ល្បែងចត្រង្គ
អត្ថបទ ឬផ្នែកនេះ ត្រូវបានណែនាំឲ្យដាក់បញ្ចូលគ្នាជាមួយ [[::អុក|អុក]]. (ពិភាក្សា) |
ល្បែងចត្រង្គ ឬ អុក ជាប្រភេទល្បែងលេងលើក្ដារ។ តួល្បែងទាំងមូលជាសង្គ្រាមរវាងនគរពីរ ដែលឋិតនៅម្ខាងម្នាក់នៃក្ដារអុក ហើយមានស្ដេចរៀងៗខ្លួន។ ចត្រង្គ មានវិធីសាស្ត្រលេងនិងក្បួនប្រហារច្រើនប្រភេទ។ ប្រវត្តិនៃល្បែងអុកនេះនៅកម្ពុជាជាប្រធានបទដែលគេពុំសូវដឹងជាទូទៅទេ។ តាមការសង្កេតជាទូទៅ ល្បែងអុក គេលេងនៅច្រើនកន្លែងលើពិភពលោក គ្រាន់តែមានរបៀបលេងខុសៗគ្នា។
ឈ្មោះ
[កែប្រែ]តាមវចនានុក្រមខ្មែរ ដែលជាការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ៖
- ចត្រង្គ(ច័ត-ត្រង់) ន. (ក្លាយមកពី សំ. បា. ថា ចតុរង្គ "មានអង្គ៤") ឈ្មោះល្បែងមួយយ៉ាងមានកូន៣២ សម្រាប់លេងដើរលើក្ដារបួនជ្រុងមានក្រឡា ៦៤; បណ្ដាកូនទាំង៣២ នោះមានកូន២ហៅថា ខុន ទុកជាស្ដេចទ្រង់រាជ្យ, មានកូន២ ហៅថា នាង ទុកជាអគ្គមហេសី, មានកូន៤ ហៅថា គោលទុកជាសេនាបតី ឬ មេទ័ព, មានកូន៤ ហៅថា សេះ, មានកូន៤ ហៅថា ទូក, មានកូន១៦ ហៅថា ត្រី ទុកជាសេនាទាហានរេហ៍ពលរៀបជារបៀបសេនាកងទ័ពមានអង្គ៤ ជាល្បែងសម្រាប់លេងឱ្យឈ្លាសវៃក្នុងឧបាយកលរបស់អ្នកចម្បាំងក្នុងសម័យបុរាណ។
- អុក កិ. ព.ប្រ. អុកចត្រង្គ ចាប់កូនចត្រង្គប៉ែកខាងខ្លួនមួយកូនទង្គិចលើក្ដារចត្រង្គត្រង់ក្រឡាដែលត្រូវអុក ស្រែកថា អុក! (ច្រើនប្រើសំឡេងខ្ពស់វែង អុ៎ក!)។ ចួនកាលលេងចត្រង្គក៏ហៅ អុកចត្រង្គ ដែរៈ រវល់តែអុកចត្រង្គទាល់ៗល្ងាច គ្មានរកស៊ីធ្វើការអ្វីទេ!។
ផ្អែកលើការសង្កេតជាទូទៅគេហៅថាអុកគ្រប់គ្នា កម្រមានអ្នកហៅថាចត្រង្គណាស់។
សម្ភារៈ
[កែប្រែ]ក្ដារចត្រង្គ
[កែប្រែ]ក្ដារចត្រង្គមានរាងការេចែកចេញជាជួរដេក៨ជួរ និងជួរឈរ៨ជួរ ស្មើៗគ្នា បង្កើតបានក្រឡាការេចំនួន៦៤។ គេអាចធ្វើក្ដារចត្រង្គពីអ្វីក៏បានតាមតែនិយមចូលចិត្ត។ អ្នកខ្លះប្រើឈើល្អៗ អ្នកខ្លះប្រើឈើដែលរកបានងាយៗ អ្នកគូរលើក្រដាសក៏មាន គូរលើដីក៏មាន។
កូនចត្រង្គ
[កែប្រែ]កូនអុកមានទាំងអស់៣២ គ្រាប់ចែកចេញជាពីរក្រុម សម្រាប់នគរនីមួយៗ។ នគរមួយមាន១៦គ្រាប់ ឬ ១៦កូន។ គ្រាប់ទាំង១៦មានដូចគ្នាខ្លះ ខុសគ្នាខ្លះ ហើយមានទីតាំងជាក់លាក់ដូចរៀបរាប់ខាងក្រោម។
- ស្ដេច ឬ ខុន ១ ៖ នៅក្រឡាទី៤ ជួរដេកទីមួយពីមុខអ្នកលេង។
- នាង ឬ ឈ្នាង ១ ៖ នៅជាប់ខុន គឺក្រឡាទី៥ ជួរដេកទីមួយ។
- គោល ឬ ម៉ិត ២ ៖ នៅសងខាង ខុន និង នាង គឺក្រឡាទី៣ និង ទី៦ ជួរដេកទីមួយ។
- សេះ ២ ៖ នៅក្រឡាទី២ និងទី៧ ជួរដេកទីមួយ។
- ទូក ២ ៖ នៅក្រឡាទី១ និង ទី៨ ជួរដេកទីមួយ។
- ត្រី ៨៖ តម្រៀបគ្នានៅជួរដេកទី៣ ពីមុខអ្នកលេង។
អ្នកម្ខាងទៀតរៀបដូចគ្នា។
របៀបលេង
