ល្បែងចោលឈូង
ល្បែងឈូង ជាល្បែងម្យ៉ាង របស់មនុស្សកំលោះក្រមុំ ឬមនុស្សចំណាស់ៗ ប្រុសស្រី ទូទាំងកម្ពុជរដ្ឋ គេតែងលេងនៅពេលយប់ ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ ពិសាខ)។ គេចែកគ្នាជា ២ពួក ប្រុស១ពួក ស្រី១ពួក។ ក្នុង១ពួកៗ មានគ្នាចំនួនពី១០នាក់រឺ២០ នាក់ឡើងទៅ ឈរត្រៀមជា ២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា៨ រឺ១០ ម៉ែត្រ។ គេ យកក្រមារឺកន្សែងមកឆ្នូលអោយមូលចងរិត
ឈូងមាន ២បែប
- ឈូងច្រៀងរាំ
- ឈូងលោះខ្ញុំ
ឈូងច្រៀងរាំ
[កែប្រែ]មុនដំបូង ពួកខាងប្រុសបោះឈូងទៅអោយពួកខាងស្រី ពួកខាងស្រីប្រុងចា ប់កុំអោយធ្លាក់ដល់ដី បើធ្លាក់ដល់ដី គេចាត់ជាស្អុយ ហើយគេផ្តើមបោះទៅខាងប្រុសវិញពួកខាងប្រុសចាប់កុំអោយធ្លាក់ដល់ដី។ កាលចាប់បានហើយ ចោលសំដៅទៅ ពួកខាងស្រី គឺសំដៅនាងណាដែលខ្លួនស្ម័គ្រ បើចោលខុសគេចាត់ជាស្អុយ រួចគេផ្តើមបោះ ជាថ្មីទៀត បើចោលត្រូវស្រីណាហើយ ស្រីនោះច្រៀងរាំយកឈូងទៅជូនខាងប្រុស ហៅថាច្រៀងរាំជូនឈូង។ របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំក្រោយ ហើយច្រៀងជាទំនុកថា « ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងមាសស្ងួន ទទួលឈូងទៅ»។ ពួស្រីក្រៅពីនោះគ្រប់គ្នាទទួលថា «ឱណាកែវកែវពិអា ឱណាកែវ អឺយ អឺអឺងអឺយ!» រួចហើយហុចឈូងនោះទៅអោយប្រុសៗ ទទួយក ហើយក៏ផ្ដើមបោះឈូងនោះទៅអោយពួកខាងស្រីវិញ។ បើពួកស្រីចាប់ឈូងបានក៏ចោលសំដៅទៅពួកប្រុស បើចោលត្រូវប្រុសណាប្រុសនោះ ត្រូវរាំនាំឈូងទៅជូនស្រីដោយច្រៀងជាទំនុកថា «បងចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបង ទទួលឈូងទៅ»។ ពួកប្រុសៗគ្រប់គ្នាទទួលបន្ទរថា «ឱណាកែវ កែវពីអា ឱណាកែវអឺយ អឺអឺងអឺយ! » ហើយហុចឈូងនោះទៅអោយពួកស្រីៗទទួលយកទើប ផ្ដើមបោះតទៅទៀត។
ឈូងលោះខ្ញុំ
[កែប្រែ]ដើមដំបូង ខាងប្រុសគេផ្ដើមច្រៀង១ទំនុកជាមុន។ ឯទំនុកច្រៀងឈូង មានច្រើនបែបប្លែកៗទៅតាមប្រាជ្ញារបស់អ្នកនាំច្រៀងនិងតាមស្រុក។ ទីនេះស្រង់យកតែ ទំនុកធម្មតា ដែលអ្នកឈូងគ្រប់ស្រុកគេតែងច្រៀងគ្រប់គ្នាថា៖ បងបោះឈូងទៅ អូន អើយ កំពស់ចុងដូង(ស្ទូន) ក្រមុំឈរច្រូង អូនអើយទទួលឈូងបង រឺថា បងបោះឈូងទៅ ឈូងបែកជាបួន ស្រីណាមានខ្លួន ទទួលឈូងបង ៘ ច្រៀងហើយគេស្រែកថា ឈូងអឺយឈូង! ហើយអ្នកផ្ដើមទំនុកក៏បោះឈូងទៅលើពួកស្រីៗ អោយពួកស្រីៗចាប់ ខាងស្រីចាប់ឈូងបាន គេចោលសំដៅទៅរកប្រុសណាដែលត្រូវចិត្ដ បើចោលត្រូវប្រុសណា គេទៅចាប់យកប្រុសនោះមកទុកខាងពួកគេ។ បើចោលមិន ត្រូវទេ ខាងប្រុសគេចាប់ឈូងនោះចោលសំដៅមករកស្រីណាដែលគេស្ម័គ្រ បើខាងប្រុសចោលមកត្រូវខាងស្រី ហើយ ប្រុសម្នាក់ដែលស្រីចាប់យកទៅលើកមុននោះ ត្រូវបានរួចខ្លួន បើប្រុសចោល មិនត្រូវស្រីវិញទេ ប្រុសម្នាក់នោះត្រូវនៅខាងស្រីដដែល។ បើខាងណាប៉ិនប្រសព្វគេចោលយកម្ខាងទាល់តែអស់។ កាលណាអស់គ្នាហើយ គេផ្ដើមលេងសាជាថ្មី ដោយអោយ ខាងស្រីបោះឈូងទៅអោយខាងប្រុសមុនវិញ។ មុននឹងស្រីៗបោះឈូងទៅអោយប្រុសគេ ស្រែកច្រៀងថា អូនបោះឈូងទៅ បងអើយកំពស់ចុងស្លា ប្រុសឈរត្រៀបត្រា បងអើយទទួលឈូង ប្អូន៘ ច្រៀងហើយគេស្រែកថា ឈូងអឺយឈូង! ហើយគេបោះឈូងទៅ លើពួកប្រុសៗ។
ឯខាងប្រុស បើគេចាប់ឈូងខាងស្រីបានហើយ គេចោលឈូងនោះសំដៅទៅស្រីៗ កាលត្រូវលើស្រីណាម្នាក់គេចាប់យកស្រីនោះមកទុកខាងគេ។ បើខាងណាអស់មនុស្ស គេចែកគ្នាលេងសាជាថ្មី។ មនុស្សដែលគេចាប់បាននោះ ជួនកាលគេចងមុខជិត លែងអោយរត់ទៅកាន់ទីផ្សេងៗ ជាការកំសាន្ដសប្បាយ។ របៀបបែបទី២ នេះ ជួនកាលអ្នកលេង គេច្រូតកាត់មិនបាច់ច្រៀង ស្រាប់តែចោលតែម្ដងក៏មាន។ ល្បែងនេះរាប់ចូលក្នុងពួកការហាត់ភ្នែកអោយវៃ ហាត់ដៃអោយត្រង់ផង ជាការកំសាន្ដសប្បាយ ដោយមានការរាំច្រៀងលាយជាមួយផង។
តំនភ្ជាប់ក្រៅ
[កែប្រែ]មជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅស្វីស Archived 2010-02-05 at the វេយប៊ែខ ម៉ាស៊ីន.