សញ្ញាជាតិកូរ៉េខាងត្បូង
Appearance
សញ្ញាជាតិសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បច្ចុប្បន្នត្រូវបានប្រើតាំងពីឆ្នាំ១៩៦៣។ តាមក្រឹត្យប្រធានាធិបតីលេខ៥១៥១ ចុះថ្ងៃទី៣ កក្កដា ឆ្នាំ១៩៧០ សញ្ញាជាតិនេះអនុញ្ញាតអោយប្រើសំរាប់ជាត្រាតំណាងអោយប្រទេសនេះ បោះលើឯកសារផ្លូវការ ឯកសារសំខាន់ៗរបស់ជាតិ អាគារ ទ្រព្យសម្បត្តិរដ្ឋជាដើម។
រចនានិងអត្ថន័យ
[កែប្រែ]- នៅចំកណ្ដាលជាសញ្ញាតែហ្គូក ដែលជាសញ្ញាយកលំនាំតាមសញ្ញាថៃជី ។ សញ្ញានេះតំណាងអោយធាតុយីង-យ៉ាង គឺតំណាងអោយសន្ដិភាពនិងភាពចុះសំរុងគ្នា។
- នៅជុំវិញសញ្ញាតែហ្គូក ជាផ្ការំយោល (ឬផ្កាអមតៈ) មានត្របកចំនួន៥សន្លឹក។ ផ្ការំយោលជាផ្កានិមិត្តរូបរបស់កូរ៉េខាងត្បូង។
- នៅជុំវិញនោះមានខ្សែបូរពណ៌ស។
- នៅកណ្ដាលខ្សែបូរមានចារឹកអក្សរកូរ៉េថា «대한민국» ដែលមានន័យថា «សាធារណរដ្ឋកូរ៉េ»។