Jump to content

វត្តដំរីស

ពីវិគីភីឌា

វត្តដំរីស គឺជាអារាមមួយដែលមានវ័យចំណាស់ក្នុងចំណោមសំណង់បុរាណជាច្រើន ដែលមានអាយុកាលរាប់រយឆ្នាំនៅក្នុងខេត្តបាត់ដំបង។ វត្តដំរីស ស្ថិតនៅក្នុងទឹកដីភូមិកម្មករ សង្កាត់ស្វាយប៉ោ ទល់មុខនឹងបញ្ជាការដ្ឋានកងរាជអាវុធខេត្ត និងឆៀងខាងត្បូងសាលាក្រុងបាត់ដំបង(អតីតៈផ្ទះរបស់លោកម្ចាស់) ប្រហែល ១គីឡូម៉ែត្រ)។ វត្តនេះ មានឈ្មោះយ៉ាងពិរោះមួយទៀតហៅថា វត្តស្វេតឆត្រ័កុញ្ជរជ័យ។ ពាក្យ «ស្វេត» មានន័យថា ពណ៌ «ស», ដល់ពាក្យ «ស្វេតឆត្រ័» ប្រហែលមានន័យថា «ឆត្រ័ ស»។ រីឯពាក្យថា «កុញ្ជរ» មានន័យថា «សត្វដំរី»។ ដល់ប្រែអោយពិរោះទៅគឺ ស្វេតឆត្រ័កុញ្ជរជ័យ អាចមានន័យថា «ដំរី-សជ័យ»។ បើតាមឯកសាររបស់លោក តូច ឈួង វិញបានអះអាងថា ព្រះវិហារវត្តដំរី ស បច្ចុប្បន្ននេះ ត្រូវបានកសាងឡើងដោយលោកស្រី អ៊ឹង ដែលជាលោកជំទាវធំរបស់លោក កថាថន ឈុំ។ បើតាមលោតាអាចារ្យដែលរស់នៅក្នុងវត្តតាំងពីសង្គមរាស្រ្តនិយមមក បានតំណាលថា លោកម្ចាស់កថាថនជាអ្នកចូលចិត្តបាញ់សត្វ និង មានប្រពន្ធច្រើន។ ក្នុងចំណោមប្រពន្ធទាំងអស់ គាត់ស្រឡាញ់ចូលចិត្តប្រពន្ធចុងទី២ មានឈ្មោះអ្នកស្រីអ៊ឹង។ ដោយកើតទុក្ខនឹងប្តីមានប្រពន្ធច្រើន អ្នកស្រីអ៊ឹងមានជម្ងឺយ៉ាងធ្ងន់។ លោកម្ចាស់កថាថន បានខិតខំរកគ្រូពេទ្យបុរាណនិងសម័យព្យាបាលយ៉ាងណាក៍ពុំជាឡើយ។ ក្រោយមកអ្នកស្រីបានទៅបែបន់ព្រះអង្គខ្មៅនៅវត្តកណ្តឹងដោយនិយាយថា បើអ្នកស្រីជាពីជម្ងឺនឹងកសាងព្រះវិហារមួយខ្នងនៅវត្តដំរីសថ្វាយ។ បន្ទាប់មកអ្នកស្រីក៍ធូរស្បើយអំពីជម្ងឺនោះមែន ហើយអ្នកស្រីក៍បានឲ្យគេចាប់ផ្តើមសាងសង់ព្រះវិហារវត្តដំរីសនេះឡើងនៅឆ្នាំ១៩០៤។ តែជាអកុសល្យអ្នកស្រីត្រូវស្លាប់បាត់បង់ជីវិតក្រោយពេលកសាងព្រះវិហារនេះរួច ហើយក៍ឲ្យគេយកមកធ្វើបុណ្យបូជានៅមុខវត្តដំរីសនេះផងដែរ។ចំពោះក្រុមជាងស្ថាបនាព្រះវិហារវត្តដំរីស ឬវត្តស្វេតឆត្រ័កុញ្ជរជ័យ ដែលយើងកំពុងឃើញមកទល់នឹងសព្វថ្ងៃនេះ បើតាមឯកសាររបស់លោក តូច ឈួង បានអះអាងថា ជាងអ្នកទទួលការងាររៀបឥដ្ឋគឺ កុងតូ នៅភូមិដូនទាវ និងជាង ស្នា នៅមុខវត្តកំផែង។ឯជាងខាងឆ្លាក់រូបស៊ីម៉ង់ត៍ ជារូបគ្រុឌ តោ ស្វា មនុស្ស យក្ស គឺជាង ញឹក នៅព្រែកតាតន់ និងជាង សឿន នៅភូមិចំការសំរោង។ ចំណែកជាងចម្លាក់ឈើវិញ គឺជាង អុន នៅក្បែរវត្តក្តាំងងារ ដែលថ្វីដៃឆ្លាក់របស់គាត់ បានស៊ីដាច់ជាងឆ្លាក់ឈើដទៃៗទៀតក្នុងសម័យនោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុសនោះ គឺចម្លាក់ផុស (ចម្លាក់លោត) ដ៏រស់រវើកនៅតាមជើងជញ្ជាំង និងបង្អួចបញ្ឆោតរបស់ព្រះវិហារ គំនូរដ៏វិចិត្រនៅខាងលើជញ្ជាំងខាងក្រៅមួយជុំព្រះវិហារ ដែលយកពណ៌ធម្មជាតិពីរុក្ខជាតិមកគូរ ចម្លាក់សូន្យរូបសត្វសីហៈ ដែលឈរយាមតាមរបងព័ទ្ធជុំវិញព្រះវិហារ! សត្វគ្រុឌ ដែលលើកដៃទាំងពីរទ្រចុងដំបូលព្រះវិហារ និងជាពិសេស គឺចម្លាក់ឈើ នៅលើហោជាងដំបូលព្រះវិហារ តែម្ដង។

វត្តដំរីស
ទិដ្ឋភាពវត្ដដំរីស
សាសនា
សាសនាព្រះពុទ្ធសាសនាថេរវាទ
Location
ទីតាំងក្រុងបាត់ដំបង,ខេត្តបាត់ដំបង
ប្រទេសកម្ពុជា
Architecture
បញ្ចប់១៩០៤

ឯកសារយោង

[កែប្រែ]