លីងឃីន ផាគ
នេះគឺជា អត្ថបទថ្មីមួយដែលទើបតែបានបង្កើត ដោយអ្នកប្រើប្រាស់ថ្មីម្នាក់។ More editing may be needed to meet standards, but please be courteous and assume good faith, and consider leaving a constructive message on the creator's talk page if large changes need to be made. This template should be removed once the page has been reviewed by someone other than its creator. If you are the article's creator, you can seek feedback on your new article. |
Linkin Park | |
---|---|
Linkin Park performing in Berlin on 2010's A Thousand Suns World Tour. | |
ព័ត៌មានផ្ទៃខាងក្រោយ | |
ដើមកំណើត | Agoura Hills, California, USA |
ប្រភេទ | Alternative rock, nu metal, rap rock, alternative metal |
ឆ្នាំសកម្ម | 1996–present |
ស្លាកតន្ត្រី | Warner Bros., Machine Shop |
អំពើដែលជាប់ទាក់ទង | Fort Minor, Dead by Sunrise, Jay-Z, White Pegacorn, Tasty Snax, Relative Degree, Grey Daze |
គេហទំព័រ | linkinpark.com |
សមាជិក | |
សមាជិក | Chester Bennington Rob Bourdon Brad Delson Dave Farrell Joe Hahn Mike Shinoda |
អតីតសមាជិក | |
អតីតសមាជិក | Kyle Christener Scott Koziol Mark Wakefield |
លីងឃីន ផាគ (អង់គ្លេស: Linkin Park) គឺជាក្រុមតន្រ្តីរ៉ុក អាមេរិច មកពី Agoura Hills រដ្ឋ California បង្កើតឡើងក្នុងឆ្នាំ ១៩៩៦។ អាល់ប៊ុមចេញផ្សាយ ដោយក្រុមនេះ ត្រូវបានលក់ដាច់ ៥០លាន អាល់ប៊ុមទូទាំងពិភពលោក ហើយក្រុមនេះ ទទួលបានពានរង្វាន់ Grammy ពីរលើកផងដែរ។
ក្រុមនេះទទួលជោគជ័យបំផុត ជាមួយអាល់ប៊ុម Hybrid Theory ហើយបន្តរល្បីល្បាញ ជាមួយ អាល់ប៊ុម Studio ឈ្មោះ Meteora។
ក្នុងឆ្នាំ ២០០៣ ក្រុមនេះត្រូវបានគេអោយឈ្មោះថា ជា ក្រុមតន្រ្តី អស្ចារ្យបំផុត ទី៦ ក្នុងយុគសម័យ តន្រ្តី-វីឌីអូ ហើយ ទទួលបាន ចំណាត់ថ្នាក់លេខ ៣ ផងដែរ ក្នុងសហស្សវត្ស៍នេះ។ នេះគឺជាក្រុមដ៏ល្បីល្បាញមួយ ក្នុងមួយថ្ងៃៗ ចំរៀង និង វីឌីអូ រាប់រយ ពាន់ ត្រូវបាន គេដោនឡូដ។ ប្រសិនបើបងប្អូន ពេញចិត្តក្រុមតន្រ្តីនេះ ដូចរូបខ្ញុំ សូមបងប្អូនធ្វើការអាននូវ ព័ត៌មាន និង ប្រវត្តិ នៃក្រុមតន្រ្តីនេះខាងក្រោម ជាមួយរូបខ្ញុំបាទ!.
Members:
Korean-American
ប្រវត្តិសង្ខេប Linkin Park
[កែប្រែ]ការបង្កើតក្រុមនេះ ចាប់ផ្តើមពី Mike Shinoda, Brand Delson និង Rob Bourdon អ្នកទាំងបីជាមិត្តរួម វិទ្យាល័យ នៅរដ្ឋកាលីហ្វនីញ៉ា ដែលពួកគាត់ចូលចិត្តលេង ជាមួយគ្នា។ បន្ទាប់ពីបញ្ចប់ការសិក្សាវិទ្យាល័យ ពួកគេបានសំរេចចិត្ត សំលឹងមើលទៅឆ្ងាយ ថាពួកគាត់អាចបង្កើតជាក្រុមតន្រ្តីមួយ ហើយ បន្ទាប់មក បន្តរសំរេចចិត្ត ជ្រើសរើស សមាជិកថ្មី Joe Han, Dave Ferrell និង Mark Wakefield មករួមក្រុម។ ក្រុមតន្រ្តីថ្មីនេះ បានដាក់ឈ្មោះខ្លួនឯងថា “ Zero” ហើយចាប់ផ្តើមថត និង បង្កើតចំរៀងរបស់ពួកគេ។ ចំរៀងដើម ត្រូវបានថតក្នុង studio Mike’s Bedroom តែពួកគេជួបបញ្ហា ចុះកិច្ចសន្យាថតចំរៀង។
