វត្តទក្ខិណាវ័នពោធិព្រឹក្ស(ព្រែកគយចាស់)

ពីវិគីភីឌា
Jump to navigation Jump to search

វត្តទក្ខិណាវ័នពោធិ៍ព្រឹក្ស(ហៅថាវត្តព្រែកគយចាស់) ចាប់ផ្តើមកសាងក្នុង ព.ស.២០៤៦ គ.ស.១៥០២។ ដោយយោងទៅតាមឯកសារការកសាងវត្ត ទក្ខិណាវ័នពោធិ៍ព្រឹក្សឆ្លងកាត់ជាច្រើនដំណព្រះតេជគុណព្រះចៅអធិការវត្ត។ តែការគ្រប់គ្រងនិងការកសាងវត្តរបស់ព្រះចៅអធិការមួយអង្គៗពីដំបូងរហូតមកមិនបានកត់ត្រាទុកទើបមកដល់ដំណព្រះតេជគុណព្រះចៅអធិការទី ២០ ដូចមានរាយនាមខាងក្រោមនេះ។ ១-ព្រះឧប្បជ្ឈាយ៍ ភឿក‌‌ ២-ព្រះឧប្បជ្ឈាយ៍ អ៊ិន ៣-ព្រះឧប្បជ្ឈាយ៍ ថាច់សោ ៤-ព្រះឧប្បជ្ឈាយ៍ ថាច់សាក់ ៥-ព្រះឧប្បជ្ឈាយ៍ ថាច់ហ៊ឹម ៦-ព្រះឧប្បជ្ឈាយ៍ ស៊ើងពេជ្រ ៧-ព្រះឧប្បជ្ឈាយ៍ ថាច់គុង ៨-ព្រៈចៅអធិការ ថាច់ព្រហ្ម ៩-ព្រៈចៅអធិការ ថាច់សឹម ១០-ព្រៈចៅអធិការ ថាច់ស្រង ១១-ព្រៈចៅអធិការ ត្រឹងប៉ែល ១២-ព្រៈចៅអធិការ ឡឹមន័យ

ព្រៈវិហារទើបកសាងថ្មីឆ្នាំ ១៩៩៤.jpg

១៣-ព្រៈចៅអធិការ ថាច់ម៉ាន ១៤-ព្រៈចៅអធិការ ឥន្ទត្ថេរោ(ឡឹមខេន) ១៥-ព្រះឧប្បជ្ឈាយ៍ ជោតិត្ថេរប្បញ្ញោ (ថាច់គុង) ១៦-ព្រៈចៅអធិការសុវណ្ណសរថេរោ (លីង៉ុកឌីប) ១៧-ព្រៈចៅអធិការធម្មជោតោ (ត្រាសេន) ១៨-ព្រះភិក្ខុ (ថាច់ហ្វាងវូ) ១៩-ព្រះភិក្ខុ សុទ្ធសីលោ (ឡឹមមិញយឿង) ២០-ព្រះភិក្ខុ តិក្ខប្បញ្ញោ (ឡឹមហ៊ុងយឿង) លុះមកដល់ព្រះឧប្បជ្ឈាយ៍បទុមរតនវង្សាសើងពេជ្រពីឆ្នាំ ១៩១៣-១៩៥៦ព្រះអង្គបានគ្រប់គ្រងវត្តនិងសិស្សានុសិស្សគណះកម្មការព្រមទាំងពុទ្ធបរិស័ទមានការរីកចំរើនច្រើន។

