វិគីភីឌា:សុខ ចាន់ថារ័ត្ន/ប្រអប់ខ្សាច់/មណ្ឌលព័ត៌មានស្ត្រីកម្ពុជា

ពីវិគីភីឌា
មណ្ឌលព័ត៌មានស្រ្តីកម្ពុជា
ឯកសារ:Women's Media Centre of Cambodia.png
ប្រភេទអង្គការមិនមែនរដ្ឋាភិបាល
បង្កើតនៅមករា ១៩៩៣
ទីតាំងភ្នំពេញ, កម្ពុជា
បុគ្គលចម្បងៗស៊ុនដាណែត ជា ស៊ុនដាណែត, វួន សូវិរី, សម្បត្តិ យ៉ានី, អូច ថាវី, ពិជ្រ សត្យាណារី
តំបន់សាវាកម្មក្នុងប្រទេស
វិស័យតួនាទី និងសិទ្ធិស្រ្តីកម្ពុជា
វិធីសាស្ត្រអំណោយ និងផ្តល់, រកប្រាក់ចំណូលដោយខ្លួនឯង
បុគ្គលិក៧០+អ្នកស្ម័គចិត្ត១០នាក់(២០១២)
បាវចនាពីទឹកចិត្តស្រ្តី ដើម្បីសង្គម និងការអភិវឌ្ឍ
ឈ្មោះចាស់Cambodian Women's Committee for Non-Violence and the Election (CWCNVE) (1993–1995)
គេហទំព័រwww.wmc.org.kh


មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ត្រូវបានគេស្គាល់ជាសាមញ្ញថា WMC គឺជាអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមិនរកប្រាក់​ចំណេញ​។ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា នាំមកនូវចំណេះដឹង និងកម្មវិធីព័ត៌មានទៅលើបញ្ហាយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានឥទ្ធិពលទៅលើប្រជាជនកម្ពុជា ហើយផ្តោតទៅលើតួនាទី និងសិទ្ធិអំណាចនៃស្រ្តីកម្ពុជា។[១] មណ្ឌលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាវិទ្យុស្រ្តីអេហ្វអឹម១០២។

ទស្សនៈវិស័យ និង បេសកកម្ម[កែប្រែ]

ទស្សនវិស័យ: មណ្ឌលព័ត៌មានស្រ្តីកម្ពុជាចង់បានសង្គមមួយដែលបុរស និងស្រ្តីមានឱកាសស្មើគ្នា ហើយពួកគេគោរពគ្នាទៅវិញទៅមក និងសេចក្តីថ្លៃថ្នូ ហើយជាទីកន្លែងដែលតួនាទី និងការរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងដោយមានការទទួលស្គាល់ និងមានតម្លៃទាំងអស់គ្នា។
​ បេសកកម្ម: មណ្ឌលព័ត៌ស្រ្តីកម្ពុជាគឺជាអង្គភាពព័ត៌មានស្រ្តីកម្ពុជាដែលឯករាជ្យ និងមិនប័ក្សពួកនិយមសម្រាប់ធ្វើឱ្យប្រសើរឡើងនូវតួនាទីរបស់ស្រ្តីនៅ កម្ពុជា។ វាមានបីចំណុចគឺ៖ - ដោយប្រើប្រាស់នូវសេវាផ្សព្វផ្សាយដើម្បីអប់រំ បញ្ចុះបញ្ចូល និងបង្កើននូវចំណេះដឹងពីសិទ្ធិស្រ្តីនៅក្នុងសង្គមកម្ពុជា - ដោយប្រើប្រាស់នូវសេវាផ្សព្វផ្សាយដើម្បីផ្តល់អំណាចដល់ស្រ្តី ដោយផ្តល់នូវព័ត៌មានលើបញ្ហាសង្គមសេដ្ឋកិច្ច ដែលមានឥទ្ធិពលដល់ការរស់នៅ និងផ្តល់នូវសម្លេងចំពោះបញ្ហានេះ ។ - លើកតម្កើងដើម្បីឱ្យមានការពិពណ៌នាមានជាវិជ្ជមានចំពោះស្រ្តីកម្ពុជានៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ និងលើកទឹកចិត្ត និងគាំទ្រដល់ស្រ្តីនៅឯកទេសជាអ្នកផ្សព្សផ្សាយ ។[២]

ប្រវត្តិ[កែប្រែ]

