វត្តសសរ១០០
វត្តសសរ១០០ ជារមណីយដ្ឋានតាមបែបវប្បធម៌-ប្រវត្តិសាស្រ្ត មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ចម្ងាយ ៣៦គ.ម ពីទីរួមខេត្តក្រចេះ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៧ តាមផ្លូវចាក់កៅស៊ូ។ ស្រុកសំបូរ គឺជាអតីតរាជធានីខ្មែរ ពីសម័យចេនឡា ដែលមានឈ្មោះថា “សម្ភពបុរៈ” ។
វត្តវិហារសសរ១០០ | |
---|---|
ទិដ្ឋភាពនៃព្រះវិហារវត្តសសរ១០០ | |
ពត៌មាន | |
និកាយ | ពុទ្ធសាសនាថេរវាទ |
បង្កើត | ១៥២៩ |
ស្ថាបនិក | ព្រះបាទអង្គចន្ទទី២ |
ប្រទេស | កម្ពុជា |
ទីតាំង
[កែប្រែ]វត្តនេះស្ថិតនៅស្រុកសំបូរ ចំងាយប្រហែល៣៦គ.មខាងជើងទីរួមខេត្តក្រចេះ។ វត្តសរសរ១០០ត្រូវបានសាងសង់ឡើងនៅចំទីតាំងរបស់រាជវាំងនគរសម្ភបុរៈ នៃអាណាចក្រចេនឡា។ នៅក្នុងវត្ដមានព្រះវិហារពុទ្ធសាសនាចំនួន៤បែរមុខទៅរកទិសទាំង៤គឺ៖
- វិហារឡាវ បែរមុខទៅទិសខាងលិច
- វិហារសសរ១០០ បែរមុខទៅទិសខាងជើង
- វិហារគោកកើត បែរមុខទៅទិសខាងកើត
- វិហារគោក បែរមុខទៅទិសខាងត្បូង (ព្រះវិហារនេះនៅសល់តែគ្រឹះនិងស្លាកស្នាមប៉ុណ្ណោះ)
ប្រវត្តិ
[កែប្រែ]វត្តសរសេរ១០០ជាវត្តដ៏ចំនាស់នៅប្រទេសកម្ពុជា។ វត្តនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៨៦០ ដោយមានបាតក្រោម៣០ម៉ែតគុណ៣០ម៉ែត។ វត្ដនេះត្រូវបានសាងសង់នៅសម័យព្រះបាទអង្គច័ន្ទរាជទី២ ដើម្បីឧទ្ទិសដល់បរមីវិហារសសរ១០០ ដើម្បីថែរក្សាព្រលឹងព្រះនាងវរកៈ បុត្រីព្រះអង្គ ដែលត្រូវក្រពើនេនធុនស៊ី។ ព្រះវិហារសសរ១០០បែរមុខទៅទិសខាងជើង ខុសពីព្រះវិហារដទៃទៀត។ រយៈពេល១០០ឆ្នាំក្រោយមក ព្រះវិហារត្រូវបានបំផ្លាញដោយរន្ទះបាញ់ ដែលបានធ្វើអោយសសរ២២ដើមឆេះអស់ ហើយព្រះពុទ្ធបដិមាប្រលាក់ដោយផ្សែងភ្លើង។ ដោយសារគ្រោះធម្មជាតិនេះ ប្រជាជននៅទីនោះបានស្ថាបនាព្រះវិហារនេះឡើងវិញ ប៉ុន្តែមានសសរតែ៧៨ដើមទេ។ រហូតមកដល់ឆ្នាំ១៩៧៨ ព្រះវិហារសសរ១០០ត្រូវបានរុះរើសាងសង់ឡើងវិញ ដោយមានបណ្ដោយ៣៥ម៉ែត ទទឹង១៨ម៉ែត កំពស់២៣ម៉ែត និងសសរ១១៦ដើម។ ព្រះវិហារថ្មីត្រូវបានស្ថាបនារួចរាល់និងបច្ចុះសីមានៅថ្ងៃទី១៤ មករា ១៩៩៨។[១]