វត្ថុបំណង

ពីវិគីភីឌា

ការកំណត់វត្ថុបំណងក្នុងកិច្ចតែងការនៅបឋមសិក្សា

+ ចំណេះដឹង ៖ ជាបញ្ញត្តិព៌ត័មាន ទ្រឹស្តីរូបមន្ត វិធី ដែលសិស្សទទួលបាននៅពេលរៀន និងបង្រៀន ។ ក្នុងចំណេះដឹង គឺមិនទាន់ធ្វើការបកស្រាយ ឬពន្យល់ព្រឹត្តិការណ៍ឲ្យបានច្បាស់លាស់ទេ ។ កិរិយាស័ព្ទត្រូវប្រើមានដូចជាៈ ពណ៌នា រៀបរាប់ ប្រាប់ បង្ហាញ កំណត់និយមន័យ … ។

+ បំណិន ៖ ជាការអនុវត្តចំពោះចំណេះដឹង ការហ្វឹកហាត់ ការប្រតិបត្តិ គណនា សរសេរ បកស្រាយតាមស្ថានភាពជាក់ស្តែង ។ កិរិយាស័ព្ទត្រូវប្រើមានដូចជាៈ វិភាគ បកស្រាយ ពន្យល់ ប្រៀបធៀប ទាញរកការច្នៃ ប្រឌិត សរសេរ ទាញរកអត្ថប្រយោជន៍ ផ្ទៀងផ្ទាត់ ធ្វើចំណាត់ថ្នាក់ អនុវត្ត សង្ខេប ធ្វើគំនូសបំព្រួញ … ។

+ ឥរិយាបថ ៖ ជាការប្រែប្រួលនូវឥរិយាបថ អាកប្បកិរិយា ស្មារតី មនោសញ្ចេតនា ថែទាំ ការពារ ដែល មានលក្ខណៈបុគ្គល និងសង្គម (កែប្រែផ្លូវកាយ និងផ្លូវចិត្ត) ។​កិរិយាស័ព្ ទត្រូវប្រើមានដូចជាៈ ស្រឡាញ់ ស្អប់ ការពារ គោរព ថែរក្សា ចូលរួម ឧស្សាហ៍ តស៊ូ ព្យាយាម រើបំរាស់ បណ្តុះឥរិយាបថ … ។