Jump to content

វាលព្រះមេរុ

ពីវិគីភីឌា

វាលព្រះមេរុមានទីតាំងស្ថិតនៅខាងជើងព្រះបរមរាជវាំង ខាងកើតទល់មុខសារមន្ទីរជាតិភ្នំពេញ។ ទីនេះជាកន្លែងសម្រាប់ធ្វើព្រះរាជពិធីឈាបនកិច្ចព្រះសពនៃព្រះមហាក្សត្រ និងសម្តេចសង្ឃរាជទាងពីរគណៈ ដែលបានសោយទីវង្គត និងអនិច្ចធម្ម។ ចំពោះព្រះមហាក្សត្របន្ទាប់ពីដំកល់ទុកក្នុងព្រះបរមរាជវាំងអស់រយៈកាលជាច្រើនថ្ងៃ(៣-៥ ឬ៧ថ្ងៃទៅតាមប្រពៃណី និងការនិយម) សម្រាប់ធ្វើពិធីបុណ្យរួចមក ព្រះរាជវង្សានុវង្ស និងនាម៉ឺនមន្ត្រី រៀបចំក្បួនដង្ហែរព្រះបរមសពចែញពីព្រះបរមរាជវាំង តាមច្រកទ្វារខ្មោចខាងជើងឆ្ពោះទៅកាន់ទីវាលព្រះមេរុ (វាលមេន) ដើម្បីប្រារព្ធធ្វើព្រះរាជពិធីឈាបនកិច្ច។ ដោយឡែកពីនេះចំពោះព្រះសពនៃព្រះរាជវង្សានុវង្ស មិនត្រូវបានអនុញ្ញាតឱ្យធ្វើឈាបនកិច្ចនៅវាលព្រះមេរុនោះទេ គឺត្រូវដង្ហែរទៅធ្វើនៅទីវាលព្រះមេរុ ខាងកើតវត្តមទុមវតីវិញ។ ម្យ៉ាងទៀត វាលព្រះមេរុនេះក៏ជាកន្លែងប្រារព្ធពិធីច្រត់ព្រះនង្គ័លផងដែរ[]

  1. សៀវភៅ មគ្គុទេសក៍ទេសចរ ដោយលោក ស្រីសារឿន ឆ្នាំ២០០៤ ទំព័រទី៩៣។