Jump to content

សង្គម

ពីវិគីភីឌា

ដំណាក់កាលចាប់ផ្តើមទំនាក់ទំនង ៖[កែប្រែ]

–ការស្វាគមន៍
–ស្វែងរកកន្លែងសមរម្យដើម្បីចាប់ផ្តើមទំនាក់ទំនង
–ណែនាំឈ្មោះ តួនាទី ការទទួលខុសត្រូវ និងលទ្ធភាពដែលខ្លួនអាចធ្វើបាន
–ប្រាប់ពីគោលបំណងនិងពេលវេលានៃការធ្វើទំនាក់ទំនង
–ការរក្សាការសំងាត់
–ការកត់ត្រាអាចប្រព្រិត្តទៅបានដោយការសុំអនុញាតិពីគាត់ ឬ ប្រាប់ពីហេតុផលច្បាស់លាស់ថា ហេតុទើបមានការកត់ត្រានេះ
–នៅក្នុងការធ្វើទំនាក់ទំនងត្រូវស្វែងយល់ថា ហេតុអ្វីបានជាគាត់ស្វែងរកជំនួយ ឬត្រូវការអោយយើងជួយ ?
–តើការស្វែងរកជំនួយនេះដោយស្មាក់ចិត្តដែរឬទេ?
–បង្កើតការសន្ទនា និង​បង្កើតបរិយាកាសទុកចិត្ត និងយល់ចិត្តគ្នាទៅវិញទៅមក

ដំណាក់កាលធ្វើការជាមួយគ្នា ៖[កែប្រែ]

–ការស្វែងយល់​ និងការបញ្ចេញបញ្ហា ដែលមាននៅក្នុងចិត្ត
–ការផ្តោះប្តូយោបល់ដើម្បីស្វែងរកដំណោះស្រាយសមស្រប

ដំណាក់កាលចុងក្រោយនៃការធ្វើទំនាក់ទំនង ៖[កែប្រែ]

–គាត់អាចមានអារម្មណ័ធូស្រាល ឬអាចនៅតឹងតែង តែក៏មានដំណោះស្រាយថ្មីៗសំរាប់យកទៅវិភាគពិចារណា
–ប្រើវិធីដោះស្រាយថ្មីទៅនិងបញ្ហាដែលមាន
–គាត់បានទទួលការថែរទាំ ព្យាបាល ឬអន្តរាគមន៍តាមគោលបំណងនិងផែនការ ។
–ការណាត់ជួបនៅពេលក្រោយទៀតបើសិនជាមាន
–ការថ្លែងអំណរគុណចំពោះការសហការណ៍របស់គាត់

ឧបស័ក្តក្នុងការធ្វើទំនាក់ទំនង ៖[កែប្រែ]

–ភាសា រួមបញ្ចូលទាំងភាសាបច្ចេកទេស ដែលអ្នកទទួលមិនយល់
–ស្ថានភាពឬឋានះ
–ទីកន្លែងពិបាក ឧះ អ៊ូរអរ បញ្ហាសុវត្ថិភាព
–មិនមានពេលវេលាគ្រប់គ្រាន់
–បញ្ហាភេទ (មានការពិបាកសំរាប់នារី ឬបុរសក្នុងការពិភាក្សារឿងរ៉ាវផ្សេងៗ
–បរិយាកាសមិនអំណោយផល
–ប្រពៃណីផ្សេងគ្នា
–មិនមានមធ្យោបាយទំនាក់ទំនង ឬមិនសមស្រប ឧះ វិទ្យុទាក់ទង
–សំពាធនយោបាយ
–ឥរិយាបទមិនល្អ
–មិនយកចិត្តទុកដាក់
–គ្មានចិត្តចង់
–ពត៌មានមិនច្បាស់លាស់
–មិនមែនជាប្រធានបទដែលគាត់ចង់ពិភាក្សា
–គោលបំណាង និងការសង្ឃឹមទុកមិនត្រូវគ្នា
–ភាសាកាយ
–មិនមានលទ្ធភាពក្នុងការនិយាយ
–ទទួលពត៌មានដោយមានជំរើស
–ស្ថានភាពនៃការអប់រំ ឬ ចំណេះដឹង
–ស្ថានភាពអារម្មណ៍
–ស្ថានភាពសុខភាព
–ការនិយាយកាត់

