លោកបណ្ឌិត យ៉ង សាំងកុមារ

ពីវិគីភីឌា
បណ្ឌិត យ៉ង សាំងកុមារ
ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ បណ្ឌិត យ៉ង សាំងកុមារ
ថ្ងៃ​ខែឆ្នាំ​កំណើត ១៨ កក្កដា ១៩៦៦
ស្រុក​កំណើត ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ
កូន ៣​នាក់ ស្រី២នាក់ និងប្រុស ១នាក់
តួនាទី សហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
ចេះភាសា អង់គ្លេស អាល្លឺម៉ង់ និង​ បារាំង
ពានរង្វាន់ Ramon Magsaysay Award[១] ឬរង្វាន់ណូបែលអាសុីពីប្រទេសហ្វុីលីពីន, រង្វាន់និស្សិតរៀនពូកែចំនួន៣ដងក្នុងពេលបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់, អាហារូបករណ៍ Friedrich Neumann អាល្លឺម៉ង
គណបក្ស គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
គេហទំព័រ www.saingkoma.com

លោកបណ្ឌិត យ៉ង សាំងកុមារ English: Yang Saing Koma មានស្រុកកំណើតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់លោកជាគ្រូបង្រៀន ម្តាយលោកជាកសិករ។

ទាក់ទងការសិក្សា លោកបានរៀនចប់ថ្នាក់បណ្ឌិតកសិកម្ម នៅសកលវិទ្យាល័យឡែបស៊ិកនៃប្រទេស​អាល្លឺមង់នៅឆ្នាំ១៩៩៥ បន្ទាប់ពីចំណាយពេលសិក្សា និងរស់នៅទីនោះអស់រយៈពេលជិត ១១ឆ្នាំ (១៩៨៤-១៩៩៥)។

ប្រវត្តិការងារសំខាន់ៗរបស់លោកមានដូចជា៖

• សាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ១៩៩៥-២០០៣

• បម្រើការនៅអង្គការក្រៅរដ្ឋាភិបាលជប៉ុន (JVC) និងបារាំង (GRET) ពីឆ្នាំ១៩៩៥-១៩៩៧

• ស្ថាបនិក និងនាយក/ប្រធានអង្គការសេដាក​ (CEDAC) ពីឆ្នាំ១៩៩៧-២០១៥

• អភិបាលនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា ២០១០-២០១៦

• ស្ថាបនិកម៉ាស៊ីនកិនស្រូវសរីរាង្គកសិករសេដាក និងសហគមន៍ទីផ្សារកសិផលធម្មជាតិ ក្រុមហ៊ុននាំចេញកសិផលសរីរាង្គ

• សហស្ថាបនិកបណ្តាញសង្គមខ្មែរ ដើម្បីខ្មែរ និងជាសហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)។
ទាក់ទងស្ថានភាពគ្រួសារ លោកបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០០៦ ហើយមានកូន ៣នាក់ (ស្រី២នាក់ និងប្រុស ១នាក់)។ បច្ចុប្បន្ន លោកបំពេញការងារជាទីប្រឹក្សាកសិកម្មសរីរាង្គ និងជាប្រធានគណៈកម្មាធិការនាយកនៃ|គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ លោកបានបង្កើតគេហទំព័រខ្លួនលោកផ្ទាល់ឈ្មោះ www.saingkoma.com ក្នុងគោលបំណងចែករំលែកនូវទស្សនៈ ការយល់ដឹងនិងបទពិសោធន៍ទាក់ទងការងារកសិកម្ម ការអភិវឌ្ឍជំនាញនិងមុខរបរ ការសិក្សានិងការអភិវឌ្ឍខ្លួនឯង ភាពជាអ្នកដឹកនាំ ប្រវត្តិសាស្ត្រ ទស្សនៈនយោបាយ និងចំណេះដឹងផ្សេងៗ៕

ឯកសារយោង[កែប្រែ]

  1. https://en.wikipedia.org/wiki/List_of_Ramon_Magsaysay_Award_winners