Jump to content

វិធី​កម្លាយ

ពីវិគីភីឌា

ងក់

កម្លាយដោយផ្នត់ដើម

[កែប្រែ]

ទម្រង់(ជន់)

[កែប្រែ]

ទម្រង់(ព-) មានប្រាំគឺ [ញ-] [ទ-]ឧទាហរណ៍

ទម្រង់(ពស-)

[កែប្រែ]

ទម្រង់(ពស-) ក៏មានប្រាំដូចគ្នាដែរគឺ [ក-] [ច-] [ប-] [ត-] និង [ស-]។ ឧទាហរណ៍៖

  • [ក-] + កាយ → កកាយ
  • [ក-] + កូរ → កកូរ
  • [ច-] + ចឹក → ចចឹក
  • [ត-] + តះ → តតះ
  • [ប-] + បោស → បបោស
  • [ស-] + សិត → សសិត

ទម្រង់(ពសព-)

[កែប្រែ]

ទម្រង់(ពសព-) មានច្រើនបែបដូចជា [ក'ង-] [ក'ន-] [ក'ម-] [ប'ន-] [ប'ណ-] [ប'ញ-] [ប'ម-] [ព'ន-] [រ'ម-] … ។ ឧទាហរណ៍៖

  • [ក'ង-] + ធំ →
  • [ក'ន-] + តឿ → កន្ដឿ
  • [ក'ម-] + បាក់ → កំបាក់
  • [ក'ម-] + បាំង → កំបាំង
  • [ប'ន-] + ត → បន្ដ
  • [ប'ណ-] + ដើរ → បណ្ដើរ
  • [ប'ញ-] + ចេញ → បញ្ចេញ
  • [ប'ម-] + ពេញ → បំពេញ
  • [ព'ន-] + យល់ → ពន្យល់
  • [រ'ម-] + លេច → រំលេច
  • [អ'ម-] + រែក → អំរែក
  • [អ'ម-] + បោស → អំបោស
  • [ប'ង-] + គ្រប់ => បង្គ្រប់
  • [ប'ង-] + កើយ => បង្កើយ

អន់

ទម្រង់(ពពស-)

[កែប្រែ]

ទម្រង់(ពពស-)មានតែពីរគត់ គឺ [ប្រ-] និង [ស្រ-]។ ឧទាហរណ៍៖

  • [ប្រ-] + សូន → ប្រដាល់
  • [ប្រ-] + ជល់ → ប្រជល់
  • [ប្រ-] + កាន់ → ប្រកាន់
  • [ស្រ-] + អាប់ → ស្រអាប់
  • [ស្រ-] + លះ → ស្រលះ
  • [ស្រ-] + ទន់ → ស្រទន់

កម្លាយដោយផ្នត់ជែក

[កែប្រែ]

ទម្រង់(-ព-)

[កែប្រែ]

ទម្រង់(-ព-)មានបីគឺ [-ម-] [-ន-] [-ប-]។ ឧទាហរណ៍៖

  • [-ន-] + កើយ → ខ្នើយ
  • [-ន-] + ជាន់ → ឈ្នាន់
  • [-ន-] + សែង → ស្នែង
  • [-ប-] + លាយ → ល្បាយ
  • [-ប-] + លេង → ល្បែង
  • [-ប-] + លឿន → ល្បឿន
  • [-ម-] + ជួញ → ឈ្មួញ
  • [-ម-] + ដើរ → ថ្មើរ
  • [-ម-] + ចាំ → ឆ្មាំ
  • [-ម-] + ខូច → ខ្មោច
  • [-ម-] + គោះ → ឃ្មោះ
  • [-ម-] + រាល → ច្រាល

ទម្រង់(-សព-)

[កែប្រែ]

ទម្រង់(-សព-)មាន [-អ'ង-] [-អ៊'ង-] [-អ'ម-] [-អ៊ម-] [-អ'ន-] [-អ៊'ន-]។ ឧទាហរណ៍៖

  • [-អ'ង-] + ខ្វះ → កង្វះ
  • [-អ'ង-] + ខ្វារ → កង្វារ
  • [-អ៊'ង-] + ព្រោះ → ពង្រោះ
  • [-អ៊'ង-] + ព្រាត់ → ពង្រាត់
  • [-អ៊'ង-] + ឃ្វាល → គង្វាល
  • [-អ'ម-] + ស្លាប់ → សម្លាប់
  • [-អ'ម-] + ខ្លាំង → កម្លាំង
  • [-អ៊ម-] + ឈរ → ជំហរ
  • [-អ'ន-] + ខ្លាស់ → កន្លាស់
  • [-អ៊'ន-] + កាច់

ទម្រង់(-ស/ព-)

[កែប្រែ]

ទម្រង់(-ស/ព-) មានពីរ គឺ [-អ៊/ន-] និង [-អ៊/ប-]។ ឧទាហរណ៍៖

  • [-អ៊/ន-] + រាប → រនាប
  • [-អ៊/ន-] + រាស់ → រនាស់
  • [-អ៊/ន-] + រោច > រនោច
  • [-អ៊/ប-] + រៀប → របៀប
  • [-អ៊/ប-] + រាំ → របាំ
  • [-អ៊/ប-] + រោយ > របោយ

ទម្រង់(-សព/ព-)

[កែប្រែ]

ទម្រង់(-សព/ព)មានពីរដូចគ្នាដែរគឺ [-អ'ម/ន-] និង [-អ៊'ម/ន-]។ ឧទាហរណ៍៖

  • [-អ'ម/ណ-] + កើត → កំណើត
  • [-អ'ម/ណ-] + ចេញ → ចំណេញ
  • [-អ៊'ម/ន-] + គិត → គំនិត
  • [-អ៊'ម/ន-] + ទិញ → ទំនិញ ៕គួរ បង្គួរ