ក្លោងទ្វាធំ.jpg

ខាងវិស័យការកសាង ព្រះឧប្បជ្ឈាយ៍សើងពេជ្រ(៦) ព្រះអង្គបានកសាងសាលាដោកឬកុដិដោក វុច្ចកុដិមួយខ្នងជាពិសេសបានជួសជុលព្រះវិហារ។ ព្រះឧប្បជ្ឈាយ៍ថាច់គុង(៧)ចាប់តាំងពីឆ្នាំ ព្រះអង្គបានជាវគ្រួសតូច-ធំ៨០ម៉េត្រដើម្បីបន្តការកសាង។ ព្រះតេជគុណព្រះចៅអធិការព្រហ្ម (៨)ទទួលដំណែងបាន ១ វស្សា។ ព្រះតេជគុណព្រះចៅអធិការ ថាច់សឹម(៩) ចាប់តាំងពីឆ្នាំ ១៩៥០-១៩៧០ព្រះអង្គបានគ្រប់គ្រងវត្តនិងសិស្សានុសិស្សព្រមទាំងដឹកនាំពុទ្ធបរិស័ទដុះដាលរីកចំរើនទាំងការសិក្សាបរិយត្តិធម៏មានថ្នាក់បាលីថ្នាក់ វិន័យជាប្រចាំរីឯវិស័យការកសាងយ៉ាងមានដូចតទៅនេះ - ទី១-បានកសាងហោត្រៃពីរជាន់ ១ ខ្នង (គ.ស.១៩៥៣) - ទី២-បានកសាងឧប្បដ្ឋានសាលា ១ ខ្នង (គ.ស.១៩៦៣) - ទី៣-បានជួសជុលសាលាជញ្ជាំងដោកស្រូវ(កុដិដោក គ.ស.១៩៦៤) - ទី៤-បានកសាងសាលាបាលី ១ ខ្នង (គ.ស.២៩៦៦) - ទី៥-បានកសាងកុដិ ២ ជាន់ ១ ខ្នង ជាប់នឹងហោត្រៃ (គ.ស.១៩៦៦) - ទី៦-បានកសាងរោងភត្ត ១ ខ្នង (គ.ស.១៩៦៥) - ទី៧-បានកសាងក្លោងទ្វាវត្ត។ ព្រះតេជគុណព្រះចៅអធិការ ថាច់ស្រង (១០)ហៅថាផាត់ចាប់តាំងពីឆ្នាំ១៩៧០-១៩៨០ព្រះអង្គបានកសាងព្រះចេតិយធំទិសឦសាននិងក្លោងទ្វារចូលព្រះចេតិយ៍។ ព្រះតេជគុណព្រះចៅអធិការ ត្រឹងប៉ែល (១១)តាំងពីឆ្នាំ១៩៨០-១៩៨៣ បានផ្តើមកសាងក្លោងទ្វារតែមិនទាន់ហើយទេ។ ព្រះតេជគុណព្រះចៅអធិការ ឡឹមន័យ (១២) កម្រិតសិក្សាថ្នាក់វិន័យឯក ថ្នាក់ ១២ ផ្លូវលោក ពីឆ្នាំ ១៩៨៣-១៩៨៦ព្រះអង្គបានកសាងកំផែងខាងលិចវត្តនិងបន្តការកសាងក្លោងទ្វារតែមិនទាន់បានសម្រេច។ លុះដល់ព្រះតេជគុណព្រះចៅអធិការ ថាច់ម៉ាន កម្រិតសិក្សាថ្នាក់បាលីរង ទី ៣ (១៣) ពីឆ្នាំ១៩៨៦-១៩៩១ បានកសាងបង្ហើយក្លោងទ្វារអំពូលបីនិងកំផែងវត្តទិសខាងលិចខាងជើងនិងយកអដ្ឋិធាតុចេញពីផ្នូរមួយៗដែលបានកប់សាកសពជាយូរមកហើយព្រមទាំងកសាងវុច្ចកុដិបន្ថែមនិងទទួលបានស្រែចំនួន ៣៦ ហិកតា។

ព្រៈចៅអធិការ សុទ្ធិសីលោ(ឡឹមមិញយឿង).jpg

ព្រះតេជគុណព្រះចៅអធិការ ព្រះភិក្ខុឥន្ទត្ថេរោ-ឡឹមខេន កម្រិតសិក្សាថបាលីរងថ្នាក់ទី ៣ (១៤)ចាប់តាំងពីឆ្នាំ១៩៩១-១៩៩៩ ចុងសត្សវត្តន៍ទី ២០ ព្រះអង្គមានឧត្តមគតិយ៉ាងប្រសើរបានធ្វើឲ្យវត្តទក្ខិណាវ័នពោធិ៍ព្រឹក្សមានការរីកចំរើនគ្រប់វិស័យដោយស្នាព្រះហស្ថដ៏អស្ចារ្យរបស់ព្រះអង្គព្រមទាំងការដឹកនាំពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសដូចជាប្រទេសកម្ពុជា(Cambodia) ប្រទេសអូស្រ្តាលី(Australian) កាណាដា នេវស៊ីឡែន(New Zealand ) សហរដ្ឋអាមេរិកាំង(American)ជាដើមហើយបានកសាងសមិទ្ធិផ្សេងៗទៀតចាប់តាំងពី ឆ្នាំ ១៩៩១-១៩៩៩ បានសម្រេចជោគជ័យ១០០% ទៅតាមផែនការតទៅនេះ

  ១.វិស័យសិក្សា
 ទី១-បានបើកថ្នាក់អក្ខរកម្មនៅក្នុងវត្តនិងក្រៅវត្តដូចនៅភូមិផ្នោកណ្តាល,ភូមិហូយទ្រុង,ភូមិផ្នោតានៀវ,ភូមិបឹងប្រលិត,ភូមិទ្រព្យដើមព្រមទាំងបើកថ្នាក់សាលាពុទ្ធិកបឋមសិក្សាបាលីទី ១-២-៣ ក្នុងវត្តជារៀងរល់ឆ្នាំចំនួនសិស្សឃរាវាសក្នុង១ឆ្នាំ៨៦៦នាក់ចមនែកព្រះសង្ឃមាន៨៥អង្គទាំងក្នុងនិងក្រៅវត្ត។
  ២.វិស័យការកសាង

