វិគីភីឌា:ថ្ងៃទី ៩ វិច្ឆិកា

ពីវិគីភីឌា

៩ វិច្ឆិកា ទិវាបុណ្យឯករាជ្យ នៃប្រទេសកម្ពុជា ដែលទទួលបានឯករាជ្យពេញបរិបូរពីប្រទេស បារាំង នៅឆ្នាំ ១៩៥៣។ វិមានឯករាជ្យ (The Independence Monument​ of Cambodia, Located in Phnom Penh) បានកសាងនៅឆ្នាំ ១៩៥៨ ក្នុងរាជស្តេចសុរាម្រិត (១៩៥៥-១៩៦០) ជានិមិត្តរូប បញ្ចក់ថា កម្ពុជាបានទទួលឯករាជ្យពី បារាំងនៅឆ្នាំ ១៩៥៣។​ វិមានឯករាជ្យមាន ទីតាំងស្ថិតនៅ ផ្លូវប្រសព្វគ្នារវាង មហាវិថី នរោត្តម និងមហាវិថី សីហនុ។ វិមានឯករាជ្យ មានកំពស់ ១០០ម៉ែត្រ សង់តាមគំរូរចនាបថអង្គរ គូរប្លង់ដោយលោក វណ្ណ ម៉ូលីវណ្ណ(Vann Molyvann)។ នៅចុងឆ្នាំ ២០០៧ សាលាក្រុង ភ្នំពេញ បានស្ថាបនាកែលំអ វិមានឯករាជ្យ អោយមានសំរស់ កាន់តែប្រសើរឡើង ថែមមួយកំរិតទៀត គួរជាទីទាក់ទាញ ដែលការកែលំអនេះ ចំណាយថវិកាអស់ប្រហែល ៥០០ លានរៀល។

ឯកសារ:Independence Momument.jpg
រូបថត វិមានឯករាជ្យ នៅពេលព្រលប់