Jump to content

វិសមភាព ស្ទេហ្វេនសេន

ពីវិគីភីឌា

ក្នុងគណិតវិទ្យា វិសមភាពស្ទេហ្វេនសេន(Steffensen's inequality) ដែលត្រូវបានដាក់ឈ្មោះតាម លោក ចូហាន ហ្វ្រេដេរីក ស្ទេហ្វេនសេន (Johan Frederik Steffensen) គឺជាវិសមភាពអាំងតេក្រាលក្នុងវិភាគពិត​។ វាពោលថា បើ ƒ : [a, b] → R អនុគមន៍មានអាំងតេក្រាល ម៉ូណូតូនចុះ និងមិនអវិជ្ជមាន ហើយ g : [a, b] → [0, 1] ជាអនុគមន៍មានអាំងតេក្រាលមួយផ្សេងទៀត នោះ

∫b−kbf(x)dx≤∫abf(x)g(x)dx≤∫aa+kf(x)dx,

ដែល

k=∫abg(x)dx ។