ក. ឆ្នាំ ១៩៩០ ព្រះអង្គបានដឹកនាំសិស្សានុសិស្សទៅកសាងសាលាទាននិងសាលារៀននៅភុមិផ្នោតានៀវសម្រាប់ឲ្យកូនចៅខ្នែរសិក្សា។ជាពិសេសសុំច្បាប់សាលាទានផ្នោតានៀវបានទៅជាវត្តស្របច្បាប់នៅថ្ងៃទី ១៤-៤-២០០៤ដាក់នាមថាវត្តឥន្ទត្ថេររោសុវណ្ណសាគរផ្នោតានៀវ។ ខ. ឆ្នាំ១៩៩១ បានជួសជុលកុដិ ២ ជាន់អស់ចំនួនទឹកប្រាក់ ១៣.៣៥៦.០០០ដុង។ គ. នៅថ្ងៃទី ២៥-១២-១៩៩១ បានដាក់ព្រះវិហារចាស់ហើយចាប់ផ្តើមកសាងព្រះវិហារថ្មីអស់រយះកាល ២ ឆ្នាំ ២ ខែ ១០ថ្ងៃ តែប៉ន្នោះបានធ្វើបុណ្យសម្ពោធិ៍ខ័ណ្ឌសីមានៅថ្ងៃសុក្រឆ្នាំ ច ឆស័ក ព.ស.២៥៣៨ ត្រូវនិងថ្ងៃទី ២៩-៤-១៩៩៤ អស់ចំនួនទឹកប្រាក់ ៣៨៥.០០០.០០០ដុង។ ឃ. ថ្ងៃទី៩-៩-១៩៩៥ បានកសាងសាលារៀន១ខ្នងប្រក់ទោនស៊ីម៉ងតិ៍ចំនួន ៤ បន្ទប់ទទឹង ១០ម៉េត្របណ្តោយ៦ម៉េត្រទិសខាងជើងព្រះវិហារអស់ចំនួនទឹកប្រាក់ ១៩៦.០០០.០០០ដុង។ ង. ថ្ងៃទី ៧-០១-១៩៩៦ បានកសាងជណ្តើរជុំវិញព្រះវិហារអស់ចំនួនទឹកប្រាក់ ៤១.០០០.០០០ដុង។ ច. ថ្ងៃទី ២៩-១២-១៩៩៧ កសាងរបងដែកព័ទ្ធជុំវិញព្រះវិហារនិងក្លោង ទ្វារទាំង៤អស់ចំនួនទឹកប្រាក់ ៥៨.០០០.០០០ដុង។ ព្រះភិក្ខុ សុវណ្ណសរថេរោ (លីង៉ុកឌីប គ.ស.២០០៤-២០០៨) កម្រិតសិក្សាសាលាបាលីជាន់ខ្ពស់ណាមបូ ថ្នាក់ ១២ ផ្លូវលោក បានកសាងពង្រីកឧប្បដ្ឋានសាលាបន្ថែមបាន ៤ ល្វែង និងវិច្ចកុដិ ១ចំនួន ៤ បន្ទប់។បើកសាលាបឋមសិក្សាបាលីទី ០១ គ.ស.២០០៦-២០០៧។ ព្រះភិក្ខុ ធម្មជោតោ (ត្រាសេន គ.ស.២០០៧-២០១០) កម្រិតសិក្សាវិន័យថ្នាក់ឯក បានកសាងរបងថ្មីខាងមុខវត្តក្លោទ្វាធំនិងក្លោងទ្វាចូលទីប៉ាឆា កសាងបន្ថែមដង្ទង់ចាស់ព្រមទាំងបានដឹកនាំភិក្ខុសាមណេរក្នុងវត្តដាំដើមឈើទាលខាងទិសឦសានគឺខាងជើងព្រៈវិហារ គ.ស.២០០៣។ ព្រះភិក្ខុ សុវណ្ណសរថេរោ (លីង៉ុកឌីប គ.ស.២០០៤-២០០៨) កម្រិតសិក្សាសាលាបាលីជាន់ខ្ពស់ណាមបូ ថ្នាក់ ១២ ផ្លូវលោក បានកសាងពង្រីកឧប្បដ្ឋានសាលាបន្ថែមបាន ៤ ល្វែង និងវិច្ចកុដិ ១ចំនួន ៤ បន្ទប់។បើកសាលាបឋមសិក្សាបាលីទី ០១ គ.ស.២០០៦-២០០៧។ ព្រះភិក្ខុ ធម្មជោតោ (ត្រាសេន គ.ស.២០០៧-២០១០) កម្រិតសិក្សាវិន័យថ្នាក់ឯក បានកសាងរបងថ្មីខាងមុខវត្តក្លោទ្វាធំនិងក្លោងទ្វាចូលទីប៉ាឆា កសាងបន្ថែមដង្ទង់ចាស់ព្រមទាំងបានដឹកនាំភិក្ខុសាមណេរក្នុងវត្តដាំដើមឈើទាលខាងទិសឦសានគឺខាងជើងព្រៈវិហារ គ.ស.២០០៣។ ព្រះភិក្ខុ ថាច់ហ្វាងវូ កម្រិតសិក្សាថ្នាក់បាលីទី ០១ ចាប់តាំងពីគ.ស.២០១០-២០១៥។ គណៈកម្មការវត្តបានរូសរើរនិងជួសជុលខឿនព្រៈវិហារតែមិនបានសម្រេចជាស្ថាពរ។ ព្រះភិក្ខុ សុទ្ធសីលោ (ឡឹមមិញយឿង គ.ស.២០១៦-២០១៧) កម្រិតសិក្សាសាលាបាលីជាន់ខ្ពស់ណាមបូ ថ្នាក់ ១២ ផ្លូវលោក បានកាសាងជាបន្តប់ៗសម្រាប់ព្រៈសង្ឃគង់នៅក្នុងសាលាកុដិដោកនិងជួសជុលរោងភត្ត សាលាបាលី។

