Jump to content

វិទ្យាល័យហ៊ុនសែនចម្ការដូង

ពីវិគីភីឌា

វិទ្យាល័យហ៊ុនសែនចម្ការដូង គឺវិទ្យាល័យមួយដែលមានសិស្សគ្រប់បណ្តាខេត្ត ភូមិ ស្រុកនានា​ មកសិក្សាស្រាវជ្រាវដើម្បីក្រេបជញ្ជក់ចំណេះដឹង។វិទ្យាល័យហ៊ុនសែនចំការដូងមានទីតាំងបច្ចុប្បន្ននៅភូមិភ្នំលាវ ឃុំពងទឹក ស្រុុកដំណាក់ចង្អើរ ខេត្តកែប។ វិទ្យាល័យហ៊ុនសែនចំការដូងត្រូវបានសាងសង់តាំងពីឆ្នាំ១៩៩៦មកម្ល៉េះកាលនោះមានតែអាគារមួយខ្នងតែប៉ុណ្ណោះរហូតដល់ឆ្នាំ២០០៣,២០០៤,២០០៥...សាលាបានសាងសង់ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្នមានអាគារសម្រាប់សិក្សារាល់ថ្ងៃចំនួន៥អាគារ អាគារកាត់ដេរចំនួនមួយ​ ក្លឹបយុវជនចំនួនមួយដែរនិងជាពិសេសគឺមានអាគារធនធានដ៍ល្អមួយដែលត្រូវបានសាងសង់ឡើងសម្រាប់ពិសោធន៍ សិក្សាអំពីComputer មិនតែប៉ុណ្ណោះនៅឆ្នាំ២០១៨ថ្មីៗនេះមានការកសាងអាគារ៣ជាន់ដែលជាអំណោយរបស់សម្តេចហ៊ុនសែន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការសិក្សារបស់សិស្សានុសិស្ស។

​ ការអប់រំ

[កែប្រែ]

លោកគ្រូអ្នកគ្រូប្រកបដោយចំណេះដឹងជ្រៅជ្រះ មានវិជ្ជាជីវៈក្នុងការបង្រៀន​ ឆ្លងកាត់គរុសល្យ បង្រៀនដោយយកចិត្តទុកដាក់។

បរិយាកាស

[កែប្រែ]

នៅជំុវិញសាលាពោពេញទៅដោយដើមកាសខ្ចាដែលជាម្លប់ដ៍ត្រជាក់ត្រជំុខ្យល់ជំុនោរបក់មករំភើយៗខ្យល់អាកាសបរិសុទ្ធសម្រាប់ងាយស្រួលអោយសិស្សានុសិស្សនិងគ្រូៗអង្គុយលេងលំហែកាយ មើលសៀវភៅ អានសៀវភៅ​ឆាប់ចាំ។

ប្រវត្តិឈ្មោះសាលា

[កែប្រែ]

កាលពីមុនសាលានេះពោពេញទៅដោយដើមដូង ប៉ុន្តែដោយសារសង្រ្គាមធ្វើអោយដើមដូងនោះងាប់អស់។