Jump to content

លីអូណែល មេសស៊ី

ពីវិគីភីឌា
លីអូណែល មេសស៊ី

លីអូណែល មេសស៊ី នៅឆ្នាំ ២០២៥
ព័ត៌មានផ្ទាល់ខ្លួន
ថ្ងៃខែឆ្នាំកំណើត (1987-06-24) 24 មិថុនា 1987 (អាយុ 38)
ទីកន្លែងកំណើតRosario Santa Fe ប្រទេសអាហ្សង់ទីន
កម្ពស់1.70 m
មុខងារ-ទីតាំងលេងForward
ព័ត៌មានអំពីក្លឹប
ក្លឹបបច្ចុប្បន្នInter Miami
លេខអាវ10
Youth career
1992–1995Grandoli
1995–2000Newell's Old Boys
2000–2004បារសេឡូណា
Senior career*
YearsTeamApps(Gls)
2003–2004បារសេឡូណា C10(5)
2004–2005បារសេឡូណា B22(6)
2004–2021បារសេឡូណា520(474)
2021–2023Paris Saint-Germain58(22)
2023–Inter Miami53(50)
National team
2004–2005Argentina U2018(14)
2008Argentina U235(2)
2005–Argentina196(115)
* Senior club appearances and goals counted for the domestic league only and correct as of 00:28, 19 October 2025 (UTC).

† Appearances (Goals).

‡ National team caps and goals correct as of 19:20, 14 November 2025 (UTC)

លីអូណែល មេសស៊ី (កើតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៨៧) ជាកីឡាករបាល់ទាត់អាជីពអាហ្សង់ទីន បច្ចុប្បន្ន​លេង​នៅ​ក្លឹប ​អុីនទើរ ម៉ាយមី ​របស់​ប្រទេស​ ​អាមេរិក និង លេងឲ្យក្រុមជំរើសជាត់អាហ្សង់ទីន។ គាត់​លេង​ក្នុង​មុខងារ​ជា​ខ្សែប្រយុទ្ធ និង​ មាន​តួនាទី​ជា​ប្រធាន​ក្រុម​ ក្រុមជំរើសជាតិ​អាហ្សង់ទីន។

ត្រឹម​អាយុ​២១ឆ្នាំ មេសស៊ី​ស្ថិតនៅចំណោម​កីឡាករ​ដែលត្រូវ​ជ្រើសរើសឲ្យទទួលពានរង្វាន់បាល់មាស (បាឡុងដ័រ) និង​ កីឡា​ករ​លេង​បាន​ល្អ​បំផុត​ប្រចាំឆ្នាំ​របស់​ហ្វីហ្វា (FIFA)។ នៅ​ឆ្នាំ​បន្ទាប់ គឺឆ្នាំ២០០៩ គាត់​ក៏បាន​ឈ្នះ​ពានរង្វាន់បាល់មាស (បាឡុងដ័រ) និង​ កីឡា​ករ​លេង​បាន​ល្អ​បំផុត​ប្រចាំឆ្នាំ​របស់​ហ្វីហ្វា ជាលើក​ដំបូង។ មួយឆ្នាំក្រោយមក គាត់​ក៏​ឈ្នះ​ពាន់រង្វាន់ ហ្វីហ្វាបាឡុងដ៏រ ២០១០ (ពានរង្វាន់ហ្វីហ្វាបាល់មាស​ FIFA Ballon d'or) ដែល​គាត់​ជាកីឡាករ​ដំបូង​គេ​ដែល​បាន​ឈ្នោះ​ពាននេះ និង​ឈ្នះ​ជាប់ៗ​គ្នា ក្នុងឆ្នាំ២០១០ ២០១១ និង ២០១២។ គាត់​ឈ្នះ​ពានកីឡាលេងល្អជាងគេ​នៅអ៊ឺរ៉ុបរបស់យូអិហ្វា (UEFA) រដូវកាល ២០១០-១១។ ត្រឹមអាយុ២៤ឆ្នាំ មេសស៊ី​បាន​ក្លាយ​ជា​កីឡាករ​​ដែល​រក​បាន​គ្រាប់បាល់ស៊ុត​បញ្ចូលទី​បាន​ច្រើន​ជាងគេ​របស់​ក្លឹប​បារសេឡួណាសម្រាប់​ការប្រកួតជា​ផ្លូវការ។ នៅខែកញ្ញាឆ្នាំ២០១៤ គាត់រកបាន​គ្រាប់​ទី៤០០ គិត​ទាំង​នៅក្នុងក្លឹប​និង​ក្រុម​ជំរើសជាតិ។ នៅខែវិច្ឆិកា គាត់​ក៏ក្លាយ​ជាកីឡាករ​ដែល​បាន​ស៊ុតបញ្ចូលទី​បាន​ច្រើន​ជាងគេ​នៅ​ឡា លីហ្គា (លីកកំពូល​របស់អេស្ប៉ាញ)។ ត្រឹមថ្ងៃទី០៤ ខែធ្នូ ២០២២ គាត់រកបាន ៧៨៩គ្រាប់ សម្រាប់អាជីពបាល់ទាត់។