Jump to content

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

ពីវិគីភីឌា
​វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

វិទ្យា​ស្ថាន​ជាតិ​ពហុ​បច្ចេកទេស​​កម្ពុជា​គឺ​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​របស់​រដ្ឋ​ធំ​ជាង​គេ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​មាន​សមត្ថភាព​ផ្ទេរ​នូវ​បច្ចេក​ទេស​ដល់​និស្សិត ។

វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា NPIC គឺ​ជា​គ្រឹះស្ថាន​បច្ចេកទេស​​​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​រៀប​ចំ​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​និង​សាធារណៈ​រដ្ឋ​កូរ៉េ​ ដែល​មាន​សហប្រតិបត្តិ​ការ​ជា​មួយ​និង​សាកលវិទ្យាល័យ​ Jeon Ju នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ។ NPIC ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​​ក្រោម​អធិបតី​ភាព​របស់​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ ២០០៥ ។ NPIC បាន​រៀប​ចំ​តាម​កម្មវិធី​សិក្សា​ទំនើប ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អនុវត្តន៍ (៧០​ភាគរយ) និង​ទ្រឹស្ដី (៣០​ភាគរយ) ក្នុង​​ការ​រៀប​ចំ នេះ​អាច​ឱ្យ​និស្សិត​ធ្វើ​អ្វី​មួយ​យ៉ាង​រហ័ស​ហើយ​និង​អភិវឌ្ឍ​សមត្ថ​ភាព​មុខ​ជំនាញ​របស់​ពួក​គេ​រៀងៗ​ខ្លួន​បាន​យ៉ាង​លឿន ។

សិស្ស​និស្សិត​និង​សិក្សា​ជំនាញ​ជា​មួយ​និង​សាស្ត្រាចារ្យ​ខ្មែរ​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ ហើយ​និង​សាស្ត្រាចារ្យ​ជន​ជាតិ​កូរ៉េ​ ដែល​ការ​សិក្សា​ក្នុង​មួយ​ថ្ងៃ ៦ ម៉ោង ហើយ​៥ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ។ បន្ទាប់​ពី​ពួក​គេ​បញ្ចប់​ការសិក្សា​ គេ​អាច​មាន​សំណាង​បន្ត​ការ​សិក្សា​និង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ ។


គោល​ដៅ

[កែប្រែ]

វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​និង​ឱ្យ​មាន​ការ​អនុវត្តន៍​បាន​ខ្ពស់​, តម្រង់​​វិជ្ជា​ជីវៈ​និង​កម្មវិធី​អប់រំ​នៃ​មូល​ដ្ឋាន​គ្រឹះ​បច្ចេកទេស ដើម្បី​និស្សិត​នៅ​ទី​ជនបទ​និង​តំបន់​ដាច់​ស្រយាល​ក្នុង​ប្រទេស​កម្ពុជា ។ វិទ្យាស្ថាន​និង​ជួយ​រក​ការ​ងារ​នៅ​ក្នុង​តំបន់​និង​នៅ​បរទេស​ឱ្យ​និស្សិត​ពេល​បញ្ចប់​ការ​សិក្សា​តាម​រោង​ចក្រ​ សហគ្រាស​ធំៗ​ និង​នៅ​ស្ថាប័ន​​រដ្ឋ​មួយ​ចំនួន ។ ការ​ផ្តល់​ឱ្យ​គ្រប់​គ្រាន់​សម្រាប់​ទី​ផ្សារ​នៅ​ក្នុង​តំបន់​និង​បរទេស​ជា​មួយ​និង​ជំនាញ​ដ៏​ពិត​ប្រាកដ​មួយ ។

ទស្សនៈ​វិស័យ

[កែប្រែ]

ក្នុង​ឆ្នាំ​២០១៥ វិទ្យសា្ថន​នឹង​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ឆ្នៃ​ប្រឌិត​និង​ផ្ទេរ​បច្ចេក​វិទ្យា​ផ្នែក​ឧស្សាហកម្ម កសិកម្ម និង​សេវា​កម្ម​សម​ស្រប​តាម​សកលភាវូប​ជនីយកម្ម​ដែល​រួម​ចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​ផ្តល់​ធន​ធាន​មនុស្ស​សម្រាប់​ការ​អភិវឌ្ឍន៍​ក្នុង​ប្រទេស​កម្ពុជា​ ។