ចូលមកដល់ថ្ងៃសៅរ៍ទី ១២ ខែ អាសាឍ ឆ្នាំ ច សំរីទ្ធិស័ក ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨ ភិក្ខុជោតិប្បញ្ញោ(ថាញ់ប៊ិញ)បានវិលមកកាន់វស្សានៅវត្ត ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់(អនុបណ្ឌិត)ពីប្រទេស

ថៃឡង់ដ៍បានយកស្រែវត្តចំនួន ៤៥​ កុង(៤,៥ ហិកតា)ដែលបានជួលឱ្យពុទ្ធរិស័ទធ្វើមកគ្រប់គ្រង់វិញ។ថ្ងៃពុធទី ២៥ ខែ ធ្នូ គ.ស. ២០១៨

ត្រូវនឹងថ្ងៃពុធ ១៤​ រោច ខែ មិគសិរ ឆ្នាំ ច ព.ស.២៥៦២ ដឹកនាំព្រះសង្ឃនឹងពុទ្ធបរិស័ទចាក់ដី បេតង់ខាងមុខរបង ក្លោងទ្វានឹងខាង

ក្នុងវត្តចំនួន ៤៥០ ឡាន។ មកដល់ថ្ងៃសុក្រទី ២៦ ខែ មេសា គ.ស.២០១៩ ត្រូវនឹងថ្ងៃ ៧ រោច ខែ ចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣

បានចាប់ផ្តើមជួសជុលហោត្រៃនឹងកុដិព្រះតេជគុណជោតប្បញ្ញោ(ថាច់គុង)រហូតដល់ថ្ងៃអាទិត្យទី ១៦ ខែ មិថុនា គ.ស.២០១៩ ត្រូវនឹង

ថ្ងៃទី ១៤ កើត ពេញបូណ៌មី ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ បានសម្រេចជាស្ថាពរ៕

