Jump to content

វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម

ពីវិគីភីឌា
វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខា​ភិបាល ខ.ភ.ម
ឯកសារ:HSI of RCAF.jpg
ឡាតាំង: Health Science Institute of R.C.A.F
បង្កើត2004
ប្រភេទសាធារណៈ
Directorឧត្តមសេនីយ៍​ឯក​សាស្ត្រាចារ្យ​វេជ្ជ. លន់ សុខុន
វិបសាយhttp://www.insti-sante.edu.kh

វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល ខ.ភ.ម កើត​ឡើត​នៅ​ឆ្នាំ​២០០៤ ជា​គ្រឹះស្ថាន​ឧត្តមសិក្សា​មួយ​ដែល​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​វិស័យ​សុខាភិបាល​ដូច​ជា វេជ្ជបណ្ឌិត ឱសថការី ទន្តបណ្ឌិត អ្នក​ថែទាំង​វេជ្ជសាស្ត្រ ឆ្មប និង​មន្ទីរ​ពិសោធ។

អំពី​វិទ្យាស្ថាន

[កែប្រែ]
  • នៅ​ឆ្នាំ​១៩៨៥ មាន​ឈ្មោះ​ថា​ជា សាលា​មធ្យម​សិក្សា​ពេទ្យ​យោធា
  • នៅ​ឆ្នាំ​១៩៩៥ បាន​ប្រែ​មក​ជា សាលា​ពេទ្យ​ខេមរភូមិន្ទ
  • បាន​ក្លាយ​ជា វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល ខ.ភ.ម នៅ​ឆ្នាំ ២០០៤ យោង​លើ​អនុក្រឹត្យ ៦១ អ.ន.ក្រ ចុះ​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ​២០០៤
  • ជា​គ្រឹះស្ថាន​រដ្ឋបាល​សាធារណៈ​នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០០៩ ដោយ​អនុក្រឹត្យ​លេខ ៩៧ អ.ន.ក្រ.បក[]

ចក្ខុវិស័យ

[កែប្រែ]

កងទ័ព​និង​ប្រជាជន​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ទទួល​សេវា​ការពារ និង​ព្យបាល​ពី​វេជ្ជបណ្ឌិត​ដែល​មាន​សមត្ថភាព​ខ្ពស់ ហើយ​ប្រកប​ដោយ​ក្រប​សីលធម៌​វិជ្ជាជីវៈ ឆ្លើយតប​នឹង​តម្រូវការ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស និង​ក្នុង​តំបន់។[]

បេសកកម្ម

[កែប្រែ]

ធានា​លើ​ការបណ្ដុះបណ្ដាល​វិស័យ​សុខាភិបាល (វេជ្ជបណ្ឌិត ឱសថការី ទន្តបណ្ឌិត អ្នក​ថែទាំង​វេជ្ជសាស្ត្រ ឆ្មប និង​មន្ទីរ​ពិសោធ) ប្រកប​ដោយ​គុណភាព សមត្ថភាព និង​មាន​ក្រម​សីលធម៌​វិជ្ជាជីវៈ​ខ្ពស់ ជាមួយ​បរិមាណ​សមស្រប​ទៅ​តាម​តម្រូវការ​ទាំង​អម​វេជ្ជសាស្ត្រ​ទូទៅ និង​ឯកទេស ព្រម​ទាំង​មាន​ការ​បណ្ដុះបណ្ដាល​ជំនាញ និង​ឯកទេស​បន្ត​ថ្នាក់​ជាតិ និង​អន្តរជាតិ។[]

កម្មវិធី​សិក្សា

[កែប្រែ]

វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល ខ.ភ.ម មាន​បី​មហាវិទ្យាល័យ​ដូច​ជា៖

  • មហាវិទ្យាល័យ​វេជ្ជសាស្ត្រ
  • មហាវិទ្យាល័យ​ឱសថសាស្ត្រ
  • មហាវិទ្យាល័យ​ទន្តសាស្ត្រ

សាលា​ថែទាំង​វេជ្ជសាស្ត្រ៖

  • គលានុបដ្ឋាក
  • ឆ្មប
  • មន្ទីរ​ពិសោធ

សេចក្ដី​យោង

[កែប្រែ]
  1. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2013-10-23. Retrieved 2014-04-08.
  2. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2013-10-23. Retrieved 2014-04-08.
  3. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2013-10-23. Retrieved 2014-04-08.