វត្តភ្នំយ៉ាត
Appearance
វត្តភ្នំយ៉ាតមានទីតាំងស្ថិតនៅលើកំពូលភ្នំយ៉ាត ក្នុងក្រុងប៉ៃលិន ដែលត្រូវបានគេចាត់ទុកថា ជានិមិត្តរូបមួយរបស់ក្រុងប៉ៃលិនដែលស្ថិតនៅភាគពាយ័ព្យរបស់ប្រទេសកម្ពុជា។ វត្តនេះបានត្រូវកសាងឡើងនៅក្នុងចន្លោះឆ្នាំ១៩៩៧ មកដល់ឆ្នាំ២០០០។ ចាប់ពីមាត់ទ្វាររហូតដល់កនែ្លងកសាងវិហារនៅលើកំពូលភ្នំ មានកាំជណ្តើរចំនួន២៤៤កាំ។ បច្ចុប្បន្ននេះនៅលើកំពូលភ្នំយ៉ាតមានព្រះវិហារមួយ និងមានដើមឈើដែលគេដាំចំនួនប្រមាណ ៥៤០ដើម នៅខាងមុខវិហារនោះ មានចេតិយមួយកនែ្លង ដែលគេអះអាងថាជាចេតិយរបស់នាងឃុននារី ដែលជាឈ្មោះតួឯកដែលគេធ្លាប់ ឭនៅក្នុងរឿងប្រលោមលោកកុលាបប៉ៃលិន ប៉ុនែ្តមិនមានអ្នកណាអះអាងពិតប្រាកដឡើយ។ ក្រៅពីនោះមានអាស្រមរបស់លោកយាយយ៉ាតដែលគេជឿថា ជាម្ចាស់ស្រុកដើមមួយរូបនៅប៉ៃលិន។