ភិក្ខុតិក្ខប្បញ្ញោ(បាន់).jpg
ចេតីយ៍សង្គមទិសឦសាន្ត.jpg


=== ជីវប្រវត្តិសងេ្ខបរបស់ព្រះតេជគុណព្រះជោតិត្ថេរប្បញ្ញោ-ថាច់គុង === 
                       
The Most Ven. Thạch Cung.jpg

ព្រះតេជគុណប្រសូត្រនៅថ្ងៃអង្គារ៍ ៨កើត ខែកត្តឹក ឆ្នាំម្សាញ់ ព.ស ២៤៦០ គ.ស ១៩១៦ នៅភូមិផ្នោកណ្តាល,ឃុំលិចហូយធឿង,ស្រុកឡុងភូ,ខេត្តឃ្លាំង ។ បិតានាម ថាច់សុខ, មាតានាមយឿងធីកែវ. ព្រះតេជគុណមានបងប្អូនរួមផ្ទៃ នាក់គឺ៖ ១. ព្រះតេជគុណថាច់គុង ២. លោកតាថាច់សើរ ៣. លោកយាយថាច់ធីអែក ព្រះតេជគុណកាលនៅជាកុមាររស់នៅក្នុងការថែរក្សាថ្នាក់ថ្មមឃុំគ្រងរបស់មាតាបិតាក្នុងគ្រួសារមធ្យមមួយយ៉ាងស័ក្តិសម ។ កាលអាយុ ១០ ឆ្នាំ ឪពុកធ្លាក់ខ្លួនឈឺហើយមិនពេលធ្វើកាលកិរិយាទៅក៏បានហៅកុមារថាច់គុងមកផ្តាំថា នែ៎កូនប្រុស ឪពុកមិនអាចគេចផុតពីមច្ចុរាជទេ គឺឪពុកត្រូវតែស្លាប់ក្នុងរយពេលដ៍ខ្លីនេះមិនខានឡើយព្រោះជម្ងឺរបស់ឪពុកធ្ងន់ណាស់ ហើយក៍ស្រវាយកដែឪបកូននិយាយសម្លេងខ្សាវៗផ្តាំ កូនថា ‌‌៖ អត់ពីឪពុកកូនត្រូវតែទៅនៅវត្តបំរើព្រះសង្ឃហើយរៀនសូត្រអក្សរធម៌អាថ៍ទើកូនបានសុខចំរើន ថ្កុំថ្កើង ។ បណ្តាំនេះបានធ្វើឧ្យកុមារថាច់គុងចាំជានិច្ចមិនអាច់បំភ្លេចបាន ។ បន្ទាប់ពិពេលដែលដែលឪពុកស្លាប់ទៅកុមារថាច់គុងក៏រស់នៅជាមួយម្តាយរហូតដល់អាយុ ១២ឆ្នាំទើបនឹកឃើញនៅពាក្យបណ្តាំរបស់លោកឪពុកដែលបានផ្តាំទុកមុននិងស្លាប់ទៅ។ ហេតុដូច្នោះក៏សុំអនុញាតិអំពីអ្នកម្តាយដើម្បីចូលទៅនៅអាស្រ័យវត្ត ។ ឆ្នាំ ១៩២៨ ពេលដែលបានអាយុគម្រប់ ១២ ឆ្នាំ អ្នកម្តាយក៏នាំទៅកាន់វត្តសេរីជុំបឹងទន្សាឧ្យសិក្សាអក្សរសាស្រ្តលេខនិពន្ធក្នុងសំណាក់ព្រះតេជគុណពុទ្ធវង្សវិនិយបញ្ញា នាមនង ។ ក្នុងខណះរស់នៅក្នុងវត្តកុមារថាច់គុងមានចិត្តព្យាយាមឧស្សាហ៍យកចិត្តទុកដាក់កិច្ចការរៀនសូត្រនៅចំណេះវិជ្ជាគ្រប់បែបយ៉ាងដោយឥតមានសំចៃកម្លាំងនិងបន្ថូបន្ថយនៅសេចក្តីព្យាយាមឡើយ ។ ក្រៅពីការសិក្សាកុមារថាច់គុងនៅឆ្លៀតឪកាសទៅបំរើលោកគ្រូទៀតផង ព្រោះហេតុដូច្នោះទើបលោកគ្រូមានការស្រឡាញ់អាណិតដល់កុមារថាច់គុងយ៉ាងខ្លាំងព្រមទាំងបានបង្រៀននៅវិជ្ជាផ្សេងៗដល់កុមារថាច់គុងជាច្រើន ។

បព្វជាបរិច្ឆេទ ក្នុង គ.ស ១៩៣២ ពេលមានអាយុគម្រប់ ១៦ឆ្នាំ ក៏កើតឧត្តមគតិខ្ពង់ខ្ពស់កើតសទ្ធាជ្រះថ្លាមានបំណងនិងសាងផ្នួសក្នុងព្រះពុទ្ធសាសនា បានទៅសុំការអនុញ្ញាតិអំពីអ្នកម្តាយៗក៏បានអនុញ្ញាតិព្រមទាំងសាធុនូវដំណើរដែលស្នើសុំ។ កាលបព្វជាជាសាមណេរបាននិមន្តព្រះតេជគុណបទមរតនវង្សាស៊ើងពេជ្រធ្វើជាព្រះឧប្បជ្ឈាយ៍បំបួសក្នុងខ័ណ្ឌសីមាវត្តទក្ខិណាវ័នពោធិ៍ព្រឹក្ស ។ បន្ទាប់ពិពេលបួសរួចហើយសាមណេរគុងខំប្រឹងសិក្សាធម៌អាថ៌វិន័យនិងប្រព្រឹត្តបតិបត្តិព្រះវិន័យពុំឃ្លៀងឃ្លាតឡើយ ក្រៅពីនោះបានរៀនព្រះបាតិមោក្ខភាសាបាលី ៤ ព្រះវស្សា ។ ឧប្បសម្បទាបរិច្ឆេទ លុះគ្រប់អាយុបំពេញឧបសម្បទាក៏បាននិមន្តព្រះតេជគុណបទុមរតនវង្សា ស៊ើងពេជ្រជាព្រះឧបជ្ឈាយ៍ ,ព្រះតេជគុណសំវិរិយបញ្ញា ថាច់ដោកជាកម្មវាចារ្យ, និមន្តព្រះគ្រូធម្មជោតិ គីមសួនជាអនុស្សាវនា ចារ្យព្រមទាំងនិមន្តព្រះភិក្ខុសង្ឃចំនួន ២១អង្គ គង់ហត្ថបាស ប្រារព្ឋពិធីធ្វើឡើងនៅ ថ្ងៃអង្គារ ១៥ កើត ខែ មាឃ ឆ្នាំ ជូត គ.ស.១៩៣៦ ក្នុងខ័ណ្ឌសីមាវត្តទក្ចិណាវ័នពោធិព្រឹក្ស ។ ព្រះឧបជ្ឈាយ៍ប្រគេនព្រះនាមបញ្ញាតិថា ជោតិត្ថេរប្បញ្ញោ ។ បន្ទាប់ពីបានឧបសម្បទារួច ក្នុងវស្សាទី ១ រហូតដល់វស្សាទី ៨ ក្រោមការដឹកនាំរបស់ព្រះតេជគុណ ស៊ើងពេជ្រ ភិក្ខុជោតិត្ថេរប្បញ្ញោ បានខំប្រឹងសិក្សាព្រះធម៌វិន័យនិងអក្សរសាស្រ្តជាភាសាបាលីផង ជួយដាំដើមឈើផង, ជួយកសាងរបងវត្តផង ព្រមទាំងប្រព្រឹត្តនៅកិច្ចវត្ត មានការបោសទីធ្លាវត្តអារាមនិងណែនាំព្រះភិក្ខុសាមណេរដទៃទៀតរៀនទន្ទេញធម៌អាថ៍ផង។

