ្ជង់ ។
លិចកញ្ជង់លង់កញ្ជើ (ព. សា.)ហិនហោចវិនាសដូចគេលិចលង់ក្នុងទឹកទាំងកញ្ជើដាក់អីវ៉ាន់ ។ លិចកណ្ដេងដី វិនាសដូចជាកប់បាត់ទៅក្នុងដីកណ្ដេង ។ លិចក្បាលទ្រទូងដៃ ដែលលិចក្បាលបាត់ទៅឃើញតែដៃទាំងពីរលើកជ្រោងឡើង : ទឹកជ្រៅលិចក្បាលទ្រទូងដៃ ។ លិចក្រជាំ វិនាសទ្រព្យធន់អាប់កេរ្ដិ៍ឈ្មោះ ។ លិចតែម្ដង! ខូចតែម្ដង; ! លិចទៅ! ខូចទៅ! (ពាក្យឧទាន) ។ លិចលង់ វិនាសអន្តរាយដូចជាលិចលង់ក្នុងទឹក ។ លិចលង់ផុងកៃ (ព. សា.) វិនាសអន្តរាយផុងលង់រើខ្លួនពុំរួច ។ លិចអណ្ដែត ឬ លិចៗអណ្ដែតៗឬក៏ លិចអណ្ដែតៗលិច ខាតហើយចំណេញៗហើយខាតទៅវិញ ឬបង់ហើយបានៗហើយបង់ទៅវិញ។ អាលិច! អាខូច! (ពាក្យជេរលេង) ។ ល ។
នាមសព្ទ
[កែប្រែ]ឈ្មោះទិសដែលព្រះអាទិត្យអស្ដង្គត, ទិសបស្ចិម; និយាយបានតែមានពាក្យ ខាង ឬ ឯ ផ្សំពីខាងដើម
ទិសខាងលិច, ស្រុកឯលិច, ទៅឯលិច ។
ល្ងង់មិនដឹងឯលិចឯកើត ល្ងង់ដូចជាមនុស្សវង្វេងទិស ឬល្ងង់មិនស្គាល់ទិស (សរសេរក្លាយជា ឡិច តាមសំនៀងនិយាយ ក៏មាន) ។