នៅក្នុងកំឡុងពេលដែលអ៊ុនតាក់រៀបចំការបោះឆ្នោតនៅកម្ពុជាឆ្នាំ ១៩៩៣ ការរួមសហការគ្នានៃទម្រងនៃស្រ្តីទៅលើគណៈកម្មាធិការស្រ្តីសម្រាប់ភាព​អហិង្សា និងការបោះឆ្នោត (Cambodian’s Committee for Non-Vioence and the Election (CWCNVE)). ទស្សនៈវិស័យរបស់ពួកគេគឺដើម្បីបង្កើននូវការចូលរួម​នៃស្រ្តីនៅក្នុងដំណើរការប្រជាធិបតេយ្យនៃការបោះឆ្នោត និងពង្រាងនូវរដ្ឋធម្មនុញ។ នៅក្នុងការរួមចំណែកជាមួយនឹងសន្និសិទ្ធិអង្គការសហប្រជាជាតិលើ​ពាណិជ្ជកម្ម (Trade) និងការអភិវឌ្ឍ (UNTAC) និងជាមួយនិង CWCNVE ចាប់ផ្តើមធ្វើការគាំទ្រ និងធ្វើយុទ្ធនាការ ហើយនិងផលិតកម្មវិធីវិទ្យុអំពីការបោះឆ្នោត ។ ពួកគេបានសហការជាមួយនឹងអង្គការប្រព័ន្ធផ្សព្វផ្សាយក្រៅរដ្ឋាភិបាល ដើម្បីបង្វឹកក្រុមស្រ្តីនៅក្នុងជំនាញផលិតវីដេអូរនៅក្នុងគោលបំណងដើម្បីធ្វើ​ឯកសារ​ដែលទាក់ទងជាមួយនិង ការបោះឆ្នោតចេញពីទស្សនៈនិស្ស័យមិនប័ក្សពួកនិយម។

ភាពមិនទៅមុខនៅតែបន្តនៅក្នុងកំឡុងពេលពង្រាងរដ្ឋធម្មនុញនៃប្រទេសកម្ពុជា។ តាមរយៈសិក្ខសិលា ពួកគេបានប្រមូលគំនិតពីស្រី្តនៅជនបទ ហើយ​បញ្ជូន​ពួកគាត់ទៅសភាបញ្ញត្តិច្បាប់។ លទ្ធផលមួយពីបណ្តាសិខាសិលាទាំងនោះគឺផលិតផលនៃវីដេអូ៧នាទី។ វាត្រូវបានគេហៅថា'សិទ្ធិស្រ្តីដែលទទួលបាន​នូវ​ការ​ធានា' ហើយនឹងបានផ្សព្វផ្សាយថ្នាក់ជាតិក្នុងខណៈពេលដែលរដ្ឋធម្មនុញកំពុងពង្រាង។

បណ្តាសមាជិកសហជីវនទាំងនោះទទួលស្គាល់នូវតម្រូវការដើម្បីបន្តដើម្បីលើកកម្ពស់សិទ្ធិស្រ្តីបន្ទាប់ពីការបោះដោយឆ្នោតនិងសម័យអ៊ុនតាក់។ ពួកគេទទួលស្គាល់នូវកម្លាំងនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការ​លើក​កម្ពស់ និងការពារនូវសិទ្ធិទាំងនោះ និងបង្កើននូវការដោះស្រាយបញ្ហានៅក្នុងប្រទេសផងដែរ។ នេះគឺជាក្រុមស្នូលនៃស្រ្តីដែលបានក្លាយទៅជាស្ថាបនិកនៃបណ្ឌលព័ត៌មានស្រ្តីកម្ពុជា ហើយត្រូវបាន​សម្ភោព​ជា​ផ្លូវការថាវាគឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ ស្ថាប័នមិនមែនរដ្ឋាភិបាលនៅក្នុងខែមករា ឆ្នាំ១៩៩៥។