 1. ចូលដល់វស្សាទី ០៩ ឆ្នាំ ១៩៤៤ ព្រះអង្គបាននិមន្តចេញពីវត្តព្រែកគយចាស់ ទៅកាន់វត្តបួនព្រះភ័ក្រ្ក ដើម្បីសិក្សាគន្ថធុរៈនិងវិបស្សនាធុរៈក្នុងសំណាក់លោកគ្រូ ថាច់ស្តើង ។
 2. វស្សាទី ១០ គ.ស. ១៩៤៥ ព្រះអង្គបានចេញទៅបន្តការសិក្សានៅវត្តចំប៉ាបូរី (ហៅត្រោកចាស់ឬត្រោកលិច) ដែលជាស្រុកកមណើតនៃលោកឪពុកដើម្បីរៀនវិបស្សនាធុរៈ អស់រយៈពេលពីរ ព្រះវស្សាក្នុងសំណាក់លោកអាចារ្យ ស៊ើងហាយ ។
 3. វស្សាទី ១៣ គ.ស. ១៩៤៧ ព្រះអង្គបាននិមន្តទៅគង់វត្តពោធិព្រឹក្សហៅវត្តថ្កូវ ខែត្រព្រះត្រពាំង អស់រយៈពេល ៥ ព្រះវស្សា ដើម្បីសិក្សាព្រះត្រៃបិដកក្នុងសំណាក់លោកគ្រូអាចារ្យ មហាអើយ ។
 4. វស្សាទី ១៧ គ.ស. ១៩៥២ ព្រះអង្គបាននិមន្តទៅបន្តការសិក្សានិងប្រតិបត្តិ វិបស្សនាធុរៈវត្តជ្រោយប្រាសាទ ខែត្រព្រះត្រពាំង ក្នុងសំណាក់លោកគ្រូ ថាច់គង់អស់រយៈកាល ២ព្រះវស្សា។
 5. វស្សាទី ១៨ គ.ស. ១៩៥៤ ព្រះឧបជ្ឈាយ៍ស៊ើងពេជ្រ ទ្រង់ប្រឈួនអាពាធ ព្រះភិក្ខុជោតិត្ថេរប្បញ្ញោ ថាច់គុង បានវិលត្រឡប់មកកាន់វត្តទក្ខិណា វ័នពោធិព្រឹក្ស ដើម្បីជួយព្យាបាលនិងមើលថែរក្សាជម្ងឺរបស់ព្រះឧបជ្ឈាយ៍ រហូតដល់ព្រះឧបជ្ឈាយ៍អនិច្ចធម្មទៅ ។ ព្រះភិក្ខុជោតិត្ថេរប្បញ្ញោ ថាច់គុង បានជួយចាត់ចែងធ្វើព្រះមេរុសម្រាប់បូជាសព ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសផលបុណ្យប្រគេនជូនព្រះអង្គរហូតបានសម្រេចជាស្ថាពរ ។

បន្ទាប់ពីនោះមក ព្រះភិក្ខុជោតិត្ថេរប្បញ្ញោ ថាច់គុង បានទទួលព្រះតំណែង ជាព្រះចៅអធិការវត្តទក្ខិណាវ័នពៅធិព្រឹក្សខែត្រឃ្លាំងពេញសិទ្ធិ អស់រយៈកាលតែ ១ ព្រះវស្សាប៉ុណ្នោះ។

