Jump to content

ល្ខោនបើកបទ

ពីវិគីភីឌា

ល្ខោនបើកបទ អាចមានកំណើតនៅខេត្តបាត់ដំបងនៅក្នុងរជ្ជកាលព្រះបាទអង្គអេង គស1794។ យោងតាមឯកសារលោកតូច ឈួង បានអោយដឹងថាសម្តេចចៅហ្វាបែនដែលបានគ្រប់គ្រងខេត្តបាត់តំបងបានបង្កើតក្រុមសិល្បៈរបាំ និងក្រុមល្ខោនបើកបទសម្រាប់បុណ្យទានចូលឆ្នាំ ឬទទួលភ្ញៀវជាន់ខ្ពស់ ហើយល្ខោនបើកបទបានមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅខេត្តបាត់តំបង សៀមរាបនិងកំពង់ធំ។

ល្ខោនបើកបទនេះបានមានជីវិតរស់នៅរហូតដល់ឆ្នាំ1968 ហើយត្រូវបាត់សូន្យអស់តែម្តងក្នុងសម័យប៉ុល ពត។ នៅសល់តែសិល្បករ 01 នាក់និងសិល្បការិនី 01 នាក់ប៉ុណ្ណោះដែលជាសាក្សីក្នុងល្ខោនបើកបទនេះ។

អ្នកបង្កើតល្ខោនបើកបទ

1 ចៅហ្វាបែន អ្នកបង្កើតមុនគេនៅឆ្នាំ1795 នៅខេត្តបាត់ដំបង

2 លើកទីពីរ រៀបចំបង្កើតនៅឆ្នាំ1960ដោយក្រុមល្ខោនរបស់ឃុនព្រះម្នាងបូផ្ផានរល័ក្ខណ៍ យិន តាត នៅភ្នំពេញ

អ្នកស្ថាបនិក ឃុនព្រះម្នាងបូផ្ផានរល័ក្ខណ៍ អ្នកដាក់ក្បាច់ ម៉ែ រុំ (ល្ខោនព្រះរាជវាំង) អ្នកដាក់ក្បាច់ ម៉ែ ផាន់ (ល្ខោនផ្សារស៊ីឡឹប) អ្នកតុបតែងឆាក លោកឪពុក យិន អ្នកបញ្ចូលភ្លេង លោក ឃុន ឌី (ចាងហ្វាងភ្លេង) បង្ហាត់នាដកម្ម ម៉ែ មុឺន

អ្នកចូលរួមសម្តែង: 1 លោក ជា សុខុម 2 ម៉ែ លឿម ក្រុមល្ខោនស៊ីឡឹប 3 ម៉ែ ផាន់

បច្ចេកទេសសម្តែង: 1 តាមពាក្យសាមញ្ញគេហៅថា ល្ខោនរាំឯង ច្រៀងឯង និងនិយាយឯង

2 សិល្បករ សិល្បការិនី ត្រូវចេះរាំក្បាច់ខ្មែរ ចេះច្រៀង ចេះលេងល្ខោន

3 ត្រូវនៅលីវ មិនទាន់មានប្តី មិនទាន់មានប្រពន្ធ

4 ត្រូវចេះច្រៀងបើកបទ គឺច្រៀងមុនភ្លេង ត្រូវចេះក្បាច់ខ្មែរ4500

5 ល្ខោនបើកបទខុសពីល្ខោនបាសាក់ ល្ខោនយីកេ ល្ខោនអាប៉េ ត្រង់សិល្បករ សិល្បការិនី ត្រូវច្រៀងមុនភ្លេង ទើបភ្លេងលេងតាមក្រោយ ហើយគេប្រើភ្លេងពិណពាទ្យ មិនអាចប្រើភ្លេងមហោរីមកលេងបានទេ។

6 ល្ខោនបើកបទ ត្រូវកាត់កងឆាកតាមបែបល្ខោននិយាយ

7 ពេលសម្តែងត្រូវរាំតាមក្បាច់ ក៏ប៉ុន្តែមិនប្រើក្បាច់ច្រើនពេកទេ

8 ល្ខោនបើកបទមិនយកស្រីធ្វើតួប្រុសទេ គឺតួស្តេចត្រូវយកប្រុស តួឯកប្រុសគឺយកប្រុស

9 ពិធីហោមរោងមុនសម្តែង គឺភ្លេងសាធុការ រួចហើយមានរបាំក្បាច់មួយ

10 តួយក្សប្រុស គេមិនគូរមុខទេ គឺតែងដូចយក្សរបាំកូរសមុទ្រទឹកដោះ

ប្រវត្តិល្ខោនបើកបទនេះ លោកពេជ្យ ទុំក្រវិលបានទទួលពីលោក ជា សុខុម ធ្វើការនៅមន្ទីរវប្បធម៌ខេត្តសៀមរាប ឪពុកម្តាយលោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតនិងល្ខោនរបស់ឃុន តាត រោងផ្សារស៊ីឡឹបដែលមានទម្រង់ល្ខោនបើកបទនេះផង។

ប្រភពអត្ថបទ: តន្រ្តី របាំ និងល្ខោនខ្មែរ ចងក្រងដោយ: លោក ពេជ្យ ទុំក្រវិល

ប្រភព

[កែប្រែ]