ចាប់តាំងពីឆ្នាំ១៩៩៥ ‘មណ្ឌលព័ត៌មានស្រ្តីកម្ពុជា’ (WMC) បន្តធ្វើឱ្យកម្លាំងប្រព័ន្ធផ្សាយដើម្បីធ្វើឱ្យប្រសើរសម្រាប់ការផ្លាស់ប្តូរនៅក្នុងសង្គមកម្ពុជា. មណ្ឌលព័ត៌មានស្រ្តីកម្ពុជាប្តេជ្ញាធ្វើឱ្យដំណើរការនៃ​ភាព​ប្រសើរឡើងនៃសមភាពយេនឌ័រ ផ្តល់សិទ្ធិអំណាចដល់ស្រ្តី ហើយនិងបង្កើនកម្រិតនៃការយល់ដឹងពីយេនឌ័រនៅក្នុងសង្គមកម្ពុជាំដោយពិភាក្សា និងនាំមកនូវប​ញ្ហាផ្សេងគ្នាដែលតែងតែមិនត្រូវបានគេ​លើក​យកមកពិភាក្សាជាសាធារណៈ ហើយនិងចាត់ទុកសារៈសំខាន់នៃភាគហ៊ុននិកផ្សេងគ្នាថាជារឿងមិនសំខាន់។ យើងផ្តល់នូវសម្លេង និងព្យាយាមលាតត្រដាងនូវអ្វីដែលគេបានលាក់បាំង និងរឿងរ៉ាវ​ដែល​គេមិន​ប្រាប់ឱ្យមានការពិភាក្សាបញ្ហានៃការដេញដោលគ្នាជាវិមជ្ឈការភាព និងភាពក្រីក្ររួមគ្នាបង្ហាញនូវបញ្ហាដូចជាមេរោគហ៊ីវHIV ឬអេដស៍AIDS, ការជួញដូរខុសច្បាប់ ការបោះឆ្នោត និង​អំពើរហិង្សាក្នុងគ្រួសារ. មណ្ឌលព័ត៌មានស្រ្តីកម្ពុជាលើកទឹកចិត្តទៅលើការធ្វើឱ្យ​ប្រសើរឡើងដែលរាប់បញ្ចូលរួមមាន បរិយាកាសសុទិដ្ឋិនិយមនៃប្រព័ន្ធផ្សព្វផ្សាយទៅដល់សមាជិកទាំងអស់ និងសហគមន៍​កម្ពុជា។[៣]

វិទ្យុស្រ្តី, អេហ្វអឹម១០២មេហ្គាហឺត[កែប្រែ]

WMC Radio Station
WMC Radio Station in Phnom Penh

វិទ្យុស្រ្តីអេហ្វអឹម ១០២ (Enlglish: Women's radio, FM 102) ផលិតនូវកម្មវិធីវទ្យុអប់រំរចនាឡើងសម្រាប់គ្រប់វិស័យនៃសង្គមកម្ពុជា ជាពិសេសសម្រាប់ស្រ្តីនៅទីជនបទ។

សក្តានុពលរបស់យើងបានឈានទៅដល់ ៧៥%នៃប្រជាជន ដោយបានប្រើប្រាស់នូវកម្លាំងនៃការផ្សាយ ១០គីឡូវ៉ាត់ដែលមានទីតាំងនៅទីក្រុងភ្នំពេញ និងស្ថានីយ៍បន្តផ្ទាល់រួមមាន ខេត្តកំពង់ធំ ខេត្ត​ស្វាយរៀង ខេត្តបាត់ដំបង និងខេត្តក្រចេះ និងមានដៃគូដែលលាតសន្ធឹងយ៉ាងធំទូលំទូលាយទូទាំងប្រទេសកម្ពុជា។

វិទ្យុអាស៊ីសេរី(Radio Free Asia) បានវាយតម្លៃវិទ្យុស្រ្តីអេហ្វអឹម១០២ ថាជាស្ថានីយ៍វិទ្យុដែលមានប្រជាប្រិយភាពជាងគេនៅក្នុងឆ្នាំ២០១០។ ការស្ទង់មើលដោយ BBC World Service ហើយផ្សាយឡើង​វិញ​ដោយThe Cambodian Sentinel Survey វាយតម្លៃវិទ្យុស្រ្តីចាប់ពីឆ្នាំ២០០៧ ទៅដល់ឆ្នាំ២០០៩ អាចទុកចិត្តបាន។ អេហ្វ អឹម ១០២ គឺជាវិទ្យុដែលលេខធ្លោរជាងគេក្នុងចំណោមវិទ្យុដែលល្បីនៅក្នុង​ប្រទេស​កម្ពុជា។ មិនដូចគ្នាទៅនឹងស្ថានីយ៍វិទ្យុផ្សេងៗវិទ្យុស្រ្តីអេហ្វអឹម១០២មេហ្គាហឺតទទួលបានប្រជាប្រិយភាពពីស្រ្តីជាងបុរស។

វិទ្យុស្រ្តីអេហ្វអឹម ១០២ មិនផ្សព្វផ្សាយពណិជ្ជកម្មថ្នាំជក់ សុរា គ្រឿងសើស្បែក និងគ្រឿងផ្សេងៗដែលធ្វើ្យប៉ះពាល់ដល់សុខភាពដល់អតិថិជន។