ចំណុចសំខាន់​ ៖ គិតសិន មុនពេលនិយាយ


1. អ្នកផ្តល់គួរអនុវត្តន៍ ៖[កែប្រែ]

• គិតពីអ្វីដែលយើងចង់ប្រាស្រ័យទាក់ទង
• ផ្តល់សារ/ពត៌មានខ្លី ហើយច្បាស់
• ពិនិត្យឡើងវិញថាតើអ្នកទទួលបានយល់ហើយឬនៅ
• មិនត្រូវធ្វើការសន្និដ្ឋាន

2. អ្នកទទួលគួរអនុវត្តន៍ ៖[កែប្រែ]

• ផ្តោតអារម្មណ៍
• មិនត្រូវសរុបសេចក្តីភ្លាមៗ
• សួរសំណួរ ដើម្បីបញ្ជាក់រឿងដែលពុំទាន់យល់ច្បាស់
• ត្រួតពិនិត្យឡើងវិញថាតើយល់គ្រប់គ្នាហើយឬនៅ

3. ប្រភេទនៃទំនាក់ទំនង ៖[កែប្រែ]

• ទំនាក់ទំនងដោយប្រើពាក្យសំដី
• ទំនាក់ទំនងដោយមិនប្រើពាក្យសំដី

4. ចំណុចសំខាន់ៗដែលត្រូវការ សំរាប់ប្រាស្រ័យទាក់ទងអោយមានប្រសិទ្ធភាពគឺ ៖[កែប្រែ]

• ទំនាក់ទំងល្អ
• ភាពបើកចំហរ និងជីនឿ
• រួមចំណែកការយល់ចិត្ត ឬឆន្ទះ និងសមត្ថភាពក្នុងការពិនិត្យរឿងរ៉ាវឡើងវិញ
• សមត្ថភាពលើការយល់នូវពត៌មានទាំងអស់ដែលត្រូវបានបញ្ជូន មិនមែនយល់តែពាក្យពេចន៍ទេ

5. ទំនាក់ទំនងដោយប្រើពាក្យសំដី ៖[កែប្រែ]

• ប្រើភាសាសាមញ្ញ
• មានការលើកទឹកចិត្ត
• និយាយពីចំនុចសំខាន់ៗឡើង
• ការស្វែងរកបញ្ហា និង ផ្តល់នូវដំណោះស្រាយ
• សង្ខេបសាច់រឿងឡើងវិញ
• ការសាកសួរសំនួរ ៖ ដោយប្រើសំនួរបិទ / ដោយប្រើសំនួរបើក

6. ទំនាក់ទំនងដោយមិនប្រើពាក្យសំដី ៖[កែប្រែ]

• ស្តាប់ដោយយកចិត្តទុកដាក់
• ប្រើកែវភែ្នកសំឡឹង
• ប្រើកាយវិការ
• ប្រើជំហរនៃរាងកាយ (ស្ថានភាព ឈរ.....អង្គុយ....)
• សភាពនៃសំលេង
• ភាពស្ងៀមស្ងាត់
• ការបង្ហាញតាមរយះទឹកមុខ
• ការប៉ះ

ការធ្វើសំភាសគឺជាបែបបទ និងភាពជាក់លាក់មួយ ដើម្បីទទួលពត៌មានច្បាស់លាស់អំពីប្រធានបទដែលត្រូវផ្តល់អោយ (ផ្លូវការ) ។[កែប្រែ]

