វិទ្យាស្ថានរៃយំ
វិទ្យាស្ថានរៃយំ គឺជាអង្គការក្រៅរដ្ឋាភិបាលដែលបង្កើតឡើងសម្រាប់ទ្រទ្រង់ និងថែរក្សាសិល្ប និងវប្បធម៌ដ៍ផូផង់របស់ប្រទេសកម្ពុជា។ វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងដោយលោក លី តារាវុទ្ធ និង Ingrid Muan (1964-2005) នៅខែធ្នូ ឆ្នាំ២០០៨ ក្នុងគោលបំណងផ្ដល់ជាវេទិការសម្រាប់ការសិក្សាស្រាវជ្រាវ អភិរក្ស និងការផ្សព្វផ្សាយសិល្បៈ និងវប្បធម៌បុរាណ ក៍ដូចជាសហសម័យនៃប្រទេសកម្ពុជា។ តាមរយៈការតាំងពិពណ៌ ព្រឹត្តិការណ៍ និងការបោះពុម្ពផ្សាយ វិទ្យាស្ថានរៃយំមានគោលបំណងក្នុងការជម្រុញឱ្យមានការផ្លាស់ប្ដូរគំនិត ខណៈដែលវិទ្យាស្ថានបានផ្ដួចផ្ដើមឱ្យមានការសម្ដែងចេញប្រកបដោយភាពឆ្នៃប្រឌិត និងការលើកទឹកចិត្តឱ្យមានការស្រាវជ្រាវបន្តទៅទៀត[១]។ រាល់សកម្មភាពទាំងអស់របស់រៃយំសុទ្ធតែផ្ដល់ជូនដោយមិនគិតថ្លៃ និងបើកទូលាយដល់សារណៈជនទូទៅ។ ដោយមានទីតាំងនៅតាមដងផ្លួវប្រសព្វគ្នារវាងអាគារសកលវិទ្យាវិចិត្រសិល្បៈ និងសារមន្ទីជាតិ ស្ថិតនៅតំបន់អ៊ូរអរមួយនៃទីក្រុងភ្នំពេញ វិទ្យាស្ថានរៃយំមានផ្ដល់នូវទីកន្លែងសម្រាប់ការប្រាស័យទាក់ទងគ្នារវាងសិស្សនិស្សិត សាស្រ្តាចារ្យ អ្នកទីក្រុង និងភ្ញៀវអន្តរជាតិនានា។
សិល្បករដែលបានបង្ហាញស្នាដៃនៅរៃយំ
[កែប្រែ]- លោក Asasax
លោក Asasax ជាសិល្បករដែលបានធ្វើការតាំងពិព័ណ៌កអំពីពណ៌ធម្មជាតិ និងពណ៌ដែលកើតឡើងពីការឆ្នៃប្រឌិតរបស់មនុស្ស។ លោកបានប្រផ្ដុំនូវគ្រប់ទម្រង់ទាំងអស់ដែលបណ្ដាលឱ្យកកើតជាពណ៌មានដូចជា កាយវិការ សម្លេង និងទម្រង់ទាំងឡាយដែលមានក្នុងអារម្មណ៍មនុស្សយើង មានឥទ្ធិពលមកលើយើង និងចាកចេញពីយើងដោយបន្សល់ទុកតែភាពសោកសៅនៃអតីតកាល។ ការតាំងពិព័ណ៌របស់ Asasax ត្រូវបានផ្ដល់រហស្សនាមថា "Angkor Color Relief"។ ពិព័ណ៌មានគោលដៅធ្វើជាបង្អួច ឬជាប្រឡោះនៅលើជញ្ជាំង ដែលបំបាត់ភាពជាប់គាំងនៃបន្ទប់ និងបើកឱ្យឃើញនូវទស្សនីយ៍ភាពដែលបាត់បង់រួចមកហើយរបស់វប្បធម៌ខ្មែរពីអតីត។ ពិព័ណ៌របស់លោកត្រូវបានធ្វើក្រោមពាក្យស្លោកថា "ដោយគ្មានពណ៌ មនុស្សនឹងស្លាប់" (Without Color People Die)[២]។
ពិព័ណ៌នេះបានប្រើប្រាស់ក្រណាត់សូត្ររួមជាមួយនឹងការប្រើប្រាស់ពណ៌ដ៍ប៉ិនប្រសព្វ ធ្វើឱ្យអាចឆ្លុះបញ្ចាំងពីមរតកមិនអាចកាត់ថ្លៃបាននៃប្រាសាទអង្គ និងចម្លាក់ផ្សេងៗដែលរបស់ស្នាដៃបុព្វបុរសខ្មែរយើង។
ឯកសារយោង
[កែប្រែ]- ↑ វិទ្យាស្ថានរៃយំ ទាញយកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ http://www.reyum.org/about_reyum.html
- ↑ សិល្បករនៅវិទ្យាស្ថានរៃយំ ទាញយកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ http://www.reyum.org/artists/asasax/asasax.html
តំណរភ្ជាប់ខាងក្រៅ
[កែប្រែ]- វិបសាយវិទ្យាស្ថានរៃយំ http://www.reyum.org
- Asasax Art Gallery http://www.asasaxart.com.kh Archived 2014-02-20 at the វេយប៊ែខ ម៉ាស៊ីន.