វិគីភីឌា:HotCats
HotCats (ចំនាត់ថ្នាក់ក្រុមទាន់ចិត្ត) ជា JavaScript ប្រើនៅលើ វិគីភីឌាភាសាខ្មែរ បង្កើតឡើងក្នុងគោលបំណងអាចអោយ អ្នកប្រើប្រាស់វីគីភីឌា មានលក្ខណៈងាយស្រួលក្នុងការ ដាក់បន្ថែម កែឈ្មោះ ឬក៏លុបនូវចំណាត់ថ្នាក់ក្រុមបាន យ៉ាងងាយស្រួលនិងរហ័សទាន់ចិត្ត។ HotCatsក៏មានបំនងបញ្ចុះបញ្ចូលអ្នកសរសេរអត្ថបទទាំងអស់អោយដាក់ចំនាក់ថ្នាក់ក្រុមអោយអត្ថបទដែលគេសរសេរ ដើម្បីអោយអ្នកមកទស្សនាយល់ថាវិគីភីឌាភាសាខ្មែរក៏មានគុណភាពផងដែរ។
របៀបតំឡើង
[កែប្រែ]ដំបូងអ្នកត្រូវឡុកអ៊ីនជាមុនសិន បន្ទាប់ចូលទៅក្នុងចំនង់ចំនូលចិត្តរបស់អ្នក។ សូមមើលរូបខាងក្រោម។
បំរើបំរាស់
[កែប្រែ]មានសញ្ញាចំនួន ៣ ដែលលេចឡើងនៅត្រង់កន្លែងដាក់ចំនាត់ថ្នាក់ក្រុម ៖
- (+) មានន័យថា "បន្ថែម" ឈ្មោះចំណាត់ថ្នាក់ក្រុម
- (-) មានន័យថា "លុប" ឈ្មោះចំណាត់ថ្នាក់ក្រុមចោល
- (±) មានន័យថា "កែសំរួល" ឈ្មោះចំណាត់ថ្នាក់ក្រុម
- សូមមើលរូបភាពខាងក្រោមនេះ
ប៊ូតុង យល់ព្រម និង ប៊ូតុង បោះបង់
[កែប្រែ]នៅពេលដែលលោកអ្នកកំពុងកែសំរួល និងដាក់បន្ថែមនូវចំណាត់ថ្នាក់ក្រុម ដោយប្រើប្រាស់ HotCats វានឹងលេចចេញនូវ ប៊ូតុង ដាក់ស្នើ និង ប៊ូតុង បោះបង់ ។
- ប៊ូតុង ដាក់ស្នើ៖ ប្រើ សំរាប់ដាក់ស្នើ ឈ្មោះចំនាត់ថ្នាក់ក្រុម នៅលើអត្ថបទឬក៏ជួយកែសំរួលវា។
- ប៊ូតុង បោះបង់៖ នៅកំពុងដំណើរការ ប៉ុន្តែស្រាប់តែមានអ្វីមួយ មិនប្រក្រតីកើតឡើងលោកអ្នកអាច ចុចលើប៊ូតុង បោះបង់ ជៀសវាង បំរែបំរួលខុសឆ្គង ណាមួយជាយថាហេតុ ។
របៀបដាក់ចំនាត់ថ្នាក់ក្រុមបន្ថែម
[កែប្រែ]លោកអ្នកអាចដាក់បន្ថែមឈ្មោះ ចំណាត់ថ្នាក់ក្រុម ទៅក្នុងទំព័រមួយដោយចុចលើសញ្ញា (+) ។ ប៉ុន្តែសូមកុំដាក់បន្ថែមនូវឈ្មោះចំនាត់ក្រុមដែលមានស្រាប់ហើយ។
របៀបលុបចំនាត់ថ្នាក់ក្រុមចោល
[កែប្រែ]លោកអ្នកអាចលុបចំនាត់ក្រុមមួយចេញពីទំព័រ ដោយគ្រាន់តែប្រើសញ្ញា (-) ។មុនពេលលុបសូមប្រុងប្រយ័ត្នផង វានឹងបង្ហាញសារជាអក្សរដើម្បីសួរបញ្ជាក់ថាតើ លោកអ្នកប្រាកដជាចង់លុប ចំណាត់ថ្នាក់ក្រុមនោះចេញមែន។
របៀបកែសំរួលចំនាត់ថ្នាក់ក្រុម
[កែប្រែ]សញ្ញា (±) ប្រើដើម្បីកែតំរូវឈ្មោះចំណាត់ថា្នក់ក្រុម ដែលមានក្នុងទំព័រស្រាប់។