ការសំភាសន៍

សេចក្តីណែនាំអំពីការធ្វើសំភាសន៍ ៖[កែប្រែ]

ការហ្វឹកហាត់ និង ការរៀបចំត្រៀម គឺមានសារះសំខាន់ចំពោះអ្នកដែលពាក់ព័ន្ធក្នុងការធ្វើសំភាសន៍ដល់ជនដែលងាយ និងទទួលរងគ្រោះ។​

គ្រប់គ្នាចាំបាច់ត្រូវ ៖[កែប្រែ]

–យល់ពីគោលបំណងនៃការសំភាសន៍
–យល់ដឹងពីវប្បធម៌ និង សង្គមរបស់មនុស្សដែលយើងធ្វើការជាមួយ រួមទាំងព្រិត្តិការណ៍កន្លងទៅថ្មីៗដែល ជះផលប៉ះពាល់ដល់ប្រទេសកំណើតរបស់ពួកគេ
–ត្រូវមានជំនាញទំនាក់ទំនងដែលអភិវឌ្ឍន៍បានល្អ ជាពិសេសសំដៅដល់សមត្ថភាពស្តាប់អ្នកដ៏ទៃ ដោយមិនធ្វើការសន្និដ្ឋានអំពីអ្វីដែលពួកគេកំពុងនិយាយ
–ចេះនិយាយទៅកាន់ពួកគេអោយបានសុភាពរាបសារ ប៉ុន្តែត្រូវស្វែងរកពត៌មានដែលចាំបាច់នៅក្នុងគ្រានោះដែរ
–មានសមត្ថភាពស្គាល់ និង ចងចាំពត៌មានសំខាន់ៗ
–បើកចំហរចំពោះពត៌មានថ្មីៗនិងនឹកមកដល់ ដែលពត៌មានទាំងនោះប្រហែលជាទទួលបាន

ការសំភាសន៍ គឺទាក់ទងនិងការប្រមូលពត៌មាន ហើយបន្ទាប់មកធ្វើការវិភាគអ្វីដែលអ្នកទទួលបាន ដោយឆ្លុះបញ្ចាំង ទៅលើ ៖
តើលោកអ្នកបានពិភាក្សាអ្វីខ្លះជាមួយគេ និងលើអ្វីដែលលោកអ្នកបានសង្កេតឃើញ ។


របៀបនៃការធ្វើសំភាសន៍[កែប្រែ]

1. ការចាប់ផ្តើមធ្វើបទសំភាសន៍ ៖[កែប្រែ]

• នែនាំខ្លួនរបស់អ្នកដោយប្រាប់ឈ្មោះ និង តំណែងរបស់អ្នក
• ពន្យល់អោយបានច្បាស់លាស់ថាហេតុអ្វី លោកអ្នកចង់និយាយជាមួយគេ
• ត្រូវឆ្លើយរាល់សំនួរគ្រប់ពេល អោយបានពេញលេញតាមដែលអ្នកអាចធ្វើទៅបាន ដោយមិន រំលោភទៅលើសិទិ្ធរក្សាការសំងាត់របស់អ្នកដ៍ទៃទៀត ។

2. បរិយាកាសជុំវិញ ៖ (ការបង្កើតបរិយាកាសដែលមានសុវត្ថិភាព)[កែប្រែ]

• នៅក្នុងការិយាល័យ វាមានលក្ខណះងាយស្រួលជាងការទៅសួរដល់ផ្ទះ
• ត្រូវអោយច្បាស់លាស់ថានឹងមិនមានអ្វីមកបង្អាក់អ្នក ហើយអោយច្បាស់ថាអ្នកអាចនិយាយ ក្នុងលក្ខណះដែលអាចរក្សាការសំងាត់បាន ។
• អនុញាតិអោយគេជ្រើសកន្លែងដែលគេចង់អង្គុយនិយាយ
• ត្រូវអង្គុយយ៉ាងណាដើម្បីអោយអ្នកអាចសង្កេតពីប្រតិកម្មនានា ។