ផ្នែក១នៃការផ្សាយដោយទូរទស្សន៍[កែប្រែ]

TV team is shooting for the drama "មេឃក្រហម-Red Sky"
TV team is shooting for the drama "មេឃក្រហម-Red Sky"

មណ្ឌលព័ត៌មានស្រ្តីកម្ពុជាមិនមានូរទស្សន៍ផ្ទាល់ខ្លួននោះទេ ប៉ុ​ន្តែមានទូរទស្សន៍បន្តផ្ទាល់ដែលសហការជាមួយអង្គការក្នុងស្រុក និងអន្តរជាតិដើម្បីផលិតកម្មវិធីវិទ្យុទៅលើបញ្ហាសង្គមនានាក្នុងប្រទេស​កម្ពុជា។ កម្មវិធីនេះផលិតជារៀងរាល់សប្តាហ៍ផងដែរ ដូចជាកំប្លែង និងឯកសារផ្សេងៗដែលរុករកបញ្ហាសង្គមនៅក្នុងប្រទេស។ មណ្ឌលព័ត៌មានស្រ្តីកម្ពុជាមិនមានស្ថានីយ៍ទូរទស្សន៍ផ្ទាល់ខ្លួននោះទេ ដូច្នេះ​កម្មវិធី​ផ្សេងៗ​របស់ខ្លួនត្រូ​វផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញទូរទស្សន៍ក​ម្ពុជាស៊ី ធី អិន CTN ដែលធ្វើឱ្យដំណើរការនៃកម្មវិធីអាចបញ្ជ្រាបទៅដល់​សាធារណៈជន។

កម្មវិធីទូរទស្សន៍ស្វែងរក និងកំណត់នូវបញ្ហាដែលថ្មីៗនៅក្នុងប្រទេសកម្ពុជា និងផលិត ចាក់ផ្សាយដែលមានគុណភាពខ្ពស់ប្រចាំសប្តាហ៍នូវកម្មវិធីទួរទស្សន៍ ក៏ដួចជាកម្មវិធីអប់រំ និងកំសាន្តដែលឆ្លើយ​តប​ទៅនឹងប្រធានបទទាំង​នេះ។ ដោយយោងទៅលើទួទស្សន៍ដែលចាក់ផ្សាយកម្មវិធីរឿងល្ខោនដែលមានប្រជាប្រិយភាពទាក់ទងទៅនឹងយេនឌ័រ កំប្លែង ឯកសារ និងvox-pop, មណ្ឌលព័ត៌មានស្រ្តីកម្ពុជា​បានធ្វើឱ្យមានផលជាវិជ្ជមានដល់អ្នកស្តាប់ទៅលើប្រធានបទខាងក្រោម៖

  • អំពើហិង្សាប្រឆាំងស្រ្តី និងកុមារ: ប្រឆាំងអំពើហិង្សាក្នុងស្រុក ការជួញដូរផ្លូវភេទ និងការពារការរំលោភសេពសន្តវៈ ថ្នាំញៀន និងពលកម្មកុមារ។
  • បញ្ហាសិទ្ធិមនុស្សរួមមាន សិទ្ធិស្រ្តី យេនឌ័រ និងច្បាប់ទាក់ទងនិងស្រ្តី និងកុមារ
  • ការអភិវឌ្ឃគ្រួសារ និងសហគមន៍
  • សុខភាព និងរក្សាគម្លាតនៃការមានបុត្រ សុខភាពមាតា
  • អប់រំ គាំទ្រសារៈសំខាន់នៃការអប់រំកុមារ និង
  • សិទ្ធិស្រ្តីនៅក្នុងការអអភិវឌ្ឍសហគមន៍

នៅក្នុងខែមិនា ឆ្នាំ២០០៦​ ទូរទស្សន៍កម្មវិធីមួយត្រូវបានជ្រើសរើសដោយគណៈកម្មាធិការក្នុងកម្មវិធីរឿងរបស់ស្រ្តីនៅក្នុងទីក្រុងប៉ារីសដើម្បីបញ្ចាំងរឿងល្ខោនដែលមានចំណងជើងថាជីវិត"Live" ដែលផ្តោតសំខាន់ទៅការជួញដូរមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាសមិទ្ធិផលដ៏ធំធេងសម្រាប់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា។