 1. វស្សាទី ២០ គ.ស. ១៩៥៤ ព្រះអង្គបាននិមន្តចេញពីវត្តព្រែកគយចាស់ទៅគង់ នៅវត្តសេរីបទុមសង្សាកំពង់ក្របីខេត្តក្រមួនសរអស់ ១ វស្សា ។
 2. ព្រះវស្សាទី ២១ គ.ស. ១៩៥៥ ព្រះអង្គបានទៅគង់នៅវត្តភ្នំ ខេត្តរោងដំរីជាមន្ទីរប្រតិបតិ្តធុតុង្គអស់ ៣ ព្រះវស្សា។ តែជាអកុសលព្រះអង្គមានជម្ងឺអាពាធចាញ់ទឹកដីជាទម្ងន់ ព្រោះហេតុដូច្នោះ ព្រះអង្គក៏សម្រេចចិត្តវិលត្រឡប់មកកាន់ វត្តចំប៉ាបូរី ហៅត្រោកលិច ខែត្រព្រះតពាំង ដែលជាស្រុកកំណើតរបស់ឪពុក ហើយបានចាំព្រះវស្សានៅទីនោះអស់ ២ ព្រះវស្សា។
 3. ព្រះវស្សាទី ២៦ គ.ស. ១៩៥៩ ព្រះអង្គត្រឡប់មកគង់ វត្តជ្រោយទន្សាស្រុកថ្កូវ ខែត្រព្រះតពាំង អស់ ៣ ព្រះវស្សា។
 4. ព្រះវស្សាទី ២៨ គ.ស. ១៩៦២ បាននិមន្តទៅគង់ វត្តចម្បក់មាស(ហៅថាវត្តឃឿន) ខេត្តព្រះត្រពាំង(ត្រាវិញ) អស់៣ព្រះវស្សា។ ក្នុងសម័យនោះព្រះអង្គបានដឹកនាំព្រះសង្ឃ ចំនួន ១៥០តស៊ូប្រឆាំងនិងសត្រូវយួនសេរី ។
 5. ព្រះវស្សាទី ៣១ គ.ស. ១៩៦៥ ព្រះអង្គនិមន្តទៅគង់ វត្តពិទូឃោសរង្សី អស់៣ព្រះវស្សា។
 6. ព្រះវស្សាទី ៣៤ គ.ស. ១៩៦៨ ព្រះអង្គបានវិលត្រឡប់មកកាន់ វត្តទក្ខិណាវ័នពោធិព្រឹក្ស ព្រមទាំងគង់ចាំព្រះវស្សារហូតទៅដល់ ៧ ព្រះវស្សា (គ.ស.១៩៧៧) ។
 7. ព្រះវស្សាទី ៤៣ គ.ស. ១៩៧៧ ដោយសាតែមានការច្រណែនឫស្យា រឿងឋានន្តរសក្តិ៍ខាងផ្ទៃក្នុង ព្រះព្រះភិក្ខុជោតិត្ថេរប្បញ្ញោ ថាច់គុង ត្រូវភិក្ខុសង្ឃក្នុងវត្តរួមដៃជាមួយ បក្សគុម្មុយនិសចោទព្រះអង្គនិងសិស្សានុសិស្សថាក្បត់ជាតិ ត្រូវតែចាប់ផ្សឹកព្រះអង្គហើយបញ្ជូនទៅមន្ទីរអប់រំនិងរៀនច្បាប់ថ្មី អស់រយៈកាល ៣ ឆ្នាំ ៥ ខែ ១០ ថ្ងៃ (ព្រះតេជគុណប្រាប់ថាគឺយកទៅសន្លាប់តែសន្លាប់មិនបាន)។

