Jump to content

សង់ខ្យាល្ពៅ

ពីវិគីភីឌា
សង់ខ្យាល្ពៅ

សង់ខ្យាល្ពៅ (Sankya Lapov) គឺជាឈ្មោះបង្អែមមួយប្រភេទដែលគេឃើញមាននៅប្រទេសកម្ពុជា[][] បង្អែមនេះមានគ្រើងផ្សំដូចជា ផ្លែល្ពៅ ខ្ទិះដូង ពងមាន ម្សៅខ្សាយ និង ស្កសរ។

ពាក្យ សង់ខ្យា ប្រហែលជាក្លាយមកពីភាសាសង្រ្កឹត (सांख्य) ដែលជាឈ្មោះសាលាមួយនៃសាលាទស្សនៈវិទ្យាទាំងប្រាំមួយនៃសង្គមឥណ្ឌាបុរាណ។ បង្អែមនេះក៍គេឃើញមាននៅប្រទេសថៃដែរ ក្រោមឈ្មោះជា សង់ខ្យា ហ្វាក់ថុង (Sangkhaya Fakthong)។[] ភាពស្រដៀងគ្នានៃឈ្មោះបង្អែមនេះជាភាសាខ្មែរនិងជាភាសាថៃ (សង់ខ្យា) ទំនងមកពីប្រភពតែមួយនៃការទទួលឥទ្ធិពលឥណ្ឌាកាលពីសម័យ កាលអាណាចក្រខ្មែរ។

References

[កែប្រែ]