ដើម្បីពង្រីកលទ្ធភាពកម្មវិធីទូរទស្សន៍ឱ្យបានទៅកាន់កម្មវិធីអប់រំទៅតាមតម្រូវការ។ មណ្ឌលព័ត៌មានស្រ្តីកម្ពុជាមានក្រុមការងារ២ក្រុម។ ទី១គឺក្រុមការងារប្រចាំសប្តាហ៍(WTV) និងទី២គឺក្រុមកាងារផលិត​វីដេអូអប់រំ(ETV) ។ ក្រុមទាំង២ ​ត្រូវបានគ្រប់គ្រងដោយស្រ្តី។ ក្រុមការងារដែលសំខាន់ក្នុងក្រុមទាំង២ រួមមានអ្នកគ្រប់គ្រង អ្នកបោះពុម្ភផ្សាយ អ្នកសរសេរអត្ថបទ អ្នកបញ្ជាកុំព្យូទ័រ អ្នកទាំងនោះគឺជាស្រ្តី។ ភាគ​ច្រើនៃបុរសចូលរួមជាក្រុមការងារជួយការងារដោយដៃ។

ផ្នែក១នៃការផ្សាយដោយទូរស័ព្ទ[កែប្រែ]

Villagers are watching WMC programs through the MBU in Ouddor Mean Chey province in 2008
Villagers are watching WMC programs through the MBU in Ouddor Mean Chey province in 2008

មណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានចាប់ផ្តើមដំបូងនូវការផ្សព្វផ្សាយតាមទូរស័ព្ទដៃ(MBUs) នៅក្នុងឆ្នាំ២០០២ដើម្បីអប់រំ និងធ្វើឱ្យស្រ្តីនៅសហគមន៍ជនបទដែលជាប់ពាក់ព័ន្ធជាមួយប្រព័ន្ធផ្សព្វផ្សាយខ្មៅ “media black spots” ទូទាំងប្រទេសកម្ពុជាជាទីកន្លែងធំសម្រាប់ផ្សព្វផ្សាយតែមួយមិនអាចសម្រេចបាន ឬក៏សហគមន៍នានាដែលគ្មានអគ្គិសនីប្រើប្រាស់ និងខ្វះនូវមធ្យបាយហិរញ្ញវត្ថុដើម្បីទិញទូរទស្សន៍ ឬវិទ្យុ។

ជាមធ្យមគ្រប់ការផ្សព្វផ្សាយដោយទូរស័ព្វទាក់ទាញ៣០០នៃអ្នកភូមិ ដែលមាន៥០%ជាស្រ្តី។ ដោយប្រើប្រាស់អិល ស៊ី ឌី ប្រូចិចទ័រ(LCD projector), ម៉ាស៊ីនចាក់ឌីវីឌី ដែលមានអេក្រង់ធំនិងប្រដាប់បំពង​សំលេង, ការផ្សព្វផ្សាយដោយទូរស័ព្វ ផ្សាយនូវកម្មវិធីវិទ្យុ និងកម្មវិធីទូរទស្សន៍ប្រជុំនូវទីកន្លែងដែលមានប្រជាប្រិយភាពនៅក្នុងសហគមន៍។ ជាធម្មតាវាចាប់ដំណើរការនៅពេលល្ងាចបន្ទាប់ពីម៉ោងធ្វើការ។ ការផ្សព្វផ្សាយដោយទូរស័ព្វជួយសម្របសម្រួលយ៉ាងមានប្រសិទ្ធភាពជាប់ពាក់ព័ន្ធជាមួយនឹងអ្នកស្តាប់ដោយពិភាក្សារអំពីសារជាគន្លឺះនៃកម្មវិធីដោយរួមមាននូវសកម្មភាពសំនួរ និងចម្លើយ។ កម្លាំងរុញ​ច្រាននេះគឺចាសារជាគន្លឹះ និងការលើកទឹកចិត្តដល់សហគមន៍ដើម្បីគាំទ្រ “ហៅដើម្បីសកម្មភាព”។ ទាក់ទងជាមួយនឹងការក្រេបយកចំណេះដឹងដោយសារសម្ភារៈនានាដូចជា ប័ណ្ណប្រកាស សៀវភៅស្ពើ (brochures) និងបណ្ណី(fliers) ដើម្បីធ្វើឱ្យសារទាំងអស់នោះត្រូវបានផ្សព្វផ្សាយ។

អ្នកស្តាប់ និងក្រុមបញ្ចេញទស្សនៈ[កែប្រែ]

Launching Listeners' and Viewers' Clubs in Pursat province
Launching Listeners' and Viewers' Clubs in Pursat province

ឯកសារយោង[កែប្រែ]

តំណភ្ជាប់ខាងក្រៅ[កែប្រែ]