តារាង​នៃ​ការ​ចាត់​ចែង

[កែប្រែ]

Organization-Charts-of-NPIC-(Color-Version).png

លក្ខណៈ​ពិសេស

[កែប្រែ]
  • វិទ្យាស្ថាន​គឺ​ជា​គ្រឹះ​ស្ថាន​សិក្សា​របស់​រដ្ឋ ប្រកប​ដោយ​ឧត្តមភាព​ឈាន​មុខ​គេ នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ក្នុង​ការ​ផ្ទេរ​បច្ចេក​វិទ្យា​ដ៏​សម្បូរ​បែប​និង​ទំនើប​ទាន​សម័យ​ដល់​ ប្រជា​ពល​រដ្ឋ​កម្ពុជា​ ដើម្បី​ឱ្យ​ក្លាយ​ទៅ​ជា​បញ្ញា​វន្ត​លើ​វិស័យ​វិទ្យាសាស្រ្ត​បច្ចេក​ទេស​ និង​សេវា​កម្ម ។
  • វិទ្យាស្ថាន​បាន​បំពាក់​នូវ​ឧបករណ៍​សម្ភារៈ​ទំនើប​ៗ​ទាន់​សម័យ​យ៉ាង​សម្បូរ​បែប​សម្រាប់​គ្រប់​មុខ​ជំនាញ ។
  • វិទ្យាស្ថាន​ជា​កន្លែង​សហប្រតិបត្តិ​ការ​ឧស្សាហកម្ម​ជា​មួយ​និង​សហគ្រាស​អន្តរជាតិ ដូច​ជា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​បណ្តា​ប្រទេស​នានា ។ បច្ចុប្បន្ន​វិទ្យាស្ថាន​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ជុង​ ជូ នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ។
  • និស្សិត​ដែល​បញ្ចប់​ការ​សិក្សាជា​មួយ​នឹង​ពិន្ទុ​ខ្ពស់​បំផុត​នឹង​អាច​បន្ត​ការ​សិក្សា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ។
  • វិទ្យាស្ថាន​បាន​ផ្តល់​ជូន​នូវ​ការ​សិក្សា​ភាសា​អង់គ្លេស ភាសាកូរ៉េ​ និង​កុំព្យូរទ័រ​ ។
  • និស្សិត​ពូកែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​តាម​រូប​ភាព​ផ្សេងៗ ។
  • មន្រ្តី​ និង​សាស្រ្តា​ចារ្យ​ភាគ​ច្រើន​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​នៅ​បរទេស ។
  • មាន​សាស្រ្តា​ចារ្យ​អន្តរជាតិ​ចូល​រួម​ក្នុង​ការ​បង្រៀន ។
  • មាន​អន្តេ​វា​សិកដ្ឋាន​ប្រកប​ដោយ​ផា​សុខ​ភាព​សម្រាប់​និស្សិត​ស្នាក់​នៅ ។
  • អ្នក​ដែល​ទទួល​បាន​សញ្ញា​ប័ត្រ​ពី​វិទ្យាស្ថាន​ នឹង​មាន​អាទិភាព​ខ្ពស់​ក្នុង​ការ​ស្វែង​រក​ការ​ងារ​ល្អៗ​នៅ​ក្នុង​និង​ក្រៅ​ប្រទេស ដោយ​ទទួល​ប្រាក់​កម្រៃ​ខ្ពស់ ។

មុខ​វិទ្យា​សិក្សា

[កែប្រែ]

175615 165423923510453 165422076843971 364999 1640828 o.jpg

ទំនាក់​ទំនង

[កែប្រែ]
  • អាសយដ្ឋាន​៖ ភូមិ​ស្រែ​រាជ្ជៈ សង្កាត់​សម្រោង​ក្រោម ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ (ក្បែរ​វត្ត​ពូន​ភ្នំ)
  • ទូរស័ព្ទ៖ (០២៣) ៣៥ ៣៥ ៦២ / (០១២) ៦៦ ០៧ ២៨ / (០១២) ៣៨ ១២ ៤៦
  • ទូរសារ៖ (០២៣) ៣៥ ៣៥ ៦១

ប្លង់​ទីតាំង​របស់​វិទ្យាស្ថាន

[កែប្រែ]

Map for NPIC.png

ឯក​សារ​យោង

[កែប្រែ]

វែបសាយៈ /www.npic.edu.kh