វិទ្យាល័យហ៊ុនសែនវាលរេញ ខេត្តព្រះសីហនុ
ប្រវត្តិវិទ្យាល័យ ហ៊ុន សែនវាលរញ
[កែប្រែ]សាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ គឺបានកសាងក្នុងឆ្នាំ១៩៩៦ ។ សាលានេះបានកសាងឡើងក្នុងគោលបំណង ជួយអោយយុវជន នៅក្នុងស្រុកព្រៃនប់អោយមានចំណេះដឹង។
ទីតាំងភូមិសាស្ត្រ
[កែប្រែ]សាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ គឺជាសាលាមួយ ដែលស្ថិតនៅ ភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សាលានេះ ក៏ស្ថិតនៅជាប់តាម បណ្ណោយផ្លូវជាតិលេខ៤ ដែលមានទិសដៅពី ខេត្តព្រះសីហនុ ទៅ ទីក្រុងភ្នំពេញ ហើយពី ទីក្រុងភ្នំពេញ ទៅ ខេត្តព្រះសីហនុ ។ បើសិន គិតពី ផ្សារវាលរេញ ទៅវិទ្យាល័យ ប្រហែលជាប្រវែង ៧០០ម
ពិពណ៌នាពីវិទ្យាល័យហ៊ុន សែនវាលរេញ
[កែប្រែ]នៅពេលឥឡូវនេះ សាលាវិទ្យាល័យហ៊ុន សែនវាលរេញ មានអាគារសំរាប់សិក្សា មានចំនួន ៥អាគារ បណ្ណាល័យសំរាប់ដាក់សៀវភៅ មានចំនួន ០១អាគារ ហើយនឹង ទីចាត់ការគ្រូ មានចំនួន ០១អាគារ ។ នៅក្នុងអាគារសិក្សា ក្នុងមួយអាគារៗមួយខ្នង មាន០៥បន្ទប់ អាគារបណ្ណាល័យ មាន០២បន្ទប់ ហើយនឹង ទីចាត់ការគ្រូមានចំនួន ០៣បន្ទប់។កាលពីមុន សាលាវិទ្យាល័យនេះ មិនមានកន្លែងសំរាប់ លែងកីឡា បាល់ទាល់ បាល់ទះ និង បាល់បោះ នៅឡើយទេ ។ ដោយនៅពេលក្រោយៗមក ប្រហែលជានៅឆ្នាំ ២០០៥ទើបមាន ការអភិវឌ្ឍន៍សាលា ដោយលុបត្រពាំងនៅខាងឆ្វេងដៃ ផ្លូវចូលសាលា ធ្វើជាកន្លែងទីលានបាល់ទាត់ បាល់ទះ បាល់បោះ និងកន្លែងកំសាន្តផ្សេងៗទៀត។ ម្យ៉ាងវិញទៀត សាលាមានទេសភាព