Jump to content

ល្ពៅ

ពីវិគីភីឌា

ល្ពៅ គឺជាឈ្មោះផ្លែដែលមានលក្ខណៈវល្លិដំណាំវារ មានផ្កាសម្បុរលឿងហើយផ្លែធំមានរាងមូលត្រមៀចខ្លះ ច្រឡោខ្លះ ទ្រវែងខ្លះ សាច់ខាងក្នុងសម្បុរលឿង ប្រើជាបន្លែឬធ្វើជាបង្អែមក៏បាន ទងខ្ចីនិងផ្កាប្រើជាបន្លែ ឬទងខ្ចីស្រុះប្រើជាអន្លក់ក៏បាន គ្រាប់ទុំប្រើប្រឡាក់អំបិលលីងធ្វើជាអាហារ មានរសឈ្ងុយពិសាគ្រាន់បើដែរ ។ ល្ពៅ ជាប្រភេទ និងពូជនៅក្នុងពពួកត្រសក់ ដែលមានសារៈសំខាន់ផ្នែកធ្វើម្ហូបចំំំណី និងវប្បធម៌ ។ ល្ពៅ មានដើមកំណើតនៅអាមេរិកខាងជើង (ភាគឦសាន ម៉ិកស៊ិក និងភាគខាងត្បូង សហរដ្ឋអាមេរិក) ល្ពៅ គឺជារុក្ខជាតិក្នុងវ័យចំណាស់បំផុតមួយ ដែលត្រូវបានគេប្រើតាំងពីឆ្នាំ៧០០០ ដល់ ៥៥០០ មុនគ.ស។  សព្វថ្ងៃនេះ ល្ពៅនៃប្រភេទផ្សេងៗគ្នាត្រូវបានដាំដុះយ៉ាងទូលំទូលាយសម្រាប់ជាអាហារ ក៏ដូចជាសម្រាប់គោលបំណងសោភ័ណភាព និងការកម្សាន្តផងដែរ។ សំបកក្រាស់របស់ល្ពៅមានគ្រាប់ និងសាច់ដែលអាចបរិភោគបាន។ វាក៏ជាវប្បធម៌នៅឯពួកលោកខាងលិច ជាពិសេសបុណ្យហាល់ឡូវវីន ។

ឯកសារយោង

[កែប្រែ]