រហូតដល់ ឆ្នាំរកា គ.ស. ១៩៨១ ព្រះអង្គបានបំបួសសាជាថ្មីឡើងវិញនៅវត្តព្រហ្មវិសាល(ព្រែកគយថ្មី) ដោយមានព្រះតេជគុណ ត្រឹងគង់ ជាព្រះឧបជ្ឈាយ៍ ព្រះតេជគុណតាំងកែវ ជាពហុសូត្រស្តាំ, ព្រះតេជគុណ លីហឿន ជាពហុសូត្រឆ្វេង។ បន្ទាប់ពីឧបសម្បទារួចហើយក៍ស្នាក់នៅក្នុងវត្តព្រហ្មវិសាល(ព្រែកគយថ្មី) អស់ ៤ ព្រះវស្សា ។ ដល់ឆ្នាំ ១៩៨៥ គណៈមន្រី្តសង្ឃបាននិមន្តព្រះអង្គទៅគង់នៅ វត្តសោភ័ណរង្សីបឹងក្រចាប់ថ្មី ចំនួន ៥ព្រះវស្សា។ ឆ្នាំរោង គ.ស. ១៩៨៨ ព្រះអង្គបានទទួលជាព្រះចៅអធិការវត្ត សេរីពោធីដើមពោធិ៍ ក្នុងរយៈពេលគ្រប់គ្រង ៧ព្រះវស្សាព្រះអង្គបានផ្តល់ទុកនៅស្នាព្រះហស្ថដូចជា កសាងកុដិសាលា, ស្ពាន, បន្ទាប់អនាម័យជាដើម ។ ឆ្នាំ ១៩៩៦ ព្រះតេជគុណឥន្ទត្ថេរោ ឡឹមខេន ព្រះចៅអធិការបាននិមន្តព្រះអង្គ មកកាន់វត្តទក្ខិណាវ័នពោធិព្រឹក្ស ហើយទទួលនាទីជាឧត្តមប្រឹក្សាអស់ ៣ព្រះវស្សា ។ ចូលដល់ថ្ងៃសុក្រ ១៥ កើត ពេញបូរមី ខែ ពិសាខ ឆ្នាំ ថោះ ព.ស. ២៥៤៣ ត្រូវនឺងថ្ងៃ ទី ៣០ ខែ មេសា គ.ស. ១៩៩៩ ព្រះចៅអធិការ ឥន្ទត្ថេរោឡឹមខេន បានលាចាកសិក្ខាបទ ។ ព្រោះហេតុដូច្នោះគណៈកម្មការនិងពុទ្ធបរិស័ទក្នុងចំណុះវត្ត រួមជាមួយគណៈមន្រី្តសង្ឃស្រុក - ខេត្តនិងក្រសួងសញ្ជាតិស្រុក - ខេត្តបានស្របមតិគ្នា តែងតាំងព្រះអង្គជាព្រះចៅអធិការវត្តថ្ងៃទី ៣០ មេសា គ.ស. ១៩៩៩ ។ បន្ទាប់ពីបានទទួលតំណែងរយៈពេលតែ ៣ខែប៉ុណ្ណោះ ព្រះអង្គមានគ្រោះថ្នាក់ដួលបាក់ព្រះបាទត្រគាគខាងឆ្វេង ពេលនិមន្តចុះពីគ្រែយាមអាធ្រាទមើលមិនឃើញ នារាត្រីទី ១នៃពិធីបុណ្យព្រះសព ព្រះតេជគុណ គីមចក់វត្តកំពង់មានជ័យទឹកប្រៃ ក្រោយពីពេលនោះមក ព្រះអង្គនិមន្តដើរលែងរួច រហូតមកដល់សព្វថ្ងៃ ។ ចូលមកដល់ឆ្នាំ គ.ស. ២០០២ ព្រះជន្មាយុគម្រប់ ៨៦ ព្រះវស្សា បានព្រារព្ធធ្វើពិធីបុណ្យចំរើនព្រះជន្នព្រមទាំងមហាឆាកបង្សុកូលចំនួន ១០ ត្រៃដោយខ្លួនព្រះអង្គផ្ទល់ ដើម្បីឧទ្ទិសកុសលជូនដល់អតីតព្រះឧបជ្ឈាយ៍ ព្រះចៅអធិការវត្ត ព្រមទាំងញាតិញោមគណះកម្មការដែលមានគុណសម្បតិ ព្រមទាំងបុណ្យអំណរថ្ងៃកំណើត វត្តទក្ខិណាវ័នពោធិព្រឹក្ស អាយុគ្រប់ ៥០០ឆ្នាំ ។ ចាប់តាំងពីឆ្នាំ គ.ស. ២០០០ - ២០០១ ព្រះអង្គបានជួសជុលរោងភត្តនិងឈាបនដ្ឋាន ព្រមទាំងកសាងរបងព្រះចេតិយខាងទិសឦសាន្តជាដើម ។ ចូលមកដល់ថ្ងៃទី ១៨ ខែ មេសា គ.ស. ២០០៦ ចាប់ផ្តើមព្រះអាពាធឆាន់ចង្ហាន់មិនបាន ធ្វើអោយសិរីររាងកាយរបស់ព្រះអង្គទ្រុទទ្រោមយ៉ាងខ្លាំង ហេតុដូច្នោះព្រះសង្ឃព្រមទាំងគណៈកម្មការនិងពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត បាននាំព្រះអង្គទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសុក្រត្រាំង(ឃ្លាំង) អស់រយៈពេល ១០ ថ្ងៃ តែព្រះរោគារបស់ព្រះអង្គមិនបានធូរស្បើយសោះឡើយ ទើបលោកគ្រូពេទ្យអោយនាំព្រះអង្គវិលត្រឡប់ទៅកាន់អារាមដ្ឋានវត្តទក្ខិណាវ័នពោធិព្រឹក្សវិញ ។ គណៈមន្រ្តីសង្ឃស្រុកបានចាត់វេនអោយគ្រប់វត្តក្នុងស្រុកនិមន្តមកជួយចំរើនព្រះកាវតាសូត្ររល់រាត្រី ។ តែនៅរាត្រីទីមួយជាវេនព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត លុះដល់ពេលព្រឹកថ្ងៃសុក្រ ១ កើត ខែ ពិសាខ ឆ្នាំ ច អដ្ឋស័ក ព.ស. ២៥៥០ ត្រូវនឺងថ្ងៃទី ២៨ ខែ មេសា ២០០៦ វេលា ម៉ោង ៧:៣០នាទីព្រឹក ព្រះអង្គបានទទួលអនិច្ចធម្មក្នុងព្រះជន្មគម្រប់ ៩០ ព្រះវស្សាគត់ ។