[កែប្រែ]គោលបំណង
[កែប្រែ]គោលបំណងនៃការលេង គឺភាគីម្ខាងៗត្រូគិតប្រើទ័ពចត្រង្គរបស់ខ្លួនយ៉ាងណាទៅអុកសម្លាប់ស្ដេចនៃភាគីម្ខាងទៀតឱ្យបាន ដោយគោរពទៅគោលការណ៍ផ្សេងៗ។
របៀបដើរនៃគ្រាប់នីមួយៗ
[កែប្រែ]- ខុន ដើរម្ដងមួយក្រឡា បានទាំង៨ទិសជុំវិញខ្លួន (៨ក្រឡាជុំវិញខ្លួន ដើរទៅមួយណាក៏បាន)។
- នាង ដើរម្ដងមួយក្រឡា បានតែ ៤ទិសបញ្ឆិត (ក្រឡាទល់ជ្រុងគ្នា)។
- គោល ដើរម្ដងបានមួយក្រឡា បានតែ ៥ទិស គឺ ៤ទិសបញ្ឆិត និងទៅមុខត្រង់១។
- សោះ ដើរម្ដងបាន៣ក្រឡា គឺ ត្រង់២ (ទៅមុខក្រោយឆ្វេងស្គាំបានទាំងអស់) បត់១។
- ទូក ដើរប៉ុន្មានក្រឡាក៏បាន បានតែ៤ទិសត្រង់។
- ត្រី មានពីរករណី។ ត្រីធម្មតាដើរបានតែទៅមុខ។ ត្រីទាំងឡាយណាដែលដើរទៅមុខរហូតដល់ជួរត្រីរបស់នគរម្ខាងទៀត ហៅថា ត្រីបក។ គេសម្គាល់ត្រីបក ដោយក្រឡាប់កូនត្រីទៅម្ខាងទៀត។ ធ្វើដូច្នេះ គេហៅថា 'បកត្រី។ ត្រីបកស្មើនឹងនាង។
របៀបស៊ី
[កែប្រែ]បើកាលណាកូននៃនគរពីនៅជិតគ្នា វាអាចស៊ីគ្នាទៅវិញទៅមកបានមិនរើសកូនឡើយ។ គេហៅថាស៊ី កាលណាកូននៃនគរម្ខាងមានក្រឡាដើរចំទៅលើក្រឡាដែលកូននៃនគរម្ខាងទៀតកំពុងឈរ ហើយដល់វេនត្រូវដើរក៏ដើរចំកូនដែលឈរនោះស្រាប់ហើយដកកូននោះឡើង។ ដូច្នេះមានន័យថា ក្រឡាស៊ី គឺជាក្រឡាដើរ។ តែករណីលើលែងចំពោះកូនត្រីធម្មតា គឺ ស៊ីបញ្ឆិតទៅមុខ មិនស៊ីទៅមុខត្រង់ឡើយ។ ករណីមួយទៀតគឺគេមិនដែលស៊ី ស្ដេចទេ។
អុក
[កែប្រែ]យុទ្ធសាស្ត្រមូលដ្ឋាន
[កែប្រែ]ចង
[កែប្រែ]ដាក់អង្គ
[កែប្រែ]ដាកអង្គ គឺសំដៅលើ ការយកទូក ទៅដាក់មុខស្តេច។
ក្បួនផ្សេងៗ
[កែប្រែ]ក្បួនដើរដំបូង
[កែប្រែ]ជួនកាលគេសន្មតគ្នាថាពេលដើរដំបូងអាចឱ្យនាងដើរទៅមុខ២ជំហានបាន។ ហើការលេងដំបូងៗអ្នកលេងចត្រង្គតែងចាំក្រឡា មានក្រឡាសេះចង និងសេះទឹមជាដើម។
ក្បួនរាប់យកស្មើ
[កែប្រែ]តាមការព្រមព្រៀងគ្នា កាលណានៅសល់កូនតិច ហើយភាគីម្ខាងនៅសល់កូនច្រើនជាង ឬ មានប្រៀបជាងភាគីម្ខាងទៀតគេមានក្បួនឱ្យភាគីដែលចាញ់ប្រៀបនោះរាប់យកស្មើ។ ការរាប់នោះអាស្រ័យនឹងប្រភេទកូនដែលភាគីមានប្រៀបនៅសល់។ ក្បួនរាប់ទាំងនោះមាន រាប់៦៤(ទូទៅច្រើនករណី) រាប់៤៤(គោល១) រាប់៣២(សេះ២) រាប់២២(គោល២) រាប់១៦(ទូក១) និង រាប់៨(ទូក២)។ តែបើករណីមានត្រីមិនទាន់បក ហើយគេចង់រាប់ គេរាប់៦៤ជានិច្ច។
ក្បួនគៀង ក្បួនដេញ
[កែប្រែ]ក្បួនដេញនេះសម្ដៅរបៀបដើរពិសេសៗប្រើសម្រាប់អុកសម្លាប់ស្ដេចភាគីម្ខាងទៀតកាលណាសល់កូនតិច។ ក្បួនដូច្នេះមានច្រើនដូចក្បួនរាប់ដើរ ហើយមានឈ្មោះផ្សេងៗដូចជា ច័ក្កច័ន ស្វាសួរព្រ័ត ស្វាញាក់ចិញ្ចើម ជាដើម។
នៅមាន ក្បួនរៀបកូន ក្បួនការពារ ក្បួនប្រយុទ្ធ ក្បួនបញ្ឆោត ក្បួនដកថយ សុទ្ធតែត្រូវបានកត់ត្រាលើ ជញ្ជាំងប្រាសាទបុរាណខ្មែរ។