វីនដូអេច

ដោយវិគីភីឌា
Windows 8 logo and wordmark.svg

បច្ចេកវិទ្យាថ្មីៗនៃ Microsoft Windows បានធ្វើការវិវត្ដន៏ជាលំដាប់តមកដល់ខែតុលា ឆ្នាំ២០១២ កម្មវិធី វីនដូអេច }(Windows 8)ថ្មី បានធ្វើការលេចមុខឡើងសំរាប់កុំព្យួទ័រឯកជន កុំព្យូទ័រប្រើប្រាស់ជាលក្ខណៈ Desktops, laptops, Microsoft Tablet PCs និងHome theater PCs ជាដើម។

ចំពោះរូបរាងនិង ការប្រើកម្មវិធី វីនដូអេច Windows 8 វាមានលក្ខណៈខុសមួយចំនួន និងមួយចំនួនទៀតដូច Windows 7 ដោយគ្រាន់តែ ប៊ូតុងStart មានរូបរាងថ្មី ខុសគ្នានិង ប៊ូតុង Start Windows 7 ។ ចំនែកឯរូបរាងខាងក្នុងវា មានឧបករណ៏ ថ្មីៗច្រើន និងទាន់សម័យជាងតែប៉ុណ្ណោះ។ប្រសិនបើលោកអ្នកចង់បានកម្មវិធី វីនដូអេច Windows 8 យកមកប្រើប្រាស់នោះ លោកអ្នកអាចចូលទៅក្នុងគេហៈទំព័រ http://windows.microsoft.com ដែលអនុញ្ញាត ឲ្យលោកអ្នកជ្រើសរើស Windows ទៅតាមចំនង់ចំណូលចិត្ដ។ជាមួយនិងអត្ថប្រយោជន៏ ដល់ច្រើនរបស់ វីនដូអេច Windows 8 លោកអ្នកនិងបានដឹង កាន់តែច្បាស់ នូវពេលលោកអ្នកបានប្រើប្រាស់វា។

ប្រវត្ដិនៃការបង្កើត[កែប្រែ]

ការកំណត់ ចេញផ្សាយ វីនដូអេច Windows 8

វីនដូអេច Windows 8 បានចាប់ផ្ដើមអភិវឌ្ឍន៏ មុនWindows 7បានបញ្ជូនចេញ នៅក្នុងឆ្នាំ២០០៩មកម្ល៉េះ។ ដូច្នេះ ហើយទើបវាបានចេញមុខនៅក្នងខែមករាឆ្នាំ២០១១នេះ នៅឯ Consumer Electronics Show (CES) ដែល (Microsoft) បានចេញផ្សាយ ថា​វីនដូអេច Windows 8 គួរតែ​បន្ថែមនូវ ការគាំទ្រ សំរាប់ (ARM Micorprocessors) នៅក្នុង ការដាក់បន្ថែមនៃ (x86 មក​​ intel,AMD និង​((( ((VIA) ជាដើម។ នៅថ្ងៃទី១ ខែមិថុនា​ Microsoft បានបើកឲ្យដំណើរការ Windowns 8ជាផ្លូវការនិង អ្នកប្រើប្រាស់វាចាប់ចិត្ដជាខ្លាំង នៃការអភិវឌ្ឍន៏ថ្មីនូវ Taipei Computex 2011 នៅក្នុងTaipei(Taiwan) ដោយលោក Mike Angiulo និងនៅកិច្ចប្រជុំ D9 នៅឯរដ្ឋ [[California(United States)] ដែលរៀបចំកម្មវិធីនេះ ដោយលោក Julie Larson-Green និង ម្ចាស់ក្រុមហ៊ុន Microsoft's Windows ​លោក Steven Sinofsky។​ មួយខែក្រោយ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ Microsoft​ បានបើកនូវ blog ថ្មីរបស់ខ្លូនដែលហៅថា (Building Windows 8) សំរាប់ អតិថិជន​ អ្នកប្រើប្រាស់ទាំងអស់ នៅថ្ងៃទី​១៥ ខែ សីហា ឆ្នាំ២០១១។

ការដាក់បង្ហាញ[កែប្រែ]

ក្រុមហ៊ុន Microsoft បានបើកចេញនូវ Windows 8 ថ្មីរបស់ខ្លួន ដែលនិង ធ្វើការដេញថ្លៃដំបូង នូវកក្នុងកិច្ចប្រជុំ BUILD កាលពីថ្ងៃទី ១៣ កញ្ញា ២០១១។ ជាមួយគ្នានេះដែរ Microsoft ក៏បាន ដាក់បង្ហាញ នូវ រូបរាងជំនាន់ថ្មីគឺ Windows 8 (build 8102) ដែលបានរាប់បញ្ជូល បន្ថែមនូវ SDKs និងឧបករណ៏ថ្មី ដូចជា​ (Visual Studi Express និង [[en:Expression Blend|Expression Blend] )​ ជាដើម សំរាប់​​ ភាព​កំពុង អភិវឌ្ឍន៏ នៃមុខមាត់ថ្មី របស់ windows 8។ ក្រុមហ៊ុន Microsoft បានអនុញ្ញាត ឲ្យ បាន ធ្វើការទាញយក Windowns 8 ច្រើនជាង ៥០០​​ ០០០គ្រឿង នៃកិច្ចការដាក់បង្ហាញ Windows 8 ក្នុងរយៈពេល ១២​ ម៉ោង នៃការផ្តល់ជូននេះប៉ុណ្ណោះ។