វីលហែម រ៉នថ៍ហ្គិន
វីលហែម ខុនរ៉ាដ រ៉នថ៍ហ្គិន (Wilhelm Conrad Röntgen) (២៧ មិនា ១៨៤៥ – ១០ កុម្ភៈ ១៩២៣) ជារូបវិទូជនជាតិអាល្លឺម៉ង់ ដែលបានរកឃើញកាំរស្មីអិច។ ដោយសារស្នាដៃនេះ លោកបានទទួលរង្វាន់ណូបែលនៅឆ្នាំ១៩០១។ លោកជាជ័យលាភីដំបូងគេរបស់រង្វាន់នេះ។
ជីវប្រវត្ថិ
[កែប្រែ]រ៉នថ៍ហ្គិនចាប់កំនើតនៅឃុំឡិនណិប(សព្វថ្ងៃជាផ្នែកមួយរបស់ក្រុងរ៉ែមឆាយដ៍) នៃប្រទេសអាល្លឺម៉ង់ នៅក្នុងគ្រួសារអ្នកជំនួញនិងផលិតក្រណាត់។ ឪពុកលោកជាជនជាតិអាល្លឺម៉ង់ ឈ្មោះ ហ្វ្រេដេរីហ រ៉នថ៍ហ្គិន ហើយម្ដាយលោកជាជនជាតិហុល្លង់ ឈ្មោះ ឆាឡុត ហ្វ្រូវ៉ែង។ នៅខែមិនាឆ្នាំ១៨៤៨ គ្រួសារលោកបានរើទៅនៅក្រុងអាប៉លដន ប្រទេសហុល្លង់។ លោកបានទទួលការអប់រំថ្នាក់មូលដ្ឋាននៅទៅនោះ។ លោកត្រូវគេបណ្ដេញចេញពីសាលា ដោយសារតែលោកមិនព្រមប្រាប់ឈ្មោះមិត្តរួមថ្នាក់ម្នាក់ដែលបានគូររូបកំប្លែងចំអកអោយគ្រូៗ។ នៅឆ្នាំ១៩៦៥ លោកបន្តការសិក្សាទៅវិទ្យាស្ថានបច្ចេកវិទ្យាហ្សួរីហ ផ្នែកវិស្វកម្មមេកានិច។នៅឆ្នាំ១៨៦៩ លោកទទួលបានសញ្ញាប័ត្រថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យហ្សួរីហ។
នៅឆ្នា៨៧៣ លោកបានទៅតាមគ្រូសំណប់របស់លោកឈ្មោះ អៅហ្គូស ឃុនថ៍ ដែលបានផ្លាស់ទៅបង្រៀននៅសាកលវិទ្យាល័យស្ត្រាស់ប៊ើក។ មួយឆ្នាំក្រោយមករ៉នថ៍ហ្គិនក៏បានក្លាយជាគ្រូបង្រៀននៅទីនោះដែរ។ នៅឆ្នាំ១៩៧៥ លោកបានក្លាយជាសាស្ត្រាចារ្យនៅបណ្ឌិតសភាកសិកម្ម ប៉ុន្តែមួយឆ្នាំក្រោយក៏ត្រលប់មកធ្វើជាសាស្ត្រាចារ្យរូបវិទ្យានៅស្ត្រស់ប៊ើកវិញ។ នៅឆ្នាំ១៩៧៩ លោកត្រូវគេតែងតាំងជាប្រធានរូបវិទ្យានៅសាកលវិទ្យាល័យហ្គីសសិន ឆ្នាំ១៩៨៨ នៅសាកលវិទ្យាល័យវើហ្សប៊ើក និងនៅឆ្នាំ១៩០០ នៅសាកលវិទ្យាល័យមើនហិន (មុយនិច)។ រ៉នថ៍ហ្គិនបានទទួលយកតំណែងជាសាស្ត្រាចារ្យទៅសាកលវិទ្យាល័យខូឡំបៀ និងបានទិញសំបុត្រយន្តហោះទៅអាមេរិចរួចហើយ តែត្រូវបានអាក់ខានវិញ ដោយសារសង្គ្រាមលោកលើកទី១។ ចាប់ពីនោះមក លោកបានបន្តរស់នៅមើនហិនរហូតដល់ចូលនិវត្តន៍។
ការរកឃើញកាំរស្មីអិច
[កែប្រែ]ក្នុងកំឡុងឆ្នាំ១៨៩៥ រ៉នថ៍ហ្គិនបានធ្វើការសិក្សាលើផលខាងក្រៅ ដែលចេញពីឧបករណ៍ប្រើបំពង់សុញ្ញកាសជាច្រើនប្រភេទ (ដែលបានផ្ញើពី ហែងរីហ ហឺត ចូហាន ហ៊ីតថហ្វ វីល្លៀម គ្រូក នីកូឡា តេស្លា និង ហ្វីលីព ហ្វុន ឡឺណាដ) ពេលដែលមានបន្ទេរបន្ទុកអគ្គីសនីឆ្លងកាត់វា។