3. ឥរិយាបទ ៖[កែប្រែ]

• ត្រូវមានកាយវិការចេះគោរព
• ត្រូវចេះផ្តល់ពត៌មាន
• ត្រូវចេះទទួលយក និង មិនវិនិច្ឆ័យ
• ត្រូវបង្ហាញថាអ្នកចាប់អារម្មណ៍

4. ជំនាញនិង វិធីសាស្រ្ត[កែប្រែ]

• ប្រើសំនួរបើក - អ្នកណា. ពេលណា. អ្វី. និង ហេតុអ្វី (លើកលែងតែពេលណាអ្នកចង់ធ្វើការ បញ្ជាក់អោយច្បាស់ថា អ្នកយល់នូវអ្វីដែលគេបាននិយាយ )
• ប្រើភាសាកាយដែលជួយជំរុញទឹកចិត្ត
• ស្តាប់ដោយប្រុងប្រយ័ត្ន និង ដោយពិចារណា
• បង្ហាញអោយឃើញថាអ្នកបានស្តាប់ដោយធ្វើការសង្ខេប
• អនុញាតិអោយគេបញ្ចេញនូវអារម្មណ៍
• ត្រូវចេះយល់ពីអារម្មណ៍
• បញ្ជាក់ពត៌មានអោយច្បាស់ដោយសំរួលនូវសំនួរអោយសាមញ្ញសាជាថ្មីឡើងវិញ
• សួរដើម្បីបញ្ជាក់បើសិនជាអ្នកមិនយល់
• លើកទឹកចិត្តអោយពួកគេលើកឡើងនូវដំណោះស្រាយរបស់ពួកគេ
ធ្វើការកត់ត្រា ខ្លះនូវពេលសំភាសន៍

5. ការបញ្ចប់កិច្ចសន្ទនា ៖[កែប្រែ]

• មុនពេលចាកចេញទៅ ពន្យល់ពីអ្វីនឹងកើតឡើងបន្ទាប់ទៀត ក្នុងនោះរួមទាំងប្រាប់ពីពេលវេលា ដែលលោកអ្នកនឹងជួបគេម្តងទៀត ។

សូមកុំ ៖[កែប្រែ]

• សួរសំនួរនាំមុខ
• បង្អាក់ លើកលែងតែពេលណាដែលអ្នកច្បាស់ថាមានការយល់ច្រឡំ
• ប្រាប់ពួកគេតើត្រូវរស់នៅបែបណានោះទេ
• តិះទៀនអ្នកផ្សេង
• ចោទសួរសំនួរទៅកាន់គេច្រើនពេកទេ
• សន្យាថាអ្នកមិនអាចរក្សា ឬ និយាយរឿងដែលមិនពិតនោះទេ

ក្រោយពេលសំភាសន៍ ៖[កែប្រែ]

• ត្រូវបន្តអនុវត្តអោយបាននូវរាល់សន្យា និង ការប្តេជ្ញាចិត្តដែលលោកអ្នកបានធ្វើ ជានិច្ច
• គិតអំពីអ្វីដែលគេបានប្រាប់អ្នក និង អ្វីដែលអ្នកសង្កេតឃើញ
• កត់ត្រាទុកអោយបានលំអិតជាងមុននូវអ្វីដែលអ្នកបានដឹង និងរាល់សកម្មភាពដែលអ្នកចាំបាច់ ត្រូវធ្វើ
• កត់សំគាល់នូវចំណុចមិនសមស្របគា្នចំពោះពត៌មានដែលគេផ្តល់អោយអ្នក
• ប្រមូលពត៌មានបន្ថែមទៀតដែលអ្នកត្រូវការ
• ត្រូវធ្វើការបញ្ជូនបន្តដែលសមស្រប
• បើសិនជាគេត្រូវការ សូមបង្កើតអនុសាសន៍