វិរោរាជ
Appearance
វិរោរាជ | |
---|---|
ព្រះបាទ | |
រជ្ជកាល | ម.គ.ស ១៩១-១៤១ |
រាជ្យមុន | ព្រះបាទកុម៉ែរាជ |
រាជ្យបន្ត | ព្រះបាទឧទ័យ |
ស្វាមី/មហេសី | អ្នកម្នាងទេស |
បុត្រ | ព្រះឧទ័យ |
សន្តតិវង្ស | ព្រះកុម៉ែរាជ |
បិតា | ព្រះបាទកុម៉ែរាជ |
មាតា | ព្រះនាងធារាវត្តី |
ប្រសូត | ម.គ.ស ២២៩ នគរគោកធ្លក |
សុគត | ម.គ.ស ១៣៨ មហានគរធំ |
ព្រះបាទវិរោរាជ (ម.គ.ស ២២៩-១៣៨) រជ្ជកាល (ម.គ.ស ១៩១-១៤១) ក្រោយព្រះថោង ឬព្រះបាទសម្ដេចកុម៉ែរាជ បានចូលទិវង្គត ព្រះវិរោរាជ បុត្រច្បងត្រូវបានឡើងសោយរាជសម្បត្ដិបន្ដនៅថ្ងៃទី ១៣កើត ខែផល្គុន ឆ្នាំរកា ព.ស ៣៥៣ ត្រូវជាឆ្នាំ ១៩១ មុនគ.ស។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទីពីរបន្ទាប់ពីព្រះថោង។ កាលនោះព្រះវិរោរាជ បានព្រះជន្ម ៣៨ វស្សា។ អ្នកម្នាងទេស កូនស្រីរបស់មហាអាមាត្យត្រូវបានព្រះអង្គតែងតាំងជាព្រះអគ្គមហេសី ដោយមានព្រះនាមមន្ទោទេវីសោភាលក្ខណាមហាក្សត្រី។ ក្នុងឆ្នាំខាល ព.ស ៣៧០ ព្រះនាងប្រសូតបានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាម ព្រះឧទ័យ។ សោយរាជសម្បត្ដិបាន ៥០ ឆ្នាំ ព្រះវិរោរាជ ក៏បានចូលទិវង្គត នៅឆ្នាំខាលក្នុងព្រះជន្ម ៩១ វស្សា។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន បណ្ឌិត រស់ ចន្ទ្រាបុត្រ
មុនដោយ ព្រះបាទកុម៉ែរាជ |
នគរគោកធ្លក | តដោយ ព្រះបាទឧទ័យ |