សង្កាត់ពីរ ក្រុងព្រះសីហនុ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សង្កាត់២)

សង្កាត់លេខពីរ ជាមណ្ឌលនៅក្នុងក្រុងព្រះសីហនុ។ ស្ថិតនៅតាមបណ្ដោយ វិថីឯករាជ្យ ហើយស្ថិត នៅជាប់តំបន់មាត់សមុទ្រប្រហែលបីគិឡូម៉ែត ពីមាត់សមុទ្រ។

សង្កាត់នេះស្ថិតនៅក្នុងតំបន់ប្រជុំជន ហើយសំបូរមនុស្សរស់នៅយ៉ាងច្រើនកុះករ និងសំបូរទៅដោយលំនៅដ្ឋានធ្វើអំពីថ្មធំៗ សំបូរទៅដោយហាងលក់ទំនិញជាច្រើន ព្រមទាំងមានសាលារៀនជាច្រើន ស្ថិតនៅក្នុងសង្កាត់នេះ។

មន្ទីរ[កែប្រែ]

នៅក្នុង សង្កាត់នេះ មានមន្ទីរជាច្រើនដូចជា

  • មន្ទីរទេសចរណ៍
  • មន្ទីរពន្ធដារ
  • មន្ទីរសាធារណការណ៍និងដឹកជញ្ជូន ។

ពាណិជ្ចកម្ម[កែប្រែ]

ម្យ៉ាងទៀត នៅក្នុងសង្កាត់នេះ ហាងជាច្រើនដូចជា

  • ហាង ហេបភីប៊ឺហ្គឺ
  • ហាងលក់សំបកកង់ឡាន
  • ហាងលក់សំភារសំណង់ហាងលក់ម៉ូតូ
  • ហាងលក់គ្រឿងអេឡិចត្រូនិច​
  • ភោជនីយដ្ឋាន
  • ហាងជួសជុលម៉ូតូ​ ឡាន
  • ​ជួសជុលសំភារអគ្គីសនី
  • សណ្ឋាគារ
  • ផ្ទះសំណាក់
  • កន្លែងលាងរថយន្ត
  • មហោស្រព​
  • ផ្សារពាណិជ្ជកម្ម។

មុខរបរ[កែប្រែ]

មិនត្រឹមតែប៉ុននោះ ប្រជាជននៅក្នុងសង្កាត់២មួយចំនួនប្រកបមុខរបរកសិកម្មដូចជា ដំនាំស្ពៃ ដាំត្រកួន បណ្ដុះផ្សិត និងមានការចិញ្ចឹមសត្វផងដែរដូចជា ចិញ្ចឹមមាន់​ ទា ​ គោ​ ពពែ​។

ប្រជាជនខ្លះប្រកបមុខរបរជាអាជីវករលក់ដូរនៅតាមផ្សារ ឯមួយចំនួនទៀត ធ្វើការនៅតាមសហគ្រាសផ្សេងៗ នៅតាមក្រសួងឬមន្ទីររបស់រដ្ឋ។

រីឯមួយចំនួនទៀតបើកជាមុខរបរផ្សេងៗ សំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួននិង មួយចំនួនទៀត ពុំសូវមានចំនេះវិជ្ជាជ្រៅជ្រះ ពួកគាត់ជាអ្នករត់ម៉ូតូឌុបឬស៊ីឈ្នួលគេទៅតាមលទ្ធភាពដែលខ្លួនមាន។

ការចំនាក់ស្រុក[កែប្រែ]

កន្លែរនេះជាកន្លែងដែលសំបូរទៅដោយប្រជាជនចំនាក់ស្រុកចូលមករស់នៅទីកន្លែងនេះគឺដើម្បីស្វែងរកការងារធ្វើដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារនៅ ឯ ស្រុកកំនើតនិងមួយចំនួនទៀតធ្វើការផ្លាស់ទីលំនៅមកទីនេះគឺដើម្បីបន្តការសិក្សារីឯមួយចំនួនទៀតពួកគេមកទីនេះមកជ្រកកោណជាមួយសាច់ញ្ញាតិបងប្អូននិងមួយចំនួនទៀតពួកគេធ្វើការចំនាក់ស្រុកដោយការរៀបការជាប្ដីរឺជាប្រពន្ធហើយបានធ្វើការចំនាក់មករស់នៅមួយប្ដីរឺប្រពន្ធនោះ។ លក័ខណ្ឌនេះបានធ្វើអោយប្រជាជននៅក្នុងសង្កាត់នេះមានការកើនឡើងនូវចំនួនប្រជាជនជាលំដាប់ជារៀងរាល់ឆ្នាំ។

ពីមួយថ្ងៃទៅមួយថ្ងៃធ្វើសង្កាត់នេះមានការខុសប្លែកជាខ្លាំងពីមុនពុំសូវមានមនុស្សរស់នៅទេហើយផ្ទះរបស់ពួកគេក៏មានលក្ខណសាមញ្ញផ្ទះមានលក្ខណដាច់ពីគ្នាហើយផ្ទះរបស់ពួកគេនៅជុំវិញសុទ្ធតែព្រៃព្រមទាំងមានសំរាមពាសពេញគ្មានបង្គន់អនាម័យត្រឹមត្រូវនៅតាមផ្ទះគ្របផ្ទះនៅឡើយ។ក្រោយពីរមានការអប់រំរបស់មន្រ្តីនៅទីនោះ ពូកបានធ្វើការផ្លាស់ប្ដូរជាច្រើន​ ធ្វើ់អោយលំនៅដ្ឋានរបស់ពូកស្រស់ស្អាតឡើងវិញ ។