Jump to content

វិសមភាព កុលហ្គោម៉ូរ៉ូវ

ពីវិគីភីឌា

វិសមភាពកុលហ្គោម៉ូរ៉ូវ (Kolgomorov's inequality) គឺ​ជា​វិសមភាព​មួយ​ដែល​អោយ​ទំនាក់ទំនង ក្នុង​អនុគមន៍​មួយ និង​ដេរវេ​ទី១ ទី២​របស់​វា។ ខាងក្រោម​នេះ​​ជា​ពំនោល​​របស់​វិសមភាព​កុលហ្គោម៉ូរ៉ូវ៖

តាង f:ℝ→ℝ ជាអនុគមន៍មានដេរីវេពីរដងនៅលើ ℝ គឺ f និង f″ កំនត់លើ ℝ ។ ចង្អុលបង្ហាញ

M0=supx∈ℝ|f(x)|, M1=supx∈ℝ|f′(x)|, M2=supx∈ℝ|f″(x)| ។

នោះ f′ ទាល់​លើ ℝ និង M1≤2M0M2.

សំរាយបញ្ជាក់

[កែប្រែ]

ដើម្បី​ស្រាយបញ្ជាក់​វិសមភាព​នេះ យើង​ត្រូវ​ប្រើទ្រឹស្តីបទតេល័រ

តាង a∈ℝ+∗,x∈ℝ ។ ដោយអនុវត្តវិសមភាពតាយល័រ-ឡាហ្ក្រង់ (Taylor-Lagrange Inequality) ចំពោះ f នៅលើចន្លោះ [x−a,x] និង [x,x+a] យើងបាន

{|f(x−a)−(f(x)−af′(x))|≤a22M2|f(x+a)−(f(x)+af′(x))|≤a22M2

ដោយ

|f(x+a)−f(x−a)−2af′(x)|
=|(f(x+a)−(f(x)+af′(x)))−(f(x−a)−(f(x)−af′(x)))|≤a2M2

ដូច្នេះ

|2af′(x)|≤|f(x+a)−f(x−a)|+a2M2≤2M0+a2M2 ។

ហេតុនេះ

M1≤M0a+12aM2≤2M0M2

ដែល​យើង​បាន​ប្រើ​ប្រាស់​វិសមភាព AM-GM (AM-GM inequality) នៅ​ជំហាន​ចុង​ក្រោយ​គេ។