វីវ៉ូ

ពីវិគីភីឌា

បច្ចេកវិទ្យាទំនាក់ទំនងវីវ៉ូខូអិលធីឌី (ភាសាអង់គ្លេស : Vivo Communication Technology Co. Ltd.) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិសាសន៍របស់ចិន ដែលមានទីស្នាក់ការនៅទីក្រុងដុងក្វាន នៅខេត្តក្វាងតុង ដែលរចនានិងអភិវឌ្ឍស្មាតហ្វូន គ្រឿងបន្លាស់ស្មាតហ្វូន កម្មវិធីនិងសេវាកម្មអនឡាញ។ ក្រុមហ៊ុនបង្កើតកម្មវិធីសម្រាប់ទូរស័ព្ទរបស់ខ្លួន ចែកចាយតាមរយៈវី-អេបស្ដ្រល (V-Appstore) របស់ខ្លួន ដោយអ៊ីម៉េណាជឺរ (iManager) រួមបញ្ចូលនៅក្នុងកម្មសិទ្ធិរបស់ពួកគេ ប្រព័ន្ធប្រតិបត្តិការអេនដ្រយ (Android) ដែលមានមូលដ្ឋានលើ Origin OS នៅចិនដីគោក និង Funtouch OS នៅកន្លែងផ្សេងទៀតដែលមានបុគ្គលិក ១មុឺននាក់ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំំំំ២០០៩ វីវ៉ូបានពង្រីកទីផ្សារពិភពលោករបស់ខ្លួន ដោយបម្រើអ្នកប្រើប្រាស់ជាង ៤០០លាននាក់ជាមួយនឹងផលិតផល និងសេវាកម្មទូរស័ព្ទរបស់ខ្លួនទៅកាន់ជាង ៦០ប្រទេស និងតំបន់។

និមិត្តសញ្ញាផ្លាកនៃវីវ៉ូ
ប្រភេទទូរសព្ទ Vivo X50 Pro

ឯកសារយោង[កែប្រែ]