ក៏ដូចជាក្រុមដទៃទៀត កង្វះភាពជោគជ័យ បណ្តាលអោយមានភាពតានតឹងកើតឡើង។ ហេតុនេះហើយ សមាជិកពីររូប បានចាកចេញពីក្រុម ទី១ Wakefield អ្នកចំរៀងក្រុម Zero ទី២គឺ Farrell ដែលចាកចេញទៅ ទៅចួលរួមតន្រ្តីទេសចរណ៏ ជាមួយក្រុមដទៃ។
ក្រុមតន្រ្តីនេះ បានជ្រើសរើស អ្នកចំរៀងថ្មី ឈ្មោះថា Chester Benigton, ស្តាយចំរៀងមានតែមួយ របស់គាត់ ធ្វើអោយធ្វើអោយគាត់ទទួលបាន ចំណុចចាប់អារម្មណ៏មួយ ហើយក្រុមតន្រ្តីថ្មីនេះ បានប្តូរឈ្មោះថ្មី ទៅជា Hybrid Theory។ ពេលក្រុមតន្រ្តីនេះ ចាប់ផ្តើរស់រានមានជីវិត ពួកគាត់ក៏ប្តូរ ឈ្មោះក្រុមជាថ្មីម្តងទៀត ទៅជា Linkin Park។
ក្រុមតន្រ្តីនេះ នៅតែជួបឧបសគ្គ។ ពួកគាត់បានតម្រងទិសដៅ ទៅកាន់ នាយករង Warner Bros លោក Jeff Blue ដែលបានណែនាំ Chester Bennington ទៅកាន់ក្រុមនេះ កាលពីអតីតកាល។ ដោយសារជំនួយរបស់គាត់ ក្រុមតន្រ្តីនេះ បានចុះកិច្ចសន្យាជាមួយ Wanner Bros។ ផ្តើមថតក្នុងឆ្នាំ ១៩៩៩ អាល់ប៊ុមតំបូងដ៏ជោគជ័យ Hybrid Theory ត្រូវបានចេញផ្សាយ ក្នុងឆ្នាំ ២០០០។
អាល់ប៊ុមតំបូងជាអាល់ប៊ុម ពោពេញទៅដោយ ការប្រឹងប្រែងរបស់សមាជិក អំឡុងពេល១០ឆ្នាំកន្លងទៅ។ អ្នកគាំតន្រ្តីចូលចិត្ត អាល់ប៊ុមនេះ ហើយវាត្រូវបានលក់អស់ 4.8 លានបន្ទះ ក្នុងឆ្នាំតំបូង។ ចំរៀង មួយចំនួនពីអាល់ប៊ុមពួកគាត់ ពេញនិយមគ្រប់ទីកន្លែង ហើយរួមបញ្ចូលដល់បទខ្លះ ដែលពេញនិយមក្នុង ខ្សែភាយន្ត។ អាល់ប៊ុមពួកគាត់ត្រូវបាន ជ្រើសរើស សំរាប់ Grammies ៣, ឈ្នះពាន Grammy លើការសំដែង ចំរៀងរ៉ុកល្អបំផុត ដែលរឹតតែធ្វើអោយ ក្រុមនេះកាន់តែទទួលបានប្រជាប្រិយភាព។
រយះពេលកន្លងមក អ្នកកាន់បាស Dave Farrell បានមករួមក្រុមឡើងវិញ ហើយពួកគេបានចេញផ្សាយ អាល់ប៊ុម រីមិច Reanimation ដែលបានជាប់ចំណាត់ថ្នាក់ លើ Billboard 200។ ក្រុមនេះបានចាប់ផ្តើម ធ្វើទេសចរណ៏តន្រ្តី ហើយក្នុងឆ្នាំ ២០០២ ក្រុមតន្រ្តីនេះ បានចេញផ្សាយ អាល់ប៊ុមទី៣របស់ពួកគាត់ Meteora លក្ខណះពិសេសរបស់វា គឺបញ្ចូលនូវ ស្តាយតន្រ្តីចំរុះជាច្រើន។
អំឡុងឆ្នាំ ២០០៤ និង ២០០៦ ក្រុមនេះបានសំរាកពីការថត មួយរយះ អនុញ្ញាត្តិអោយ សមាជិកអាចធ្វើការ លើគំរោងផ្សេងៗ ខណះក្រុមនេះ បានធ្វើដំណើរទេសចរណ៏ ប្រគុំតន្រ្តី មួយចំនួនផងដែរ។ Linkin Park ផ្តុំគ្នាជាថ្មី នៅឆ្នាំ ២០០៦ ធ្វើការថតនូវ អាល់ប៊ុម Minutes to MIdnight, ដែលចេញផ្សាយ រហូតដល់ខែ វិច្ឆិការ ២០០៨ ខណះក្រុមនេះ រវល់នឹងការប្រគុំតន្រ្តីទេសចរណ៏។
ព័ត៌មានបន្ទាប់បន្សំរបស់ Linkin Park
[កែប្រែ]- ឈ្មោះក្រុមនេះ យកតាម Lincoln Park នៅ Santa Monica
- បទចំរៀងចំណងជើង Leave out All the rest របស់ Linkin Park ត្រូវបានដាក់ក្នុងរឿង Twillight
- បទចំរៀងចំណងជើង Shadow of the day ជាវីឌីអូ តន្រ្តី តំបូងរបស់ Linkin Park តែមិនបង្ហាញមុខសមាជិកក្រុមទាំងមូល
- ការសំដែងតំបូងរបស់ក្រុមធ្វើឡើងនៅ Whisky
- បទចំរៀងចំណងជើង What I’ve Done ល្បីពេញ youtube
- ក្រុមតន្រ្តីនេះ មាន ក្រុមហ៊ុនថត ផ្ទាល់ខ្លួន ឈ្មោះថា Machine Shop Records
- បទចំរៀងចំណងជើង In the End ក្នុងអាល់ប៊ុម Hybrid Theory ល្បីល្បាញ ទទួលបានការគាំទ្រច្រើន
- ក្របអាល់ប៊ុម Hybrid Theory ឌីសាញដោយ Mike
- ឈ្មោះ Meteora កើតពីក្រុមបព្វជិត នៅក្រិច