វត្តងន
ស្ថានភាពនៅក្នងសម័យកម្ពុជាប្រជាធិបតេយ្យ
[កែប្រែ]វត្តងនមានទីតាំងស្ថិតនៅក្នុងភូមិងន ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ យើងស្នាក់នៅវត្តងន ស្ថិននៅកណ្តាលភូមិមានបរិវេណធំទូលាយប្រកបដោយដើមស្វាយមែកសាខាទ្រឈឹងទ្រឈៃព័ន្ធជុំវិញ។ នៅខាងមុខព្រះវិហារមានដើមដូង ដើមស្លាដាំជាជួរព្រមគ្នា ដើមពោធិ៍ព្រឹកទម្លាក់ស្លឹករយីងរយោងគួរឱ្យខ្លាចហាក់ដូចជាអសៅរកាយដ៏ធំឈរចាំលង និងយកព្រលឹងយើង។ នៅខាងឆ្វេងព្រះវិហារមានសាលាឆាន់ ព្រមទាំងដើមត្របែក ទ្រទឹម ខ្នុរ ល្មុត ទាប ខ្យល់បក់មករហើយត្រសៀក។ ភ្នែកយើងរំពៃមើលគ្រប់ដើមឈើ ក្រែងមានផ្លែអាចបរិភោគបានតែគ្មានប្រទះទាល់តែសោះ ឃើញតែព្រលិតមួយទងៗ ដុះនៅក្នុងស្រះ និងស្លឹងក្រសាំងទាបដាំនៅក្រោមគុម្ពឫស្សីតែប៉ុណ្ណោះដែរអាចធ្វើម្ហូបបាន។ អ្នកស្រុកងនបានប្រាប់យើងឱ្យដឹងថា ពួកទមិឡឥតសាសនាបាបផ្សឹកព្រះសង្ឃ ដឹងរូបមដិមាករទាំងធំទាំងតូចពីព្រះវិហារទៅចាក់ចោលក្នុងព្រៃជ្រៅ។ ឥឡូវនេះវត្តងនបានក្លាយជាជំរំបណ្តោះអាសន្នរបស់ប្រជាជន ដែលពួកខ្មែរក្រហមជម្លៀសមកពីតំបន់ប្រជុំនានាដូចពួលយើងជាដើម។ យើងស្នាក់នៅវត្តងនរងចាំអង្គការបញ្ជារឱ្យទៅរស់នៅជាមួយគ្រួសារអ្នកស្រុក ដើម្បីឱ្យឃ្លាំចាំមើលសកម្មភាពរបស់ប្រជាជន១៧មេសា ឬប្រជាជបបញ្ញើរ ឬប្រជាជនថ្មីដូចពួកយើង។ នៅក្នុងវត្តងនប្រជាជនថ្មីជាច្រើនគ្រួសារត្រូវគេជំរុញឱ្យមកស្នាក់នៅពពាក់ពពូននៅលើព្រះវិហារ និងនៅសាលាឆាន ដោយទឹកមុខអស់សង្ឍឹម ហត់ហាចជាខ្លាំងខ្លះទៀតឈឺដេកទទូភួយ។ នៅទីនោះខ្ញុំបានស្គាល់ពីរគ្រួសារថែមទៀតគឺលោកវេជ្ជបណ្ឌិត មីសាមីឌី និងវេជ្ជបណ្ឌិត ផ្អែក ឆាត ព្រមទាំងយុវជនណារិន ដែលបែកពីឪពុកម្តាយបងប្អូនសាច់ញាតិសន្តានមានតែម្នាក់ឯកគត់[១]។
ឯកសារយោង
[កែប្រែ]- ↑ សៀវភៅ ជីវិតក្នុងរបបប៉ុល ពត ឆ្នាំ១៩៧៥ ដល់១៩៧៩ វេជ្ជបណ្ឌិត ប៉ែន ភីមាន ឆ្នាំ១៩៩៩ ទំព័រទី៣៧ និង៣៨