វិទ្យាល័យហ៊ុនសែនកំពង់កន្ទួត
វិទ្យាល័យហ៊ុនសែនកំពង់កន្ទួត ស្ថិតនៅក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ទីតាំងភូមិសាស្ត្រ
[កែប្រែ]ជាប្រភេទសាលាជនបទ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រហែល ២៧ គីឡូមាត្រ ពីរាជធានីភ្នំពេញ។ គេអាចធ្វើដំណើរ ពីទីក្រុងភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ី កាត់តាមពោធិ៍ចិនតុងមកដល់ផ្លូវបំបែកចោមចៅ ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៣ រហូតដល់ស្ពាន៧មករាក្នុងភូមិកំពង់ទួល ទើបមានផ្លូវមួយបត់ទៅខាងឆ្វេង(ខាងកើត) ធ្វើដំណើរបន្តប្រហែល ២ សហាតិមាត្រទើប ដល់ផ្សារកំពង់កន្ទួត ហើយ វិទ្យាល័យហ៊ុនសែន-កំពង់កន្ទួត ស្ថិតនៅខាងកើតផ្សារនេះ ប្រហែល ១៥០ មាត្រប៉ុណ្ណោះ។ ម៉្យាងទៀត គេក៏អាចធ្វើដំណើរពីភ្នំពេញ កាត់តាមក្រុងតាខ្មៅ ឬក៏កាត់តាមផ្សារស្ទឹងមានជ័យថ្មីនិង ចំការដូង ក៏អាចមកដល់ទីតាំងសាលានេះផងដែរ។