Jump to content

សង្គ្រាមឆ័ត្រ

ពីវិគីភីឌា

សង្គ្រាមឆ័ត្រគឺជាព្រឹត្តិការណ៍បាតុកម្មប្រឆាំងបារាំងចំពោះការលុបបំបាត់អក្សរសាស្ត្រខ្មែរ។

ការវិវត្ត

[កែប្រែ]

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ១៩៤២ បាតុកម្មប្រាឆាំងបារាំងដើម្បីឲ្យដោះលែងលោកអាចារ្យ ហែម ចៀវ និងលោក នួន ឌួង ត្រូវបានរៀបចំ​ឡើង​ដោយមានការចូលរួមពីសំណាក់ប្រជាជន និងព្រះសង្ឃស្នេហាជាតិជាច្រើន។ ក្នុងពេលនោះ​ លោក ប៉ាច ឈឺន គឺ​ជាមនុស្សសំខាន់ជាងគេ និងបានដឹកនាំហ្វូងបាតុករដើម្បីប្រឆាំងបារាំង។ ព្រឹត្តិការណ៍នេះ​ ត្រូវ​បានគេ​ហៅក្នុងប្រវត្តិសាស្រ្តថា “សង្គ្រាមឆ័ត្រ” ដែលពេលនោះ ឆ័ត្រគឺជាអាវុធដែលបាតុករ ជាពិសេស​ព្រះសង្ឃបានប្រើប្រាស់ ហើយព្រឹត្តិការណ៍នេះផងដែរ ត្រូវបានគេចាត់ទុកថាជាបាតុកម្មដំបូង ដែលមាន​ទ្រង់ទ្រាយធំ ធ្វើឡើងដើម្បីប្រឆាំងអាណានិគមបារាំង។ ប៉ុន្តែប្រតិបត្តិកាណ៍ប្រឆាំងបារាំងនេះ ពុំបានទទួល​ជោគជ័យនោះទេ ព្រោះខ្មែរពេលនោះមានបទពិសោធន៍តិចតួចពេក។ លោក ប៉ាច ឈឺន ជាមួយ​នឹងមិត្តរួមការងារ​មួយចំនួនទៀត​ត្រូវ​បានបារាំងចាប់ខ្លួន។​ លោក សឺង ង៉ុក ថាញ់ ដែលជាមនុស្សសំខាន់​នៅពីក្រោយបាតុកម្ម​ត្រូវបានភាសខ្លួនទៅខេត្តបាត់ដំបង បន្ទាប់មកទៅកាន់ប្រទេសជប៉ុន។ នៅថ្ងៃទី៩ ខែមិនា ឆ្នាំ ១៩៤៥ កងទ័ពជប៉ុននៅក្នុងឥណ្ឌូចិន គម្រាមកងទ័ពបារាំង​ដើម្បី​កាន់​កាប់ទឹកដីឥណ្ឌូចិន ហើយបានដាក់គុកមនុស្សមួយចំនួនដូចជា ប៉ូលីស ទាហ៊ាន និងប្រជាជនបារាំងមួយចំនួន​។ សម្តេចសីហនុ ដែលមានជប៉ុននៅពីក្រោយ បានប្រកាស់ឯករាជ្យប្រទេសខ្មែរនៅថ្ងៃទី​១១ ខែមិនា​ ឆ្នាំ​១៩៤៥។ លោកសឺង ង៉ុកថាញ់ បានត្រឡប់មកពីជប៉ុនវិញ ហើយធ្វើការជារដ្ឋមន្រ្តីក្រសួងការបរទេស។ ក្រោយមកទៀតគាត់បានឡើងជានាយករដ្ឋមន្រ្តី។ គាត់បានប្រឹងប្រែងធ្វើការយ៉ាងមុះមត់ក្នុងការការ​ពារឯក​រាជ្យរបស់ខ្មែរនៅពេលនៅ ប៉ុន្តែនៅអំឡុងខែតុលា បារាំងបានត្រឡប់មកគ្រប់គ្រងខ្មែរសារជាថ្មី ហើយ​បានបញ្ឈប់លោកពីនាយករដ្ឋមន្រ្តី ហើយចោទប្រកាន់និងកាត់ទោសលោកថាជាជនក្បត់ជាតិ។